Category: ព័ត៌មានជាតិ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ រួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងក្រុងកោះរ៉ុង បានដឹកនាំភាគីជប៉ុនចុះពិនិត្យទីតាំងអគារសិក្សានៅវិទ្យាល័យព្រែកស្វាយ និងសាលាបឋមសិក្សា និងអនុវិទ្យាល័យកោះតូច ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង

នាថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២៦ លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ រួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងក្រុងកោះរ៉ុង បានដឹកនាំភាគីជប៉ុនចុះពិនិត្យទីតាំងអគារសិក្សានៅវិទ្យាល័យព្រែកស្វាយ និងសាលាបឋមសិក្សា និងអនុវិទ្យាល័យកោះតូច ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងជួបពិភាក្សាដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហគមន៍ និងអាជ្ញាធរមូលដ្ឋាន សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការ និងអនុវត្តគម្រោងកែលម្អសាលារៀនឱ្យស្របតាមស្ថានភាព និងតម្រូវការនៃការអប់រំ និងបណ្តុះធនធានមនុស្សនៅក្រុងកោះរ៉ុង។

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះអន្តរាគមន៍ជួយពន្លត់អគ្គិភ័យឆាបឆេះរោងចក្រ YTC Corporation

ខេត្តកំពង់ស្ពឺ៖ ក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ១៣:៥០ នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ Hotline 1292 ដែលបម្រើការងារ ២៤ម៉ោងលើ២៤ម៉ោង បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ស្នើសុំកិច្ចអន្តរាគមន៍ករណីអគ្គិភ័យឆាបឆេះរោងចក្រ YTC Corporation ស្ថិតនៅទល់មុខសាលាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក…

រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នេះ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះសកម្មភាពរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលបានប្រកាសបង្កើតរដ្ឋសភាដោយខុសច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ ដោយចាត់ទុកទង្វើនេះថាជាការរំលោភបំពានរដ្ឋធម្មនុញ្ញ និងក្បត់ឆន្ទៈប្រជាពលរដ្ឋខ្មែរ។

ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង កម្លាំងអាវុធហត្ថខណ្ឌដូនពេញ នាំក្រុមក្មេងទំនើងមកអប់រំ និងធ្វើកិច្ចសន្យា

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងការណែនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានចុះល្បាតក្នុងភូមិសាស្ត្រខណ្ឌ និងប្រទះឃើញក្រុមយុវជនមួយក្រុមធំប្រមូលផ្តុំគ្នាពេលរាត្រី នៅចំណុចភូមិ១ តំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ កម្លាំងសមត្ថកិច្ចបាននាំក្រុមយុវជនទាំងនោះទៅកាន់មូលដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទំនើង ដែលប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ស្របតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។ ជាមួយគ្នានេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានអំពីសកម្មភាពក្មេងទំនើង តាមរយៈលេខ ១២៩១ ឬលេខ 031 5555…

សម្តេចធិបតី៖ រាជរដ្ឋាភិបាល នៅនីតិកាលទី៧ បាន និងកំពុងបន្តជំរុញការកែទម្រង់ការពារជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថ្លែងថា រាជរដ្ឋាភិបាល នៅនីតិកាលទី៧ បាន និងកំពុងបន្តជំរុញការកែទម្រង់ការពារជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត ដោយអភិក្រមនៅក្នុងការកែទម្រង់ គឺផ្អែកទៅលើកំណែទម្រង់ដើម្បីពង្រឹងនៅខាងក្នុង និងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកមិត្តនៅខាងក្រៅ។ ការថ្លែងបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោពលខេមរភូមិន្ទចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានានៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។សម្តេចធិបតី នាយករដ្ឋមន្ត្រីបានលើកឡើងថា ការធ្វើកំណែទម្រង់ដើម្បីពង្រឹងសមត្ថភាពកងទ័ពគឺជារឿងចាំបាច់ ការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ការហ្វឹកហ្វឺន និងគ្រឿងបំពាក់ ការអនុវត្តកាតព្វកិច្ចយោធាដែលគ្រោងបើកវគ្គដំបូងនៅដើមខែវិច្ឆិកា…

អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ

ខេត្តកណ្តាល៖ ដើម្បីពិនិត្យ និងដោះស្រាយផលប៉ះពាល់ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ព្រមទាំងធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងសមត្ថកិច្ច មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងជន់លិចក្នុងភូមិសាស្ត្រឃុំឈ្វាំង ឃុំភ្នំបាត និងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ ក្នុងការចុះពិនិត្យជាក់ស្តែងនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋានចាត់វិធានការជាបន្ទាន់ ដោយផ្តោតលើការកាយស្តារ និងបើកមុខទឹកនៅតាមចំណុចសំខាន់ៗ ដើម្បីសម្រួលដល់លំហូរទឹក និងរំដោះទឹកចេញពីតំបន់ដែលរងផលប៉ះពាល់ឱ្យបានឆាប់រហ័ស។ ឯកឧត្តម…

កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីរត់កម្សាន្ត GRKPP FUN RUN ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីរត់កម្សាន្ត GRKPP FUN RUN ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ 📅 ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ ⏱️ ម៉ោង១៧:០០ល្ងាចតទៅ 👉 ចុះឈ្មោះឥឡូវនេះ Link ចុះឈ្មោះ៖ https://docs.google.com/forms/d/1cB7vM-Hc6y9ExXUzKPx-DYp__1mL3rpLISoq6k4KMOs/viewform?usp=sf_link ទីតាំង៖ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក (ទីធ្លាមុខមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា) https://maps.app.goo.gl/AWtSMQmmVyLK33Qq8?g_st=ic

អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០

អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ រាជធានីភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦

កម្លាំងចម្រុះខេត្តកណ្តាល ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្រុងសំពៅពូន រឹបអូស និងបំផ្លាញចោលវត្ថុតាងជាច្រើន និងលែងត្រីចូលបឹងវិញជិត ៥០០គីឡូក្រាម

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះ កម្លាំងចម្រុះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយអាជ្ញាធក្រុងសំពៅពូន និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះអនុវត្តវិធានការយ៉ាងតឹងរឹង ដើម្បីបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល (អតីតឡូត៍នេសាទលេខ ១០)។ លោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន បានឱ្យដឹងថា៖ ដោយមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងវរៈព្រំដែនគោក ៦០៥…

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គិភ័យចំនួន ២ ទីតាំង

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមទាំងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ បានចេញអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គិភ័យចំនួន ២ ទីតាំង នៅក្នុងរាជធានីភ្នំពេញ។ ទីតាំងទី១ គឺសិប្បកម្មធ្វើសាឡុង ស្ថិតនៅតាមផ្លូវលំ ក្រុមទី១៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលមានហេតុការណ៍អគ្គិភ័យកើតឡើងនៅវេលាម៉ោង ១:១០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ ទីតាំងទី២ គឺផ្សារក្នុងបុរីសន្តិភាព២ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ…