Category: ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល ពន្លឿនការដោះស្រាយវិវាទដីធ្លីដែលនៅសេសសល់ ដើម្បីធានាសុវត្ថិភាពផ្លូវច្បាប់ជូនប្រជាពលរដ្ឋ

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំអឌ្ឍមាសទី១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដាក់ចេញនូវទិសដៅ និងការណែនាំយ៉ាងម៉ឺងម៉ាត់ ដោយជំរុញឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ រួមគ្នាសហការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ និងរក្សាស្ថិរភាពសង្គម។ ​មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកណ្តាល បានឱ្យដឹងថា៖ បច្ចុប្បន្នសំណុំរឿងទំនាស់ដីធ្លីនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល មានចំនួនសរុប ៩៦២ ករណី។…

សម្តេចតេជោ ហ៊ុន សែន ចេញលិខិតថ្លែងអំណរគុណ និងកោតសរសេីរ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ឧបត្ថម្ភទឹកប្រាក់ជាង៥៤ម៉ឺនដុល្លាសាងសង់អគារអនុវិទ្យាល័យ សម្តេច ហ៊ុន សែន អង្គស្នួល

ខេត្តកណ្តាល៖ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា បានចូលរួមឧបត្ថម្ភថវិកាសរុបចំនួន ៥៤៣,៤២២.៥០ ដុល្លារអាមេរិក សម្រាប់ការសាងសង់អគារអនុវិទ្យាល័យ សម្តេច ហ៊ុន សែន អង្គស្នួល ថ្មីមួយខ្នង កម្ពស់៣ជាន់ ស្មើនឹង១៨បន្ទប់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានា ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានសាងសង់រួចរាល់ជាស្ថាពរ។ ចំពោះសមានចិត្តសប្បុរស និងស្នាដៃដ៏មានអត្ថន័យនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណ…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រោងចក្រមួយ ឬក៏ក្រុមហ៊ុនមួយ ត្រូវមានបុគ្គលិកក្នុងស្រុក ៩០% និង១០% ប៉ុណ្ណោះដែលមកពីក្រៅប្រទេស

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ច្បាប់ការងាររបស់កម្ពុជា បានចែងថា រោងចក្រមួយ ឬក៏ក្រុមហ៊ុនមួយត្រូវមានបុគ្គលិកក្នុងស្រុក ៩០% និង១០% ប៉ុណ្ណោះដែលមកពីក្រៅប្រទេស ដោយមិនអាចរោងចក្រមួយ ឬក្រុមហ៊ុនមួយមានអ្នកធ្វើការជាជនបរទេសច្រើនជាងជនជាតិខ្មែរនោះទេ ហើយការប្រើប្រាស់បុគ្គលិកបរទេសច្រើនជាងបុគ្គលិកក្នុងស្រុកនៅពេលចប់ការងារគេទៅស្រុកគេវិញអស់ ដោយពុំបានផ្ទេរចំណេះ ជំនាញមកឱ្យយើងទេ។ការគូសបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មរថយន្តម៉ាក GAC ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា៖…

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ៣០,៩៥៨បណ្ណ​ ត្រូវបានប្រគល់ជូនប្រជាជនក្នុងក្រុងសិរីសោភ័ណ​និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន​ ៣០,៩៥៨បណ្ណ​ ជូនប្រជាជនក្នុងក្រុងសិរីសោភ័ណ​និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ នេះបេីយោងទៅតាមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបញ្ចប់ ក្នុងក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៦។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់សមាជិក០២នាក់!

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ កេត វណ្ណដេត ប្រធានមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារនាំយកអំណោយ និងថវិកាប្រគល់ជូនដល់សមាជិកចំនួន ០២នាក់ ក្នុងនោះមាន៖ ១-លោកអនុសេនីយ៍ឯក គិន ភារម្យ នាយរងការិយាល័យ បំពាក់ និងបរិក្ខារ ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ត្រូវជើងក្នុងពេលបំពេញការងារ ។ ២-លោក វង្ស ស៊ីណា ជាងជួសជុលរថយន្ដ ដែលឪពុកបង្កើតរបស់លោកទើបតែទទួលមរណភាព ។ ក្នុងឱកាសនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក…

សេចក្តីថ្លែងការណ៍បើករបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ)

សេចក្តីថ្លែងការណ៍បើករបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦

កម្មវិធីរត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km 🏃🥰 ចូលរួមជាមួយយើងទាំងអស់គ្នា ជាមួយការចុះឈ្មោះរត់ដោយឥតគិតថ្លៃ ❤️💕

កម្មវិធីរត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km 🏃🥰 ចូលរួមជាមួយយើងទាំងអស់គ្នា ជាមួយការចុះឈ្មោះរត់ដោយឥតគិតថ្លៃ ❤️💕 📝តំណរចុះឈ្មោះ៖ https://docs.google.com/forms/d/1dM0CD9u4vnSrnY4WG2gLpo3QjknK6uxUkBPtWxsajO8/viewform?usp=sf_link - ផ្តល់ជូនទឹក ភេសជ្ជៈ និងផ្លែឈើញាំដោយសេរី ព្រមទាំងឈ្នះរង្វាន់អនុស្សាវរីយ៍ពីរដៃគូរសហការ 📅កាលបរិច្ឆេទរត់៖ ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ ⏰ជួបជុំគ្នាម៉ោង៖ 05:00នាទីព្រឹក 📍ទីតាំងជួបជុំកោះនរា *ចំណាំ សម្រាប់ការចូលរួម សូមប្រើប្រាស់ អាវយឺតពណ៌ ខៀវ ឬ…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា នៃUNCLOS នៅសិង្ហបុរី

នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីទៅចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។

លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា នៅឃុំអមលាំង

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការគណបក្សឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីលោក លោកស្រី ជាក្រុមការងារគណបក្សខេត្ត ក្រុមការងារស្រុក…

បណ្ណកម្មសិទ្ធិចំនួន៧,៨៧២បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៨ ភូមិ ក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នាថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៦ ក្រុមកាងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៧,៨៧២បណ្ណ ជូនប្រជាពលរដ្ឋ ក្នុងភូមិកំពា្រម ភូមិអន្លង់សា ភូមិតាអំ ភូមិបត់ត្រង់ ឃុំប្រាសាទ ភូមិទ្រលោកលិច ភូមិទ្រលោកត្បូង ភូមិទ្រលោកជើង និងភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លៀម សុដា អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។