កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបាន០១នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន​ ក្នុងភូមិសាស្ត្រ​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ!!!

ខេត្តកំពង់ស្ពឺ៖ ដោយ​អនុវត្ត​តាមបទបញ្ជាយ៉ាងមុឺងម៉ាត់​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពី​ឯកឧត្តម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​ នៅវេលាម៉ោង១១:៥៧នាទីយប់ កាលពីថ្ងៃទី១៦​ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានចេញល្បាតតាមបណ្តាយផ្លូវជាតិលេខ៤ រហូតដល់តូបលក់ដូរមួយកន្លែង ស្ថិតនៅភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបជាក់ស្តែងនូវករណីគ្រឿងញៀនចំនួន១ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់​ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន ។

ជនសង្ស័យមាន៖ឈ្មោះ ខាន់ សៅនី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ​ មានទីលំនៅបច្ចុប្បន្នភូមិចំការរដ្ឋ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់(ទម្ងន់០.១៣ក្រាម),ម៉ូតូចំនួន១គ្រឿង,ដែកកេះ ចំនួន ០១និងកូនកាបូបចំនួន០១។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ​ និងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ​សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕ ​
#បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

Photo 2026 02 21 12 19 50 1024x782 Photo 2026 02 21 12 19 52 768x1024 Photo 2026 02 21 12 19 53 768x1024 Photo 2026 02 21 12 19 52 2 767x1024 Photo 2026 02 21 12 19 53 2 768x1024 Photo 2026 02 21 12 19 54 768x1024 Photo 2026 02 21 16 21 57 768x1024 Photo 2026 02 21 12 19 53 3 767x1024 Photo 2026 02 21 16 22 09 768x1024