ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សអប់រំពិសេស និងអាណាព្យាបាល នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ
ខេត្តកណ្តាល៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សអូទីស្សឹម និងពិការភាពសតិបញ្ញា-រាងកាយ ព្រមទាំងមាតាបិតា និងអាណាព្យាបាល នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ជាគ្រឹះស្ថានអប់រំពិសេសផ្លូវការរបស់រដ្ឋដំបូងគេបង្អស់ និងធំជាងគេបំផុតនៅកម្ពុជា ដែលផ្តោតលើការបណ្តុះបណ្តាលកុមារអូទីស្សឹម និងកុមារដែលមានពិការភាពសតិបញ្ញា។ គ្រឹះស្ថានសិក្សានេះ ត្រូវបានប្រែក្លាយពីសាលាអង្គការជំនួយក្តីសង្ឃឹមរដ្ឋាភិបាល តាមរយៈលិខិតលេខ ៥១ ស.ជ.ណ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងប្រកាសលេខ ៣៣៣ អយក.ប្រក របស់ក្រសួងអប់រំ យុវជន និងកីឡា។ សាលានេះមានវិសាលភាពចាប់ពីកម្រិតមតេ្តយ្យដល់វិទ្យាល័យ ស្ថិតនៅភូមិព្រែកសម្រោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សាលានេះទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈការឧបត្ថម្ភអគារសិក្សា សម្ភារៈឧបទេស អាហារូបត្ថម្ភ និងការដោះស្រាយក្របខណ្ឌជូនដល់លោកគ្រូ អ្នកគ្រូ ដែលធ្វើឱ្យសាលាក្លាយជាស្ថាប័នឈានមុខគេលើមុខជំនាញអប់រំពិសេសផ្នែកពិការភ្នែកក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនេះ លោក ចាន់ សារិន នាយកវិទ្យាល័យ និងជាប្រធានសមាគមអូទីស្សឹមកម្ពុជា បានឡើងថ្លែងរបាយការណ៍ស្វាគមន៍ និងបូកសរុបលទ្ធផលការងារសិក្សាកន្លងមក ដោយបានបង្ហាញពីស្ថិតិសិស្ស គ្រូបង្រៀន និងហេដ្ឋារចនាសម្ព័ន្ធ រួមមាន វិទ្យាល័យមានសិស្សសរុបចំនួន ៤០០ នាក់ ស្រី ៨៨ នាក់ ក្នុងនោះរួមមានកម្រិតមតេ្តយ្យ កម្រិតបឋមសិក្សា និងកម្រិតវិទ្យាល័យ។ ចំពោះផ្នែកបុគ្គលិកអប់រំវិញ សាលាមានគ្រូបង្រៀនក្របខណ្ឌពិសេស គ្រូជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តជាច្រើនរូប ដែលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការបង្រៀនសិស្សានុសិស្ស។ ចំពោះអគារសិក្សា ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើង សាលាទទួលបានការកសាងអគារសិក្សាថ្មីៗបន្ថែមជាបន្តបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល និងសប្បុរសជននានា ដើម្បីធានាបាននូវបរិយាកាសសិក្សាគាប់ប្រសើរ។
ទន្ទឹមនឹងសកម្មភាព និងការឧបត្ថម្ភគាំទ្រ សាលាបានផ្តល់ការឧបត្ថម្ភហូបចុកចំនួន ៣ពេល ក្នុងមួយថ្ងៃ ដល់សិស្សានុសិស្ស ព្រមទាំងបង្កើតសកម្មភាពក្រៅម៉ោងសិក្សាដូចជា វិស័យកីឡា ការដាំដើមឈើ និងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពផ្សេងៗទៀត ដើម្បីធានាថាពពួកគាត់ទទួលបានទាំងចំណេះដឹង និងការអភិវឌ្ឍខ្លួនពេញលេញ។ ក្នុងឱកាសនេះ លោកនាយក តំណាងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក៏បានលើកឡើងនូវសំណូមពរមួយចំនួន ទាក់ទងនឹងការស្នើសុំបន្ថែមក្របខ័ណ្ឌ និងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបន្តបេសកកម្មអប់រំ កូនចៅប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រោមឱកាសសិក្សារៀនសូត្រ និងការធ្វើសមាហរណកម្ម ចូលទៅក្នុងសង្គមដោយស្មើភាពគ្នា។
886678241 1951719629325026 4234713627170399648 N 1024x683 891881774 1139592035155321 3601566669984185891 N 1024x683 891099220 28042678212074752 4504927879690881226 N 1024x683 889838213 1895961001772297 2324016320058689553 N 1024x683 886678107 29822291584038581 7321183158501085342 N 1024x683 889091936 1884344216604761 2717583891790596063 N 1024x683 887946365 1650080489853019 1646289363353337946 N 1024x683 886745206 886802994453395 5329361982431871952 N 1024x683 887924233 1193673326519252 7181078795946820311 N 1024x683 891920018 1565660608583303 5127368522609209543 N 1024x683 890020993 1424203252678682 4331271051149527619 N 1024x683 891650512 1106434002390883 2364796787712859294 N 1024x683 890133696 1401355085118388 592640116527267651 N 1024x683 887033638 2197660460814826 5953158431340997196 N 1024x683 887878605 1888051075512088 4113794354589688798 N 1024x683 854476171 1442125663953663 8253527919878547688 N 1024x683 888602162 1166436912987478 4213164892922635496 N 1024x683 890379659 1683910143083663 11231780155359934 N 1024x683 886795394 1591969985571861 7495171141451032134 N 1024x683 886224755 1742409900159217 5777788148301967927 N 1024x683 887143410 1788024325802025 3949764276044865221 N 1024x683 891822288 1433801708941076 3771997261570753816 N 1024x683 888176942 892986183837292 3420881790098325364 N 1024x683 888602182 1451350717096436 8142722422569705033 N 1024x683 888089645 1601192544588622 6285489856297162384 N 1024x683 890345786 1362883842427901 1513120009557011791 N 1024x683 888779211 1151127680592391 82257681034595884 N 1024x683 891895815 1462146132528968 5488759757904360440 N 1024x683 891754667 1156857930006665 3612288303080219657 N 1024x683 890674327 977660295413781 7664374452007674911 N 1024x683 886895082 1469922148423103 6031337512398965737 N 1024x683 886263510 1885227129302452 4396443769070553866 N 1024x683 888307608 1635783811116104 4283549705098308684 N 1024x683 887996061 1471192874883410 6456127186997553188 N 1024x683 890460515 1657121259094739 3172117891377435634 N 1024x683 887327139 1118039584264759 4754135205612095614 N 1024x683 891043334 1821807862181748 7626672542522981127 N 1024x683 891928858 970161809051101 672108599164031624 N 1024x683 886812190 1647088317159549 8146534335862031852 N 1024x683 892629584 1588435489723284 968531083988922422 N 1024x683 888307642 2452415165285474 7410269385875693269 N 1024x683 891319040 1799978067711144 3111961076762656725 N 1024x683 892629738 1424051442692851 5658518720920865869 N 1024x683 887925247 4782771498621083 7108341968630750957 N 1024x683 889935834 1494216546094714 3469318320263575986 N 1024x683 890865336 2279091329614919 2853454411553201048 N 1024x683 885832770 2414333782643730 7190039890083341648 N 1024x683 854823198 1101624645995769 5684936816219485274 N 1024x683 891704125 2298588424316855 9006280370059205947 N 1024x683 889811316 1644136817175840 7640137821989189234 N 1024x683 891956311 1139964712268230 675330736297020751 N 1024x683 887464589 1429625172124994 3544693681616482686 N 1024x683 890305687 2168584157867906 3450891401733822847 N 1024x683 887245254 2262933180930443 9136671303846886599 N 1024x683 888089712 1100390112806259 8856935263138499591 N 1024x683 890618034 1931194138292648 428059595147179352 N 1024x683 891689966 1472571132595444 661783569050203176 N 1024x683 889091883 1844044913584632 8265069468055405373 N 1024x683 889867419 1040229389078392 826300628958106910 N 1024x683