លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ដឹកនាំ​កម្លាំង​កង​រាជ​អាវុធហត្ថ​​​ ចុះត្រួតពិនិត្យផែនការការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ «កំពង់ស្ពឺសង្ក្រាន្ត» ឆ្នាំ២០២៦…

ខេត្តកំពង់ស្ពឺ៖ ក្រោម​ការ​យកចិត្ត​ទុកដាក់​របស់​លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​ នៅថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញ​ដឹកនាំ​កម្លាំង​កង​រាជ​អាវុធហត្ថ​​​ខេត្ត​កំពង់ស្ពឺ​ ចុះត្រួតពិនិត្យផែនការការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ «កំពង់ស្ពឺសង្ក្រាន្ត» ឆ្នាំ២០២៦​ ដែលរៀបចំដោយរដ្ឋ​បាល​ខេត្ត កំពង់ស្ពឺ ស្ថិត​នៅ​ជុំវិញ​បរិវេណ​វិមាន​ឯករាជ្យ​សួន​ច្បារ​សម្តេច​សង្ឃរាជ​ជួន​​​​ ណាត​​​​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ។

កម្មវិធី​កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៦​ ប្រព្រឹត្ដ​ទៅ​មានរយះពេល០៣ថ្ងៃ(ចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦)​​ កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទាំងអស់​ បានត្រៀមសហការរួចជាស្រេចក្នុងការបំពេញបេសកកម្ម​ចូលរួម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលនឹង​អញ្ជើញ​មកចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ក្នុងខេត្តកំពង់ស្ពឺ៕

Photo 2026 04 14 06 42 57 1 1024x682 Photo 2026 04 14 06 42 57 2 1 1024x682 Photo 2026 04 14 06 42 58 1 1024x682 Photo 2026 04 14 06 42 58 2 1 1024x682 Photo 2026 04 14 06 42 59 1 1024x682 Photo 2026 04 14 06 42 59 2 1 1024x682 Photo 2026 04 14 06 43 01 1 1024x682 Photo 2026 04 14 06 43 01 2 1 1024x682 Photo 2026 04 14 06 43 02 1 1024x682 Photo 2026 04 14 06 43 02 2 1 1024x682 Photo 2026 04 14 06 43 03 1 1024x682 Photo 2026 04 14 06 43 03 2 1 1024x682 Photo 2026 04 14 06 43 04 1 1024x768 Photo 2026 04 14 06 43 05 1 1024x768 Photo 2026 04 14 06 43 06 1 1024x767 Photo 2026 04 14 06 43 07 1 1024x768 Photo 2026 04 14 06 43 07 2 1 1024x767 Photo 2026 04 14 06 43 08 1 1024x768 Photo 2026 04 14 06 43 09 1 1024x768 Photo 2026 04 14 06 43 10 1 1024x768 Photo 2026 04 14 06 43 10 2 1 1024x768 Photo 2026 04 14 06 43 11 1 1024x768 Photo 2026 04 14 06 43 11 2 1 1024x768 Photo 2026 04 17 16 41 37 1 1024x682