លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ បានអញ្ជើញ​​​ចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា និងពិធីអបអរសាទរខួបលើកទី៣២…

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ បានអញ្ជើញ​​​ចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា និងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី​ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត​​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង។
សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កងរាជអាវុធហត្ថគឺជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាលសម្រាប់ចូលរួមការពារ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាអាសន្ន និងគ្រោះមហន្តរាយនានា ព្រមទាំងបានធ្វើការកត់សម្គាល់អំពីស្នាដៃនៃការកសាង ការពង្រឹង និងការអភិវឌ្ឍកងរាជអាវុធហត្ថ ជាមួយនិងការធ្វើកំណែទម្រង់ ការធ្វើទំនើបកម្ម និងការអនុវត្តតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថក្នុងរយៈពេល៣២ឆ្នាំកន្លងមកនេះផងដែរ ព្រមទាំងបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមេបញ្ជាការ មេបញ្ជាការរង ប្រធាន អនុប្រធានស្ថាប័ន មេបញ្ជាការអង្គភាពរាជធានី ខេត្ត នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ដែលបានសាមគ្គីឯកភាពផ្ទៃក្នុងជាធ្លុងមួយ មានការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដោយជោគជ័យគួរជាទីមោទនៈ ក្នុងនោះកងរាជអាវុធហត្ថបានសហការជម្នះរាល់ឧបសគ្គ ប្រកៀកស្មាគ្នាជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ តស៊ូ ប្តូរផ្តាច់រក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនគណៈប្រតិភូជាតិ អន្តរជាតិ កិច្ចប្រជុំតូចធំ ពិធីបុណ្យផ្សេងៗ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់ កសាងនីតិរដ្ឋ និងជួយសង្គ្រោះគ្រោះមហន្តរាយនានា ស្របទៅនឹងកម្មវិធីនយោបាយ យុទ្ធសាស្ត្រ និងវិធានការណ៍នានារបស់រាជរដ្ឋាភិបាល ជាពិសេសបានចូលរួមយ៉ាងសកម្មនៅក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
សម្តេចមហាបវរធិបតី​ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត​​​ នៅតែមានជំនឿយ៉ាងមុតមាំថា កងរាជអាវុធហត្ថនឹងបន្តប្រតិបត្តនូវតួនាទី ភារកិច្ចឱ្យកាន់តែល្អប្រសើរ និងបន្តធ្វើការកែទម្រង់ និងធ្វើទំនើបកម្មដើម្បី បង្កើតបាននូវសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀត ជាមួយនិងការពង្រឹង និងពង្រីកគុណភាព សមត្ថភាពគ្រប់ផ្នែក គ្រប់វិស័យប្រកបដោយវីរភាពអង់អាចក្លាហាន ដើម្បីការពារ ថែរក្សាបុព្វហេតុឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍជូនសង្គមជាតិ និងមាតុភូមិរបស់យើង។ ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារជាច្រើននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំងនេះ គឺជាសមិទ្ធផលដ៏ធំសម្បើមសម្រាប់ការអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺនកង កម្លាំងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងទទួលរៀបចំព្រឹត្តការណ៍កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តនានាបន្ថែមទៀត ដែលទាំងនេះគឺជាការគិតគូយ៉ាងល្អិតល្អន់ ជាយុទ្ធសាស្ត្រក្នុងវិស័យការពារជាតិ និងសន្តិសុខជាតិ ព្រមទាំងការចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិផងដែរ ៕

Photo 2025 07 14 15 21 19 300x200 Photo 2025 07 14 15 21 20 300x200 Photo 2025 07 14 15 21 20 2 300x200 Photo 2025 07 14 15 21 21 300x225 Photo 2025 07 14 15 21 22 300x225 Photo 2025 07 14 15 21 23 300x225 Photo 2025 07 14 15 21 24 300x225 Photo 2025 07 14 15 21 25 300x200 Photo 2025 07 14 15 21 26 300x204 Photo 2025 07 14 15 21 27 300x187 Photo 2025 07 14 15 21 32 300x207 Photo 2025 07 14 15 21 35 300x204 Photo 2025 07 14 15 21 41 300x207 Photo 2025 07 14 15 21 43 300x225 Photo 2025 07 14 15 21 44 300x225 Photo 2025 07 14 15 21 45 300x168 Photo 2025 07 14 15 21 46 300x195 Photo 2025 07 14 15 21 48 300x169 Photo 2025 07 14 15 21 50 300x200 Photo 2025 07 14 15 21 51 300x169 Photo 2025 07 14 15 21 52 300x175 Photo 2025 07 14 15 21 53 300x173 Photo 2025 07 14 15 21 54 300x173 Photo 2025 07 14 15 21 55 300x172 Photo 2025 07 14 15 21 56 300x175 Photo 2025 07 14 15 21 57 300x173 Photo 2025 07 14 15 21 57 2 300x173 Photo 2025 07 14 15 21 59 300x178 Photo 2025 07 14 15 21 59 2 300x172 Photo 2025 07 14 15 22 00 300x173 Photo 2025 07 14 15 22 02 300x177 Photo 2025 07 14 15 22 02 2 300x174