កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ…

កំពង់ស្ពឺ៖ ក្រោមការដឹកបញ្ជាយ៉ាងម៉ឺងរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការល្បាតតាមបណ្ដាភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីក្មេងទំនើង (បង្ហោះម៉ូតូ) ដែលប្រព្រឹត្តកាលពីវេលាម៉ោង២១:៥៨នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យរួមមាន៖ ទី១. ឈ្មោះ យឹម ពៅ ប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកហាងបាយ និងទី២. ឈ្មោះ អ៊ុក ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកហាងបាយ។ ព្រមទាំងចាប់យកវត្ថុតាងបានម៉ូតូចំនួន ០១គ្រឿង។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានយកមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ដោយបានដកហូតម៉ូតូយកមករក្សាទុករយៈពេល០៣ខែនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ៕