កម្លាំងគណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំបង្ក្រាបទីតាំងឧក្រិដ្ឋកម្មអនឡាញនៅកាស៊ីណូ XAMAT ឃាត់ខ្លួនមនុស្ស៤៤៥នាក់
កម្លាំងគណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំបង្ក្រាបទីតាំងឧក្រិដ្ឋកម្មអនឡាញនៅកាស៊ីណូ XAMAT ឃាត់ខ្លួនមនុស្ស៤៤៥នាក់

កម្លាំងគណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥បានចុះបង្ក្រាបទីតាំងជង្រុកឧក្រិដ្ឋកម្មអនឡាញមួយកន្លែងនៅកាស៊ីណូ XAMAT ស្ថិតនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចរកឃើញបុគ្គលិកសរុបរួម៤៤៨នាក់ ស្រី១៤៤នាក់ ក្នុងនោះមាន ជនជាតិវៀតណាម សរុប៣៥០នាក់ ស្រី១០៤នាក់ និងជនជាតិខ្មែរសរុប៩៨នាក់ ស្រី៤០នាក់ ព្រមទាំងសម្ភារបម្រើបទល្មើស ឆបោកតាមអនឡាញ Online Scam។
ជនសង្ស័យ និងវត្ថុតាងទាំងអស់បានបញ្ជូន ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីបន្តអនុវត្តនីតិវិធីផ្លូវច្បាប់។
សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕
Photo 2025 07 19 15 21 37 1 1024x681 Photo 2025 07 19 15 21 37 2 1024x681 Photo 2025 07 19 15 21 37 3 1024x681 Photo 2025 07 19 15 21 37 4 1024x681 Photo 2025 07 19 15 21 37 5 1024x577 Photo 2025 07 19 15 21 37 6 1024x577 Photo 2025 07 19 15 21 37 7 1024x577 Photo 2025 07 19 15 21 37 8 1024x768 Photo 2025 07 19 15 21 37 9 1024x577 Photo 2025 07 19 15 21 37 10 1024x681