កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាកងកម្លាំងមួយប្រភេទដែលចូលរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបានចំពោះបរិស្ថាន និងធម្មជាតិ ដូចពាក្យស្លោកពោលថា បរិស្ថានល្អ ការរស់នៅមានផាសុភាព

ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកងកម្លាំងប្រម៉ាណជាង១០០នាក់ ដោយមានការសហការពីក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ដើររើសសំរាមតាមដងផ្លូវ ទីប្រជុំសាធារណៈក្នុងគោលបំណងបំផុតគំនិតឲ្យកងកម្លាំងទាំងអស់ចូលរួមចំណែកការពារបរិស្ថាន និងចេះស្រឡាញ់បរិស្ថាន ធម្មជាតិ ភ្ជាប់ជាមួយពាក្យមួយឃ្លាថា និងបរិស្ថានស្អាត ការរស់នៅមានផាសុខភាព បរិស្ថានធម្មជាតិផ្តល់នូវគុណប្រយោជន៍ជាច្រើន សម្រាប់ជីវិតមនុស្ស និងសត្វ ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ លោកបានលើកឡើងថា បរិស្ថានមានសារសំខាន់ ជួយដល់សុខភាពមនុស្ស បរិស្ថានស្អាតជួយកាត់បន្ថយជំងឺជាច្រើនដែលកើតចេញពីខ្យល់ ជាងនេះទៅទៀតបរិស្ថានស្អាតកើតចេញពីយើងទាំងអស់គ្នាជាគំរូរ ដូចឆ្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាដើម្បីបរស្ថានស្អាត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបន្ថែមថា គុណភាពនៃជីវិតមនុស្សរស់នៅ គឺអាស្រ័យលើបរិស្ថានធម្មជាតិ បរិស្ថានស្អាតធ្វើឱ្យមនុស្សមានអារម្មណ៍ល្អ និងក្រុមគ្រួសាររស់ប្រកបដោយសុភមង្គល ។ ការរស់នៅក្នុងបរិស្ថានស្អាតល្អអាចជួយដល់សុខភាពផ្លូវចិត្តល្អ ដូចជាកាត់បន្ថយភាពអស់សង្ឃឹម និងអារម្មណ៍តានតឹង។ល។ ការសហការគ្នាក្នុងការការពារបរិស្ថានអាចជួយពង្រឹងទំនាក់ទំនងក្នុងសហគមន៍កាន់តែល្អ ហើយការយកចិត្តទុកដាក់លើបរិស្ថានគឺជាការបង្ហាញឲ្យឃើញនូវការគោរពដល់ជីវិតរបស់មនុស្ស សត្វ និងរុក្ខជាតិ ជាពិសេសគឺធ្វើឲ្យយើងចេះក្រែងចិត្តនិងឲ្យតម្លៃដល់អ្នកដទៃផងដែរ ។
លោកមេបញ្ជាការ បានសង្កត់ធ្ងន់ថា ការស្រឡាញ់បរិស្ថានមិនត្រឹមតែជួយធានាដល់ការរស់នៅល្អប៉ុណ្ណោះទេ វាក៏បានជួយយើងឱ្យមានជីវិតប្រកបដោយសុខភាពល្អ សុភមង្គលផងដែរ ដូច្នេះយើងម្នាក់ៗគួររួមគ្នាថែរក្សា បរិស្ថាន និងធម្មជាតិ ឲ្យបានល្អព្រោះបរិស្ថានល្អ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការរស់រៀនមានជីវិត ហើយយើងនាំគ្នាបន្តធ្វើសកម្មភាពទាំងអស់នេះជារៀងរហូតដូចភ្លៀងរលឹម ដើម្បីជាគំរូរដល់ក្មេងៗជំនានក្រោយ ៕
Photo 2025 07 16 11 02 48 300x200 Photo 2025 07 16 11 02 48 1 300x200 Photo 2025 07 16 11 02 48 2 300x200 Photo 2025 07 16 11 02 49 300x200 Photo 2025 07 16 11 02 49 2 300x200 Photo 2025 07 16 11 02 50 300x200 Photo 2025 07 16 11 09 02 300x199 Photo 2025 07 16 11 09 03 300x199 Photo 2025 07 16 11 09 03 2 300x199 Photo 2025 07 16 11 04 09 300x200 Photo 2025 07 16 11 04 10 300x200 Photo 2025 07 16 11 04 10 2 300x200 Photo 2025 07 16 11 04 11 300x200 Photo 2025 07 16 11 09 07 300x200 Photo 2025 07 16 11 09 11 300x200 Photo 2025 07 16 11 09 04 300x199 Photo 2025 07 16 11 09 04 2 300x199 Photo 2025 07 16 11 09 06 300x199 Photo 2025 07 16 11 09 09 300x200 Photo 2025 07 16 11 09 10 300x200 Photo 2025 07 16 11 09 11 2 300x200 Photo 2025 07 16 11 11 49 300x200 Photo 2025 07 16 11 04 09 2 300x200 Photo 2025 07 16 11 04 11 2 300x200 Photo 2025 07 16 11 04 13 300x200 Photo 2025 07 16 11 04 13 2 300x200 Photo 2025 07 16 11 09 05 300x199 Photo 2025 07 16 11 09 11 3 300x200 Photo 2025 07 16 11 11 47 300x200 Photo 2025 07 16 11 11 48 300x200 Photo 2025 07 16 11 11 49 2 300x200 Photo 2025 07 16 11 19 01 300x200 Photo 2025 07 16 11 19 01 2 300x200 Photo 2025 07 16 11 09 08 300x200 Photo 2025 07 16 11 09 08 2 300x200