កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!!!
ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជា និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៣:៤០នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយ លោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ដោយប្រព្រឹត្តនៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ អ៊ុ ចន្ថា (ហៅក្នុយ) ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ចាប់យកវត្ថុតាងបានរួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១០កញ្ចប់(ធំល្មមចំនួន២កញ្ចប់និងតូច០៨កញ្ចប់),ទូរស័ព្ទចំនួន០២គ្រឿង,ថង់ច្រកថ្នាំញៀន និងឧបករណ៍ប្រេីប្រាស់មួយចំនួន,កែវជក់គ្រឿងញៀនចំនួន០៣និងកូនកន្ត្រៃចំនួន០១ទៀត។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕
សូមបញ្ជាក់ផងដែរថា តាមប្រសាសន៍កន្លងមករបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានដាក់បទបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់យកចិត្តទុក្ខដាក់ក្នុងការបំពេញ តួរនាទី ភារកិច្ចការងារ អោយបានខ្ពស់ និងការពារ បង្ការ ទប់ស្កាត់ បង្ក្រាប រាល់បទល្មើសនានា ក្មេងទំនើង ករណីគ្រឿងញៀន ចោរកម្ម និង ឧបទ្ទវហេតុផ្សេងៗដែលអាចកើតមានឡើងនៅក្នងភូមិសាស្រ្តក្រុង-ស្រុក ខេត្តកំពង់ស្ពឺ ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕
Photo 2025 05 02 11 55 22 300x200 Photo 2025 07 01 14 51 15 215x300 Photo 2025 07 01 14 41 08 300x225 Photo 2025 07 01 14 41 08 2 300x169 Photo 2025 07 01 14 41 08 3 225x300 Photo 2025 06 30 13 20 37 300x225 Photo 2025 06 30 13 20 41 300x225 Photo 2025 06 30 14 06 37 300x225 Photo 2025 06 30 14 06 37 2 225x300 Photo 2025 06 30 13 39 02 300x225