លោក​វរសេនីយ៍​ឯក​ ហុង​​​​ ម៉េ​ង​ហួត​ មេបញ្ជាការ​រង​និងជានាយ​សេនាធិការ​ បានអញ្ជើញ​ដឹកនាំកម្លាំងជំនាញមន្ទីរផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន​បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ចំនួន៣ផែនការនិងពង្រឹងការងារអនុវត្តតួនាទីភារកិច្ច និងវឌ្ឈនភាពការងារឆ្នាំ២០២៦…

កំពង់ស្ពឺ៖ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៦​ វេលាម៉ោង ១៤:០០នាទី​ លោកវរសេនីយឯក ហុង ម៉េងហួត មេបញ្ជាការរង និងជានាយសេនាធិការ​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងជំនាញមន្ទីរផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន​ នៃបញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ចំនួន៣ផែនការនិងពង្រឹងការងារអនុវត្តតួនាទីភារកិច្ច និងវឌ្ឈនភាពការងារឆ្នាំ២០២៦។

ក្នុង​កិច្ច​ប្រជុំ​នេះដែរ​ មាន​ការចូលរួម​ពីសំណាក់​ លោកប្រធាន-អនុប្រធាន​មន្ទីរ​,លោកនាយ-នាយរង​ការិយាល័យ​ និង​នាយទាហាន​​​-នាយទាហាន​នាយទាហានរង ស្ថិតនៅក្នុងបន្ទប់នាយសេនាធិការដ្ឋានកងរាជហត្ថខេត្តកំពង់ស្ពឺ៕

Photo 2026 02 14 12 46 45 1024x682 Photo 2026 02 14 12 46 48 1024x682 Photo 2026 02 14 12 46 50 1024x682 Photo 2026 02 14 12 46 51 1024x682