រដ្ឋបាលខេត្តកណ្តាល ពន្លឿនការដោះស្រាយវិវាទដីធ្លីដែលនៅសេសសល់ ដើម្បីធានាសុវត្ថិភាពផ្លូវច្បាប់ជូនប្រជាពលរដ្ឋ
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំអឌ្ឍមាសទី១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដាក់ចេញនូវទិសដៅ និងការណែនាំយ៉ាងម៉ឺងម៉ាត់ ដោយជំរុញឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ រួមគ្នាសហការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ និងរក្សាស្ថិរភាពសង្គម។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកណ្តាល បានឱ្យដឹងថា៖ បច្ចុប្បន្នសំណុំរឿងទំនាស់ដីធ្លីនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល មានចំនួនសរុប ៩៦២ ករណី។…
