Category: សន្តិសុខសង្គម

តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 អាវុធហត្ថខេត្តសៀមរាប បានជួយអន្តរាគមន៍ស្វែងរកឃើញ ក្មេងស្រី​០២នាក់!

កងរាជអាវុធហត្ថខេត្តសៀមរាប៖ នាព្រឹក​ថ្ងៃទី១ ខែកញ្ញា​ ឆ្នាំ២០២៥ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបាត់កូនស្រី០២នាក់ កាលពីម៉ោងប្រហែល ១៤និង៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥​ មានទីលំនៅសង្កាត់​ជ្រាវ ក្រុងសៀមរាប​ ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងសៀមរាប ចុះដល់ទីតាំងគេហដ្ឋានខាងលើ ធ្វើការស្រាវជ្រាវតាមស្វែងរកឃើញក្មេងស្រីទាំង០២នាក់ និងបានប្រគល់ជូនក្រុមគ្រួសារវិញដោយសុវត្ថិភាព។

រថយន្ត និងម៉ូតូ ១៧គ្រឿង កែច្នៃបំពង់ស៊ីម៊ាំង បង្កសម្លេងរំខានដល់ពលរដ្ឋ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ នាំយកទៅអប់រំ!

វេលាម៉ោង១៨:០០នាទី ដល់ ម៉ោង២២:៤០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ បានធ្វើការឃាត់ ម៉ូ​តូ ចំនួន ១៤គ្រឿង និងរថយន្ត ចំនួន ០៣គ្រឿង នៅចំណុច ភូមិ០១ (ប្លុកបឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានកែច្នៃបំ​ព​ង់​​​​​ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ:។ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកម្ចាស់រថយន្ត និងម៉ូតូ ទៅអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ-រថយន្តខុសលក្ខណៈប​ច្ចេ​​​កទេសបង្កការរំខានដល់សាធារណ:ជនតទៅទៀត ព្រមទាំងបានដកហូតរថយន្ត…

ក្មេងទំនើង០២ក្រុម កាប់គ្នានៅភ្នំពេញ ត្រូវលំបាកដល់អាវុធហត្ថតាមចាប់មកវិញ ចេញពីខេត្តមួយទៅខេត្តមួយ បាន ០៦នាក់!

https://www.youtube.com/watch?v=PQFcpRIruzM កាលពីវេលាម៉ោង 00.26នាទី ថ្ងៃទី 21 ខែសីហាឆ្នាំ 2025 អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ស្តីពីករណីក្មេងទំនើងជាង១០នាក់ បានកាប់គ្នា នៅចំណុចផ្លូវម៉ៅសេទុងកែងផ្លូវមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ហើយគេចខ្លួនបាត់អស់បន្សល់ទុក ម៉ូតូ01គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1R-8659 ត្រូវបានកាប់បំផ្លាញ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌចំការមន បានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនបានអ្នកពាក់ព័ន្ធម្នាក់ឈ្មោះ លីម បញ្ញា…

ក្មេងទំនើង០៣នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបពាក់ព័ន្ធនឹងករណីបង្ហោះម៉ូតូលើផ្លូវសាធារណៈ!

កងរាជអាវុធហត្ថរាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង ១៦និង ០៥នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ បានធ្វើការល្បាតដើម្បី បង្ការ បង្រ្កាប បទល្មើសផ្សេងៗក្នុងភូមិសាស្រ្តខណ្ឌ ក៏ពើបប្រទះនឹងក្រុមក្មេងទំនើង ០១ក្រុម ដែលកំពុងបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យ នៅតាមផ្លូវត្រង់ចំណុចផ្លូវបេតុងក្រោយហាងដៃអូន ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃើញដូចនេះ កម្លាំងល្បាតអាវុធហត្ថខណ្ឌដង្កោ ក៏បានឃាត់ខ្លួនក្មេងទំនើងទាំងនោះភ្លាមៗ ជាលទ្ធផល ឃាត់ខ្លួនបានក្មេងទំនើង ០៣នាក់ យកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ…

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានលើកយកករណី ស្រីៗចាញ់បោក ប្រុសស្អាតក្លែងក្លាយ ក្នុងFacebook មកអំពាវនាវឲ្យមហាជនប្រុងប្រយ័ត្ន!

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានលើកយកករណី ស្រីៗចាញ់បោក ប្រុសស្អាតក្លែងក្លាយ ក្នុងFacebook មកអំពាវនាវឲ្យមហាជនប្រុងប្រយ័ត្ន! នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបង្ហោះសារដាស់តឿនមួយគួរឲ្យចាប់អារម្មណ៍បំផុត នៅក្នុងផេកផ្ទាល់ខ្លួនរបស់លោក ដែលមាន ខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖ រឿងថ្មី នៃមេរៀនចាស់! មេរៀនចាស់ដដែលៗដែលឧស្សាហ៍កើតមានក្នុងសង្គម Facebook នាពេលបច្ចុប្បន្ន…

អំពើហិង្សានៅក្នុងកាស៊ីណូយ៉ុងយ័ន្ត ដោយការវាយតប់គ្នារវាងមេការនិងអ្នកចូលទៅលេងមាន់ជល់ក្នុងកាស៊ីណូ

ខេត្តកណ្តាល÷ សេចក្តីរាយការណ៍បានឲ្យដឹងថា កាស៊ីណូមួយកន្លែងឈ្មោះយ៉ុងយ័ន្តមានទីតាំងឋិតនៅ ភូមិសំពៅពូន សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ដែលមានល្បែង ស៊ីសងច្រើនប្រភេទរួមទាំងមាន់ជល់នៅក្នុងនោះផង កំពុងបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំង ថ្មីៗនេះមានសេចក្តីរាយការណ៍ អំពីការកើតមានអំពើហិង្សានៅក្នុងកាស៊ីណូយ៉ុងយ័ន្ត ដោយការវាយតប់គ្នារវាងមេការនិងអ្នកចូលទៅលេងមាន់ជល់ក្នុងកាស៊ីណូនោះ។ ប្រភពបានឱ្យដឹងថា ជនបង្កគឺជាម្ចាស់សង្វៀនឈ្មោះណាក់ ហើយជនរងគ្រោះឈ្មោះ ប្រេស៊ីល ត្រូវបានម្ចាស់សង្វៀន វាយបណ្ដាលឲ្យសន្លប់ឈឹងនៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះ។ ករណីហិង្សានេះហាក់ដូចជាមិនបានការយកចិត្តទុកដាក់ដោះស្រាយយ៉ាងណានោះឡើយ ពីព្រោះទំនងជាការស៊ីណូមានឯករាជ្យភាពដែលអាជ្ញាធរមានសមត្ថកិច្ចមិនអាចចូលបាន។ អធិបតេយ្យភាពដែលប្រកបដោយភាពអាណាធិបតេយ្យនេះ មិនគួរអាជ្ញាធរខេត្តកណ្ដាលមើលរំលងនោះឡើយ។ ប្រភពបានឱ្យដឹងថា ជនដែលចូលទៅលេងជល់មាន់នៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះ គឺភាគច្រើនជាជនជាតិវៀតណាមនិងខ្មែរ។ ពួកគេសប្បាយស្រែករីករាយហ៊ោរកញ្ជ្រៀវលាន់កងរំពង បើទោះបីជាអ្នកចូលលេងជាជន ជាតិខ្មែរទាំងនោះខុសច្បាប់ក៏ដោយ ។…

ល្បែងស៊ីសងអនឡាញ កំពុងបើកដំណើរការយ៉ាងរលូន ក្នុងមូលដ្ឋានរបស់លោក យី វណ្ណដា ជាអធិការ នៅផ្លូវ២១០ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

តើមានបញ្ហាអ្វីនៅពីក្រោយបញ្ហាល្បែងស៊ីសងអនឡាញកើតមានឡើងនៅក្នុងមូលដ្ឋាន អាជ្ញាធរមូលដ្ឋានមិនដឹង? ជាក់ស្តែងទីតាំងល្បែងស៊ីសងអនឡាញស្ថិតនៅផ្លូវលេខ២១០ ភូមិថ្មី សង្កាត់តាខ្មៅ

ទីតាំងមួយកន្លែងបង្កប់ដោយល្បែងអនឡាញខុសច្បាប់ជាប្រភេទ«កាស៊ីណូ »ស្ថិតនៅផ្លូវលេខ១១៣ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ភ្នំពេញ៖ ទីតាំងមួយកន្លែងបង្កប់ដោយល្បែងអនឡាញខុសច្បាប់ជាប្រភេទ«កាស៊ីណូ »ស្ថិតនៅផ្លូវលេខ១១៣ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង

ប្រជាពលរដ្ឋមានតែសង្ឃឹមថាថ្នាក់ដឹកនាំនៃខេត្តកណ្ដាល នឹងមានវិធានការប្រកបដោយប្រសិទ្ធភាព ចំពោះល្បែងស៊ីសងតាមអ៉ីនធឺណេតក្នុងមូលដ្ឋានស្រុកស្អាង

ល្បែងអនឡាញស៊ីសងច្រើនប្រភេទដូចជា ឆ្នោត ឡូតូ ឬជល់មាន់ កំពុងដំណើរការជាចំហនៅ តាមភូមិនានាក្នុងស្រុកស្អាង ខេត្តកណ្ដាល យ៉ាងគគ្រឹកគគ្រេង ដែលភាពអាណាធិបតេយ្យនៅក្នុងវង់ល្បែងអនឡាញទាំងនោះ

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រកាសលុបឈ្មោះ វរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខណ្ឌ

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញប្រកាសលុបឈ្មោះ វរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខណ្ឌ