Category: ព័ត៌មានជាតិ

លោកយាយ នៅ ឃាង អាយុ៧៣ឆ្នាំ មានជំងឺក្អក និងណែនទ្រូងទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យជាតិ តេជោ សន្តិភាព

លោកយាយ នៅ ឃាង អាយុ៧៣ឆ្នាំ រស់នៅភូមិ ឈូក ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ លោកយាយមានជំងឺក្អក និងណែនទ្រូង មានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ត្រូវបានក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី រួមនិងរដ្ឋបាលខេត្តកំពង់ធំ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ចែកជូនដល់លោកយាយដើម្បីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោ សន្តិភាព។ ក្រោយព្យាបាលបានធូរស្រាល និងបានត្រលប់ទៅផ្ទះវិញ លោកយាយបានគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលសម្ដេចទាំងទ្វេកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិ ក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត៕

ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងប្រកាសសមាសភាពក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានទាំង៩ ក្រុង/ស្រុក

ខេត្តកំពត៖ នាព្រឹក ថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងដាក់ចេញទិសដៅអនុវត្តការងារបន្ត ព្រមទាំងប្រកាសសមាសភាពក្រុមការងារចុះជួយក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានក្រុង/ស្រុក និងក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានក្រុង/ស្រុក នៅស្នាក់ការគណបក្សស្រុកឈូក ខេត្តកំពត។ កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារចលនាកសាងសមាជិកគណបក្សថ្នាក់ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ និងមន្ត្រីគណៈកម្មាធិការគណបក្សស្រុកឈូក ដើម្បីពិនិត្យលទ្ធផលការងារដែលសម្រេចបាន និងពង្រឹងកិច្ចសហការជាមួយគណបក្សមូលដ្ឋានឱ្យមានភាពស្អិតរមួត ដើម្បីអនុវត្តការកសាងសមាជិកគណបក្សនៅមូលដ្ឋានឱ្យទទួលបាននូវលទ្ធផលកាន់តែប្រសើរឡើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សអប់រំពិសេស និងអាណាព្យាបាល នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សអូទីស្សឹម និងពិការភាពសតិបញ្ញា-រាងកាយ ព្រមទាំងមាតាបិតា និងអាណាព្យាបាល នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា…

ពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋចូលបំពេញកាតព្វកិច្ចយោធា ទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ដើម្បីធ្វើដំណើរទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព។ ពិធីនេះរៀបចំឡើងក្នុងឱកាសជូនដំណើរយុវជនដែលត្រូវចូលរួមបំពេញកាតព្វកិច្ចយោធា ដើម្បីទទួលការហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញយោធា ស្របតាមការកំណត់របស់កងទ័ព៕

សេចក្តីជូនដំណឹង៖ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦

សេចក្តីជូនដំណឹង៖ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី សម្រេចរក្សាទុកដីទំហំ ១៥៨ ម៉ែត្រការ៉េ ជាដីទួលអ្នកតា មានឈ្មោះថា “ទួលលោកតារ៉ាញ់” សម្រាប់ជាទីសក្ការបូជារបស់ប្រជាពលរដ្ឋ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី សម្រេចរក្សាទុកដីទំហំ ១៥៨ ម៉ែត្រការ៉េ ជាដីទួលអ្នកតា មានឈ្មោះថា “ទួលលោកតារ៉ាញ់” សម្រាប់ជាទីសក្ការបូជារបស់ប្រជាពលរដ្ឋ និងអនុញ្ញាតឱ្យចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនម្ចាស់សំណើទាំង ៣គ្រួសារ ដែលបានកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងលើផ្ទៃដីទំហំ ១ ៩៣៦ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមនីតិវិធីសុរិយោដី។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ចូលជួបសំណេះសំណាល​ សួរ​សុខទុក្ខសំដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ​​​​​ កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅ​គេហដ្ឋាន…

កំពង់ស្ពឺ៖ដោយ​អនុវត្តតាមគំរូដឹកនាំប្រកបដោយគុណធម៏របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​​​​ នៅថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ព្រមទាំងមានអញ្ជើញចូលរួមពី​ក្រុមការងារសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​ ចូលជួបសំណេះសំណាល​ សួរ​សុខទុក្ខសំដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ…

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ក្រុមការងារ TYDA នាំយកកង់អាគុយ និងរទេះរុញជូនជនមានពិការភាព ២រូប នៅខេត្តបាត់ដំបង

បាត់ដំបង៖ ដោយក្តីយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ឱ្យក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំយកកង់អាគុយចំនួន ១គ្រឿង ជូនប្អូនស្រី សួម លីដា អាយុ ៣៦ឆ្នាំ និងរទេះរុញសម្រាប់កុមារពិការចំនួន ១គ្រឿង ជូនក្មួយប្រុស ចាន់ លីហេង អាយុ ៥ឆ្នាំ ដែលរស់នៅក្នុងខេត្តបាត់ដំបង។ សូមជម្រាបថា ប្អូនស្រី សួម លីដា និងក្មួយប្រុស ចាន់…

ខេត្តតាកែវ រៀបចំពិធីសែនក្រុងពាលី ត្រៀមប្រារព្ធពិធីបុណ្យអុំទូកថ្នាក់ខេត្ត នៅមាត់បឹងតាកែវ

តាកែវ៖ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសែនក្រុងពាលី ដើម្បីសុំសេចក្តីសុខ និងភាពរលូនក្នុងការរៀបចំប្រារព្ធពិធីបុណ្យអុំទូកថ្នាក់ខេត្ត នៅមាត់បឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត មន្ត្រីរាជការ អភិបាលក្រុង…

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្វាយព្រះពរក្នុងព្រះរាជពិធីខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ

ភ្នំពេញ៖ ក្នុងឱកាសដ៏វិសេសវិសាលនៃព្រះរាជពិធីខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ គម្រប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមក្រាបបង្គំទូលថ្វាយព្រះពរជ័យសិរីមង្គលថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរជ័យ ថ្វាយព្រះអង្គឱ្យទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ។ ២៩ តុលា ២០០៤ – ២៩…