លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំ​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​សួរ​សុខទុក្ខ​ និង​ថ្លែង​អំណរគុណ​កងកម្លាំង​ខេត្ត​កំពង់ស្ពឺ​ ក្រោម​អធិបតី​ភាព​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ៖នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំ កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ចូលរួម​ ព្រមទាំង​ចាត់​ឲ្យកម្លាំង​អាវុធហត្ថ​សហការ ការពារ​​ រក្សាសន្ដិសុខ សណ្ដាប់​ធ្នាប់​ សុវត្ថិភាព​​​​​​​​​ជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងខេត្តកំពង់ស្ពឺ ដែលអញ្ជើញជាអធិបតីភាព​ ក្នុង​ពិធី​សំណេះសំណាល​សួរ​សុខទុក្ខ​ និង​ថ្លែង​អំណរគុណ​កងកម្លាំង​ខេត្ត​កំពង់ស្ពឺ​ ដែលប្រពិត្តនៅខាងមុខបរិវេណអគារ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ។

ក្នុង​ពិធី​នេះ​ផងដែរ ដោយមានការអញ្ជើញ​ចូលរួម​ពីសំណាក់​លោក​ ឯកឧត្តម​ យឹម​​​ សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល​​ លោក​​​​​​​ លោកស្រី​ អភិបាលរងខេត្ត និងឯកឧត្តម​​​ លោក​ជំទាវ​ប្រតិភូអម លោកអ្នក​ឧកញ៉ា​ អ្នកឧកញ៉ា​ ឧកញ៉ា​​​ កង​កម្លាំង​ អភិបាលក្រុង-ស្រុក រួមទាំងមន្ត្រីរាជការនៃ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​កំពង់ស្ពឺ​។

តាម​ប្រសាសន៍​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា សង្ក្រាន្តឆ្នាំនេះសម្រាប់ខេត្តកំពង់ស្ពឺរៀបចំធ្វើរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានកម្សាន្តសប្បាយជាមួយល្បែងប្រជាប្រិយដែលបុព្វបុរសបន្សល់ទុកមានដូចជា ចោលឈូង លាក់កន្សែង បោះអង្គុញ ទាញព្រ័ត្រជាដើម ប៉ុន្តែមិនអនុញ្ញាតឱ្យលេងបាញ់ទឹក ប៉ាតម្សៅឡើយ​​ គឺដើម្បីបំផុសឱ្យយុវជន យុវនារីជំនាន់ក្រោយបានចូលរួមលេងនិងស្គាល់ពីល្បែងប្រជាប្រិយខ្មែរ ហើយអាជ្ញាធរត្រូវរៀបចំក្រុមការងារសម្របសម្រួលលើការងារនេះ៕

Photo 2026 04 04 08 58 51 682x1024 Photo 2026 04 04 08 58 51 2 682x1024 Photo 2026 04 04 08 58 51 3 1024x682 Photo 2026 04 04 08 58 51 4 1024x682 Photo 2026 04 04 08 58 51 5 1024x682 Photo 2026 04 04 08 58 52 1024x682 Photo 2026 04 04 08 58 52 2 1024x682 Photo 2026 04 04 08 58 52 3 1024x682 Photo 2026 04 04 08 58 52 4 1024x682 Photo 2026 04 04 08 58 53 682x1024 Photo 2026 04 04 08 58 55 1024x682 Photo 2026 04 04 08 58 55 2 1024x682 Photo 2026 04 04 08 58 56 1024x682 Photo 2026 04 04 08 58 57 682x1024 Photo 2026 04 04 08 58 57 2 1024x682 Photo 2026 04 04 08 58 58 682x1024 Photo 2026 04 04 08 58 59 1024x682 Photo 2026 04 04 08 59 00 1024x682 Photo 2026 04 04 08 59 00 2 1024x682 Photo 2026 04 04 08 59 01 1024x682 Photo 2026 04 04 08 59 02 1024x682 Photo 2026 04 04 08 59 02 2 1024x682 Photo 2026 04 04 08 59 03 1024x682 Photo 2026 04 04 08 59 04 1024x682 Photo 2026 04 04 08 59 07 1024x682 Photo 2026 04 04 08 59 08 1024x682 Photo 2026 04 04 08 59 09 1024x682 Photo 2026 04 04 08 59 10 1024x682 Photo 2026 04 04 08 59 10 2 1024x682 Photo 2026 04 04 08 59 11 1024x682 Photo 2026 04 04 08 59 11 2 1024x682 Photo 2026 04 04 08 59 11 3 1024x682 Photo 2026 04 04 08 59 13 1024x682 Photo 2026 04 04 08 59 16 1024x682 Photo 2026 04 04 08 59 16 2 1024x682 Photo 2026 04 04 08 59 19 1024x684 Photo 2026 04 04 08 59 22 1024x682 Photo 2026 04 04 08 59 31 1024x682 Photo 2026 04 04 08 59 32 1024x682 Photo 2026 04 04 08 59 33 1024x682