កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងចំនួន៩នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ…

កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រង់ទិសពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ការដឹកបញ្ជាយ៉ាងម៉ឺងរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងបានជាបន្តបន្ទាប់ចំនួន០៩នាក់ ពីទីតាំងផ្សេងគ្នាក្រោយពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមទីសាធារណៈដែលជាហេតុបង្កអោយមានភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅជុំវិញ បង្កភាពអណាធិបតេយ្យ ខូចសណ្តាប់ធ្នាប់សង្គម យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ប្រតិបត្តិការទី១ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការល្បាតតាមបណ្ដាភូមិសាស្ត្រក្នុងខេត្តកំពង់ស្ពឺ និងបានឃាត់ខ្លួនក្មេងទំនើងបានចំនួន៨នាក់បន្ថែមទៀត។ ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ដោយបានប្រព្រឹត្តកាលពីវេលាម៉ោង២១:៥៥នាទី នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈ Caltex ស្ថិតនៅក្នុងភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ក្រុមក្មេងទំនើងទាំងនេះរួមមាន៖ ទី១ឈ្មោះ កាន់ ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ,ទី២ឈ្មោះ ឈាង ឈុន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ, ទី៣ឈ្មោះ ពេញ សុភា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ, ទី៤ឈ្មោះ រិត សុគុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរកម្មកររោងចក្រ, ទី៥ឈ្មោះ ស៊ឺន សេថាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងម៉ូតូ, ទី៦ឈ្មោះ សយ ឈឺន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ, ទី៧ឈ្មោះ សៅ សារ៉េត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ និងទី៨ឈ្មោះ អុន វិឈិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ។ព្រមទាំងចាប់យកវត្ថុតាងបានរួមមាន:ម៉ូតូចំនួន០៤គ្រឿងនិងទូរស័ព្ទចំនួន៨គ្រឿងផងដែរ។

ប្រតិបត្តិការទី២ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការល្បាតក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងធ្វើការឃាត់ខ្លួនក្មេងទំនើងបានចំនួន០១នាក់ មានឈ្មោះ វណ្ណៈ សេដ្ឋៈ ភេទប្រុស អាយ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ ដោយប្រព្រឹត្តកាលពីវេលាម៉ោង២៣:០០នាទី នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រង់ចំណុចលើផ្លូវលេខ១៣០ ស្ថិតនៅក្នុងភូមិរលាំងគ្រើល ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ព្រមទាំងចាប់យកវត្ថុតាងបានករួមមាន:ម៉ូតូចំនួន១គ្រឿង(ម៉ាក HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៦ ផ្លាកលេខ ភ្នំពេញ 1MB-8243) និងទូរស័ព្ទចំនួន១គ្រឿង។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៩នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានយកមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ដោយបានដកហូតម៉ូតូយកមករក្សាទុករយៈពេល០៣ខែនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

Photo 2026 11 04 11 40 26 1024x724 Photo 2026 11 04 11 40 26 2 1024x682 Photo 2026 11 04 11 40 27 1024x682 Photo 2026 11 04 11 40 27 2 1024x682 Photo 2026 11 04 11 40 27 3 1024x682 Photo 2026 11 04 11 40 27 4 1024x682 Photo 2026 11 05 13 26 34 1024x682 Photo 2026 11 05 13 26 37 1024x682 Photo 2026 11 05 13 26 41 1024x682 Photo 2026 11 05 13 26 42 1024x682 Photo 2026 11 05 13 26 44 1024x682 Photo 2026 11 05 13 26 46 1024x682 Photo 2026 11 05 13 26 48 1024x682 Photo 2026 11 05 13 26 51 1024x682 Photo 2026 11 05 13 26 53 1024x682 Photo 2026 11 05 13 26 56 1024x682 Photo 2026 11 05 13 26 58 1024x682 Photo 2026 11 05 13 27 00 1024x682 Photo 2026 11 05 13 27 02 1024x682 Photo 2026 11 05 13 27 04 1024x682 Photo 2026 11 05 13 27 06 1024x682 Photo 2026 11 05 13 27 08 1024x682