ប្រធាន​ស្ថានីយ៍​ជញ្ជីង ​និងអនុប្រធានថ្លឹង​រថយន្ត​ផ្លូវជាតិ​លេលេខ៤ នៅ​ចំណុចឃុំពើក  ស្រុក​អង្គស្នួល ខេត្ត​កណ្តាល គាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនរថយន្តទាំងតូចទាំងធំ…

ខេត្តកណ្តាល ៖ តាម​ការ​បង្ហើប​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល ឲ្យដឹងថា ទោះ បី​ក្រុម​ឈ្មួញ​តូច ធំ​ដឹក​ទំនិញ​បន្ទុក លើស​ទម្ងន់​ហូរហៀរ​សំពីងសំពោងក៍​ដោយ នៅតែ​អាច​ឆ្លងកាត់ស្ថា នីយ៍​ជញ្ជីង​ផ្លូវជាតិ​លេខ៤ភូមិពើក បានដែរ​ រីឯ​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត មន្ត្រី​ជញ្ជីង​និង​បក្សពួកដែលប្រចាំការនៅចំណុចភូមិពើក ស្រុក​អង្គស្នួលខេត្តកណ្ដាល គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​មាន​ការ ទប់ស្កាត់​ឡើ​យ​។​

​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សសាធារណការនិងដឹកជញ្ជូនបាន​រក្សា​ភាព​ស្ងៀមស្ងាត់​បបើទោះបីរឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់ លោលោ បូរី វង្សសានិត្យ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។​​លោក ស៊ូ ទីរ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និងអនុប្រធានថ្លឹង​រថយន្ត​ ផ្លូវជាតិ​លេខ ៤នៅ​ចំណុចឃុំពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ប្រមូល​លុយ​តាមរបៀប​ពុករលួយ អាង​ខ្នងបង្អែក​គ្រា​ក់នៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាំ​ជួយ​បិទបាំង​រឿង​អាស្រូវ​។
​ថ្មី​នេះៗ​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លលេខ៤ផ្ទុកមិន​លើស​ទម្ងន់​ឬ​លើស​ទម្ងន់​ក៍ដោយ លោក ស៊ូ ទីរ៉ូ ប្រធាន​ជញ្ជីង​និង មន្ត្រី​ស្ថានីយ៍​ថ្លឹង​រថយន្ត​ដែល​ប្រចាំការ​នៅ​ភូមិសាស្ត្រ​ភូមិពើកស្រុក​អង្គស្នួលខេត្ត​កណ្តាល ហាមាត់​សុំ​ថ្លៃ​បាយ ថ្លៃ​ទឹក​ពី​ពួក​ឈ្មួញ​ផងដែរ​។​
​ប្រភព​ស្និទ្ធ​នឹង​លោក ស៊ូ ទីរ៉ូ បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​លលោក បូរី វង្សសានិត្យ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល​ទេនោះ គឺ​លោក ស៊ូ ទីរ៉ូ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ឡើយ​។​
​ប្រភព​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល បាន​លើកឡើង​ថា ករណី​ប្រធាន​ស្ថា នីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផផ្លូវជាតិលេខ៤ចំណុច​ភូមិពើកស្រុកកង់ស្នួលលោក ស៊ូ ទីរ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និងអនុប្រធានថ្លឹង​រថយន្ត​ផ្លូវជាតិ​លេលេខ៤នៅ​ចំណុច​ភូមិពើកស្រុក​អង្គស្នួល ខេត្ត​កណ្តាលក្រុម​ឈ្មួញ​ដឹកទំនិញ ឆ្លងកាត់​មក​ពី​បណ្តាល​ខេត្ត​នានា គឺ​គេច​មិន​ផុត​ពី​ការ​បង់លុយ តាម​ការកំណត់​របស់​មន្ត្រី​ជញ្ជីង បើ​មិន​ដូច្នោះ​ទេ​ទំនិញ​ដែល​ដឹក​លើស​ទម្ងន់​នោះ ត្រូវ​រើ​ចុះ​ឡើង​ជា​បន្ទាន់​។​
​រីឯ​លោក បូរី វង្សសានិត្យ បណ្ដែតបណ្ដោយ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មា ន​ខ្នងបង្អែក​ក្រាស់​នៅក្នុង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាំ​ជួយ​ការពារ​គ្រប់​ពេលវេលា​។​
​បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង លោក សេង ឈួន ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស ព្រមទាំង លោកគួច ចំរើន អភិបាលខេត្ត​កណ្តាល មិន​គូរមើល​រំលង​បណ្ដោយ​ឲ្យ​លោក ស៊ូ ទីរ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​និង​បក្សពួក​មន្ត្រី​ជញ្ជីង​ប្រ ចាំការ​ផ្លូវជាតិ​លេខ​៤​ភូមិ​ភូមិពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ប្រែក្លាយ​ជា​ជញ្ជីង​ថ្លឹង​លុយ​តាមរបៀប​ជិះសេះ​លែង​ដៃ​។
Photo 2025 07 21 11 21 13 Photo 2025 07 21 11 21 14 Photo 2025 08 06 13 48 15 Photo 2025 08 06 13 55 09 Photo 2025 08 06 13 55 10 2 Photo 2025 08 06 13 55 10 Photo 2025 08 06 13 55 11