លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ចូលជួបសំណេះសំណាល​ សួរ​សុខទុក្ខសំដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ​​​​​ កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅ​គេហដ្ឋាន…

កំពង់ស្ពឺ៖ដោយ​អនុវត្តតាមគំរូដឹកនាំប្រកបដោយគុណធម៏របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​​​​ នៅថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ព្រមទាំងមានអញ្ជើញចូលរួមពី​ក្រុមការងារសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​ ចូលជួបសំណេះសំណាល​ សួរ​សុខទុក្ខសំដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ​​​​​ កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅ​គេហដ្ឋាន​ ក្នុង​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ។

នាឱកាស​​​នៃការចុះ​សុខទុក្ខ​ផ្ទាល់ពេលនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមជាមួយក្រុមការងារបានមានមតិសំណេះសំណាល​ជាមួយ​ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ​ និងលោកជំទាវ​ ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល រីករាយជាទីបំផុត ដោយបានបង្ហាញពីការយកចិត្តទុកដាក់ព្រួយ​​បារម្ភ​ចំពោះសុខទុក្ខ​។ក្នុងឱកាសដ៏មានអត្ថន័យនេះ លោក​មេបញ្ជាការ​ ក៏បាននាំយកនូវកន្ត្រកផ្កាជាវត្ថុអនុស្សាវរីយ៍ ដែលជាទឹកចិត្តសាមគ្គីភាពនិងការគោរពស្រឡាញ់ ជូនដល់​ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ​ និងលោកជំទាវ​ផងដែរ។

ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមជាមួយក្រុមការងារ​អាវុធហត្ថ​ ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោសប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនដល់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ​ និងលោកជំទាវ​ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ ដើម្បីបន្តរស់នៅជាម្លប់ដ៏ត្រជាក់ត្រជុំជានិច្ចនិរន្តរ៍៕

Photo 2026 10 31 21 50 57 1024x682 Photo 2026 10 31 21 50 58 682x1024 Photo 2026 10 31 21 50 59 2 1024x682 Photo 2026 10 31 21 50 59 1024x682 Photo 2026 11 01 11 11 01 1024x682 Photo 2026 11 01 11 11 11 1024x682 Photo 2026 11 01 11 11 19 1024x682