កម្មវិធីដើរកម្សាន្តសប្បុរសធម៌ «ដំណើរទៅដើមកំណើតរាជធានីអង្គរ» បិទបញ្ចប់ដោយជោគជ័យ ជាមួយថវិកាជាង ១៦៥ លានរៀល ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ
(សៀមរាប)៖ កម្មវិធីដើរកម្សាន្តបែបសប្បុរសធម៌ «ដំណើរទៅដើមកំណើតរាជធានីអង្គរ» (Hike Where Angkor Began) ដែលផ្តួចផ្តើមរៀបចំឡើងដោយ ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយ ក្រុមហ៊ុន TEMPLE GROUP និងឧបត្ថម្ភធំដោយក្រុមហ៊ុន បាកាស បានបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ទទួលបានការគាំទ្រពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍។ តាមរយៈការចុះឈ្មោះចូលរួមពីសំណាក់មហាជន…
