ទីតាំងសួនកំសាន្តអ៊ីទ័រទ័រ នៃភោជនីយដ្ឋានត្រីច្រើន នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ មានបង្កប់ល្បែងស៊ីសងខុសច្បាប់ សមត្ថកិច្ចចុះទៅមើលអត់ឃើញ សង្ស័យមានអ្នករាយការណ៍ឱ្យម្ចាស់បានដឹងមុន

ភ្នំពេញ ៖ បន្ទាប់ពីផ្ទុះការផ្សព្វផ្សាយពីទីតាំងសួនកំសាន្តអ៊ីទ័រទ័រ នៃភោជនីយដ្ឋានត្រីច្រើន នៅផ្លូវលេខ ១១៣K ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ថាមានបង្កប់ល្បែងស៊ីសងខុសច្បាប់  នៅពេលសមត្ថកិច្ចចុះទៅមើលបែរជាអត់ឃើញ សង្ស័យមានអ្នករាយការណ៍ ឱ្យម្ចាស់បានដឹងមុន។ មហាជនក៏ដូចជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានសំណូមពរដល់អាជ្ញាធរបង្ក្រាបទីតាំងសួនកំសាន្តអ៊ីទ័រទ័រ បង្កប់ល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទ មានដូចជាហ្គេមបាញ់ត្រី ឡូតូ ស្លុតម៉ាស៊ីន និងល្បែងស៊ីសងជាច្រើនទៀត ឲ្យមានប្រសិទ្ធិភាព និងសម្ងាត់កុំឲ្យម្ចាស់ទីតាំងដឹងខ្លួនមុន។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខ្នាតធំមួយនេះ គេមើលឃើញមានអ្នកញៀនល្បែង ជាជនជាតិចិននិងជនជាតិខ្មែរ ប្រុស-ស្រី ចូលលេងទាំងយប់ ទាំងថ្ងៃមិនដាច់នោះទេ ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពាក់ព័ន្ធនឹងបទល្មើសនានាដូចជាចោរលួច ចោរប្លន់ជាដើម និងរំលោភលើគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់ប្រមុខរដ្ឋាភិបាលផងដែរ។

ពលរដ្ឋបានបង្ហើបឲ្យដឹងថា កន្លងមកកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌក៏បានធ្វើការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ជាច្រើនលើកច្រើនសារមកហើយដែរ ប៉ុន្តែអ្វីជាចម្ងល់របស់មហាជន រាល់ប្រតិបត្តិការរបស់សមត្ថកិច្ច គឺម្ចាស់ទីតាំងភាគច្រើនតែងតែដឹងខ្លួនមុនជានិច្ច ដែលធ្វើឲ្យអាជ្ញាធរពិបាកមានចំណាត់ការលើមេខ្លោងល្បែងស៊ីសងទាំងនេះ ហើយនៅពេលស្ថានភាពស្ងប់ស្ងាត់ទៅវិញ ម្ចាស់ទីតាំងក៏បើកដំណើរការជាធម្មតាទៅវិញ។

Ksh 2024 03 09 13

សូមបញ្ជាក់ថា ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង ២០:២០ នាទីយប់ ដោយអនុវត្តតាមការដឹកនាំរបស់លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌ ដឹកនាំដោយលោក ផុន សុផាន អភិបាលរងខណ្ឌ បានចុះត្រួតពិនិត្យអាជីវកម្មចំនួន ០២ទីតាំង រួមមានដូចខាងក្រោម៖

+ទីតាំងទី១ ៖ មជ្ឈមណ្ឌលសុខភាព នាមការណ៍ សម្រស់ស្រស់ស្អាត របស់ឈ្មោះ កាវ ស៊ែង ជនជាតិចិន ស្ថិតនៅផ្លូវលេខ ១១៣K ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣

+ទីតាំងទី២ ៖ ភោជនីយដ្ឋាន និងខារ៉ាអូខេ នាមការណ៍ ត្រីច្រើន របស់ឈ្មោះ សាផុន សុផល្លី ជនជាតិខ្មែរ ស្ថិតនៅផ្លូវលេខ ១១៣K ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣

ក្រុមការងារបានណែនាំដូចខាងក្រោម ៖

-ត្រូវស្នើសុំច្បាប់ប្រកបអាជីវកម្មឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ទុករយៈពេល ០២សប្ដាហ៍

-មិនត្រូវបង្កសំឡេងរំខានដល់អ្នកជិតខាង

-មិនជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅទីតាំងអាជីវកម្ម

-មិនមានការជួញដូរផ្លូវភេទ និងប្រើប្រាស់កម្លាំងកុមារមិនទាន់គ្រប់អាយុ

-ហាមមិនឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងទីតាងអាជីវកម្ម។

430810028 739243778313297 3721551932101051774 N Screenshot 2024 03 10 163837 Screenshot 2024 03 10 163819 Screenshot 2024 03 10 163802 Screenshot 2024 03 10 152951 432371772 380548621521229 5350059641297887465 N 432314777 380548594854565 4899557668374141958 N 432247659 380548654854559 5862169643678074323 N 432236535 380548314854593 6585385522192395921 N 432215806 380548694854555 2296373750088317181 N 432200597 380548528187905 7161035186561796282 N 432127325 380548674854557 8033978285940246178 N 431913927 380548291521262 2063193948163377948 N