នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ទទួលយកសំណើរជាអគ្គភ័ស្តុភារជាន់ខ្ពស់ សម្រាប់កម្លាំងប្រដាប់អាវុធ

ឧត្តរមានជ័យ៖ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភ័ស្ដុភារជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធ ។
សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានប្រកាសដូច្នេះក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយ មេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភ័ស្ដុភារជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលជាការបញ្ជាក់យ៉ាងច្បាស់ពីសម្ដេចនៅក្នុងការជួយដល់កងទ័ពរបស់យើង ជាពិសេស គឺជាការធានានូវការផ្គត់ផ្គង់ដល់កងកម្លាំងរបស់យើង ដែលកំពុងតែប្រឈមមុខជាមួយនឹងសត្រូវ ។
នៅក្នុងឱកាសនេះ សម្ដេចតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា សូមកងទ័ពទាំងឡាយកុំខ្លាច នៅក្នុងការវាយប្រហារជាមួយសត្រូវដែលឈ្លានពានយើង ។
សូមជម្រាបថា សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញដល់ក្រុមសំរោង ខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ ។
សម្តេចតេជោ ហ៊ុន សែន ជាអគ្គមេបញ្ជាការកំពូល ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះយោធា ហើយក៏ជាអគ្គមេបញ្ជាការដែលពោរពេញដោយយុទ្ធសាស្ត្រសង្គ្រាមវាយយកឈ្នះលើសមរភូមិសង្គ្រាម ។
គួរបញ្ជាក់ថា កងទ័ព និងសព្វាវុធដ៏ទំនើបៗរបស់កម្ពុជា ត្រូវបានចល័តចេញពីបន្ទាយឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនថៃ ទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ បន្ទាប់ពីទាហានថៃ លបលួចបាញ់ប្រហារទាហានខ្មែរលើដីខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ។ មកដល់ពេលនេះ ទាំងទាហាន និងសព្វាវុធរបស់កម្ពុជាត្រូវបានត្រៀមបម្រុងជាប់ប្រចាំ ដើម្បីការពារទឹកដីក្នុងករណីមានការឈ្លានពានណាមួយពីកងទ័ពថៃ ៕

 

510354145 1342502433898207 1819218620240477301 N 1 300x200 511270790 1342502613898189 6109366891787813906 N 300x200 511014443 1342502530564864 3674069376616294459 N 300x200 509440104 1342502533898197 3604438367009064758 N 300x200 509441674 1342502457231538 473232087200249141 N 300x200 508412826 1342502703898180 6028662401388062388 N 300x200 511261387 1342502493898201 2604143679399512548 N 300x200 511265270 1342502623898188 9040663140600733064 N 300x200 509442315 1342502730564844 6369318509319107203 N 300x200 511272162 1342502800564837 5112447805567155535 N 300x200 509439277 1342502760564841 3847705473511601065 N 300x200 508382574 1342502727231511 294556857266449016 N 300x200 511082951 1342502803898170 9006246759784305723 N 300x200 512588195 1342502853898165 8147802223453074374 N 300x200 510981270 1342502910564826 88226338674223348 N 300x200 511012783 1342502563898194 7367533068336561524 N 300x200 509290736 1342502523898198 6809442769876457535 N 300x200 510983997 1342502543898196 5717023626231660197 N 300x200 511017243 1342503113898139 5218230994332016661 N 300x200 500621241 1342502763898174 4596878791644070075 N 300x200 512653678 1342502713898179 3450487541877410887 N 300x200 512655886 1342503137231470 7962958748996558279 N 300x200 508718514 1342503070564810 281760227056469921 N 300x200 509443909 1342502873898163 2025455359838415144 N 300x200 509440637 1342502753898175 1188354506919945972 N 300x200 510808536 1342502920564825 753044897919270680 N 300x200 509439388 1342503130564804 6424876201530397289 N 300x200 510473820 1342503143898136 4638302940549832292 N 300x200 511272286 1342503087231475 2447800111693501906 N 300x200 508996563 1342503090564808 147823289324356338 N 300x200 511272338 1342503093898141 8533264896106552903 N 300x200 511983088 1342503060564811 993666029656693116 N 300x200 511029337 1342502927231491 4762114356702471685 N 300x200 500885921 1342503147231469 3746387768645413434 N 300x200 511578025 1342503163898134 7366797928755881684 N 300x200 511016358 1342503153898135 4400324737262960532 N 300x200 511275216 1342503083898142 1509089349861393161 N 300x200