Category: ព័ត៌មានជាតិ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហទ័យ ប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងព្រះរាជវរោសកាស នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហទ័យ ប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងព្រះរាជវរោសកាស នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ៥រូប នៅខេត្តកណ្តាល

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ៥រូប នៅខេត្តកណ្តាល

ក្រសួងព័ត៌មាន ប្រកាសដកហូតប្រកាសអនុញ្ញាតអាជ្ញាប័ណ្ណគេហទំព័រ វីអូខេធីវី អនឡាញ

ក្រសួងព័ត៌មាន បានប្រកាសសម្រេចដកហូតប្រកាសលេខ ១៦៤ ប្រក ព.ម. ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដែលអនុញ្ញាតឱ្យលោក ធន់ សុផុន ម្ចាស់សហគ្រាសគេហទំព័រ «វីអូខេធីវី អនឡាញ» ផ្សព្វផ្សាយតាមរយៈគេហទំព័រ www.k-voktvonline.com.kh។ អង្គភាពនេះមានទីស្នាក់ការនៅភូមិតានី ឃុំក្រាំងចេក ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ តាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន ការដកហូតនេះធ្វើឡើងដោយសារម្ចាស់អង្គភាពបានអនុវត្តសកម្មភាពរំលោភច្បាប់ ព្រមទាំងខ្លឹមសារនៃអាជ្ញាបណ្ណ និងកិច្ចសន្យាដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមប្រជុំផ្សព្វផ្សាយការត្រៀមអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំលោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យជំនាញ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ចូលរួមស្តាប់ការប្រជុំផ្សព្វផ្សាយស្តីពីការត្រៀមអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា តាមរយៈប្រព័ន្ធវីដេអូខនហ្វេរ៉ង់ (Video Conference)។ កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ការចូលរួមប្រជុំនេះ ក្នុងគោលបំណងផ្សព្វផ្សាយ និងត្រៀមលក្ខណៈសម្រាប់ការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា…

បណ្ណកម្មសិទ្ធិ ចំនួន ១២,៨៦៤បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិ ចំនួន១៤ ភូមិ ស្ថិតនៅឃុំត្បែង និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

នាថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២៦បណ្ណកម្មសិទ្ធិ ចំនួន ១២,៨៦៤បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិ ចំនួន១៤ ភូមិ ស្ថិតនៅឃុំត្បែង និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំកម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» នាព្រឹក ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីតាំងកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ យុវជន និងមហាជនទូទៅ ដែលបានរួមគ្នារត់កម្សាន្ត បង្កើតបានជាទិដ្ឋភាពដ៏រស់រវើក និងភាពជោគជ័យ ក្រោមបរិយាកាសយ៉ាងស្និទ្ធស្នាល និងសប្បាយរីករាយ។ កម្មវិធីនេះត្រូវបានផ្តួចផ្ដើមរៀបចំឡើងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ…

ឯកឧត្តម គន់ គីម អញ្ជើញប្រគល់ផ្ទះ ១០២ខ្នង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តព្រះវិហារ

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះ ១០២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ជូនអតីតយុទ្ធជន និងនិវត្តជន…

ឯកឧត្ត នេត្រ ភក្ត្រា ជួបសំណេះសំណាលបេក្ខជនត្រៀមឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ–សង្កាត់ ដើម្បីពង្រឹងការងារមូលដ្ឋានឆ្ពោះទៅរកការបោះឆ្នោតថ្នាក់ក្រោមជាតិ

ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនត្រៀមឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ និងសមាជិកសាខាបក្សភូមិ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ផ្តោតសំខាន់លើការពង្រឹងការងារដែលសម្រេចបាន ការរក្សាភាពសកម្មនៅមូលដ្ឋាន និងការកំណត់ទិសដៅការងារបន្ត ឆ្ពោះទៅការបោះឆ្នោតឆ្នាំ២០២៧។ ក្នុងឱកាសនោះ ឯកឧត្ត នេត្រ ភក្ត្រា បានជំរុញឱ្យថ្នាក់ដឹកនាំ និងសមាជិកគណបក្សបន្តយកចិត្តទុកដាក់លើការងារដែលបានអនុវត្តកន្លងមក ពិនិត្យមើលលទ្ធផល និងបទពិសោធន៍ដែលសម្រេចបាន ព្រមទាំងកំណត់អាទិភាពការងារដែលត្រូវបន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តក៏បានណែនាំឱ្យកម្លាំងគណបក្សនៅមូលដ្ឋានបន្តចុះជាប់ជាមួយប្រជាពលរដ្ឋ ស្តាប់…

ក្រុមការងាររៀបចំក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយចៅសង្កាត់កោះដាច់ បន្តចុះប្រជុំពិភាក្សា និងសម្របសម្រួលដោះស្រាយបញ្ហាដីរួមក្រុម នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

នាថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៦នេះ ក្រុមការងាររៀបចំក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយចៅសង្កាត់កោះដាច់ បន្តចុះប្រជុំពិភាក្សា និងសម្របសម្រួលដោះស្រាយបញ្ហាដីរួមក្រុម នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងកិច្ចសម្របសម្រួលនេះ ក្រុមការងារបានពិភាក្សា និងដោះស្រាយសម្របសម្រួលជូនគ្រប់សមាជិកក្រុមទាំងពីរ សរុបចំនួន ២៦គ្រួសារ។ ក្រោយការសម្របសម្រួលគ្រប់ ភាគីបានឯកភាពទទួលយកសំណូមពរ និងសំណើដែលបានលើកឡើង ដើម្បីបញ្ចប់វិវាទ និងរក្សាសុខដុមរមនានៅក្នុងមូលដ្ឋាន។ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត​ #អភិវឌ្ឍភាពជាអ្នកដឹកនាំនយោបាយ #ភូមិ_ឃុំ_សង្កាត់មានសុវត្ថិភាព#លើកស្ទួយជីវភាពប្រជាជន​ #បុរីជនបទ #ភូមិឋានក្សេមក្សាន្ត #ទ្រនំសុភមង្គលង្គល…

ថ្នាក់ដឹកនាំខេត្តកណ្ដាល បានអញ្ជើញជាគណៈអធិបតីក្នុងពិធីជួបសំណេះសំណាល និងជូនរង្វាន់ដល់សិស្សនិទ្ទេស A ក្នុងក្រុងតាខ្មៅ ចំនួន ៤៨នាក់

ខេត្តកណ្ដាល៖ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៦ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល និងជូនរង្វាន់ម៉ូតូអគ្គិសនីម្នាក់១គ្រឿង ដល់ជ័យលាភីសិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ក្នុងក្រុងតាខ្មៅ ចំនួន ៤៨នាក់ សម័យប្រឡង ថ្ងៃទី១០…