Category: ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកណ្តាល អញ្ជើញជូនដំណើរ ឯកឧត្តម មីន អោង ឡាំង បន្តទស្សនកិច្ចផ្លូវរដ្ឋនៅខេត្តសៀមរាប

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្ត បានអញ្ជើញជូនដំណើរ គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំដោយ ឯកឧត្តម មីន អោង ឡាំង (MIN AUNG HLAING) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ក្នុងឱកាសនោះ…

អភិបាលខេត្តកណ្ដាល បានប្រជុំដកពិសោធន៍លើការងារដាក់គោលដៅត្រួតពិនិត្យចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តការងារត្រួតពិនិត្យចរាចរណ៍តាមគោលដៅ កំណត់បញ្ហាប្រឈម និងដកបទពិសោធន៍ពីការអនុវត្តកន្លងមក ព្រមទាំងដាក់ចេញនូវវិធានការបន្ថែម ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងបន្តកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំដកពិសោធន៍លើការងារដាក់គោលដៅត្រួតពិនិត្យចរាចរណ៍ផ្លូវគោក ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម គួច ចំរើន បានណែនាំដល់អាជ្ញាធរ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក…

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងឧបត្ថម្ភគ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាត

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ រួមមានកងរាជអាវុធហត្ថខេត្ត ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមសាខាខេត្ត និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតមួយគ្រួសារ ឈ្មោះ ឈុត មិនា ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិព្រះខែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី…

ទាហានកម្ពុជា បាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធនៅស្រុកស្វាយលើ ពីថ្ងៃទី១២-១៥ ខែកញ្ញា

កងពលធំអន្តរាគមន៍លេខ២ នឹងបាញ់គ្រាប់ពិត ដើម្បីត្រួតពិនិត្យគុណភាពអាវុធ នៅតំបន់ភ្នំខ្យង ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ កងពលធំអន្តរាគមន៍លេខ២ ស្នើប្រជាពលរដ្ឋជៀសវាងការចូលទៅកាន់តំបន់ខាងលើជាបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាព និងចៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។ ប្រភព៖ Kampucheathmey Daily

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញទទួលជួបសំណេះសំណាលជាមួយលោក ថៀវ វ៉ាន់ណាម នាយកសាខា Metfone ខេត្តកំពង់ស្ពឺ និង រួមដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី

កំពង់ស្ពឺ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយលោក ថៀវ វ៉ាន់ណាម នាយកសាខា Metfone ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងលោក ថៀវ វ៉ាន់ណាម បានរួមដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងលក្ខណៈបច្ចេកទេស ព្រមទាំងតាមដានដំណើរការសាងសង់អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី។ ការដ្ឋានសាងសង់អគារនេះ ស្ថិតនៅក្នុងភូមិត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយការចុះត្រួតពិនិត្យមានគោលបំណងតាមដានវឌ្ឍនភាពការងារ…

ក្រុមការងារ អាវុធហត្ថខណ្ឌទួលគោក ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុកក្មេករបស់លោកទទួលមរណៈភាព!

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក បានចាត់តំណាងប្រគល់ថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៩៣០,០០០រៀល ចូលរួមរំលែកទុក្ធដ៏ក្រៀមក្រំដល់ក្រុមគ្រួសារ លោកនាយចំណង់ កៀក កន ជំនួយការខណ្ឌ ដែលឪពុកក្មេករបស់លោកទទួលមរណៈភាព ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ៕

ស្ថានភាពទឹកទន្លេ នៅតាមស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបានិងកំពុងស្រក និងឡើងបន្តិចបន្តួច

ស្ថានភាពទឹកទន្លេ នៅតាមស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបានិងកំពុងស្រក និងឡើងបន្តិចបន្តួច

ឯកឧត្តម នេត្រភក្រ្តា៖ របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែងដល់តម្លៃបេតិកភណ្ឌពិភពលោក

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរលើបណ្តាញសង្គមការងារផ្លូវការនាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា នៅថ្ងៃនេះ អង្គការយូណេស្កូបានផ្សព្វផ្សាយរបាយការណ៍ផ្លូវការរបស់បេសកកម្មរួម UNESCO–ICOMOS ដែលបានចុះពិនិត្យប្រាសាទព្រះវិហារពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ។ របាយការណ៍បានបញ្ជាក់ពីទំហំនៃការខូចខាតយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីការវាយប្រហារប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ បេសកកម្មរកឃើញថា ផលប៉ះពាល់បានធ្វើឱ្យខូចខាតដល់ភាពគង់វង្ស (Integrity), ភាពដើម (Authenticity) និងតម្លៃសកលលេចធ្លោ (Outstanding Universal Value – OUV) របស់ប្រាសាទព្រះវិហារ។…

កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ 📅 ថ្ងៃសៅរ៍ ទី១២ កញ្ញា ២០២៦ ⏱️ ម៉ោង១៧:០០ល្ងាចតទៅ 👉 ចុះឈ្មោះឥឡូវនេះ Link ចុះឈ្មោះ៖ https://docs.google.com/forms/d/1cB7vM-Hc6y9ExXUzKPx-DYp__1mL3rpLISoq6k4KMOs/viewform?usp=sf_link ✍️ សម្ភារៈកីឡាដែលគួរយកមកសម្រាប់ការហាត់៖ កន្សែង ស្រោមដៃ និងដបទឹក ។ ទីតាំង៖…

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងយុវជន រួមគ្នាវេចខ្ចប់អំណោយជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយក្រុមយុវជន បានចូលរួមសកម្មភាពវេចខ្ចប់សម្ភារជាអំណោយ ដើម្បីត្រៀមផ្តល់ជូនប្រជាពលរដ្ឋនៅភូមិរង់ចាំ។ សកម្មភាពនេះត្រូវបានរៀបចំឡើងនៅអគារ KAMPUS ដោយមានការចូលរួមយ៉ាងសកម្មពីកម្លាំងសមត្ថកិច្ច និងយុវជន ក្នុងស្មារតីសាមគ្គីភាព និងចូលរួមចំណែកក្នុងសកម្មភាពសង្គម។ អំណោយដែលបានវេចខ្ចប់រួច នឹងត្រូវនាំយកទៅផ្តល់ជូនប្រជាពលរដ្ឋនៅភូមិរង់ចាំ នាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ក្រោមវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ សកម្មភាពនេះបង្ហាញពីការចូលរួមរបស់កម្លាំងសមត្ថកិច្ច និងយុវជន ក្នុងការងារសង្គម…