ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ!

នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ នៅតាមបណ្ដាគោលដៅដែលកំពុងចូលរួមជាមួយសមត្ថកិច្ចចម្រុះក្នុងការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងថ្ងៃទី៣ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងបានបន្តទៅទស្សនាស្តង់ពិព័រណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៏បន្ទាន់ (Emergency Hotline) 1291 ដែលកំពុងទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ បានចូលរួមឆ្លើយសំណួរ ប្រកួតកីឡា និងលេងល្បែងប្រជាប្រិយដើម្បីទទួលបានរង្វាន់ជាច្រើនជាមួយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ យ៉ាងច្រើនកុះករ ព្រមទាំងលើកទឹកចិត្ត និងថ្លែងអំណរគុណ ដល់ នាយ-នាយរងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលមកចូលរួមទស្សនានៅតាមបណ្តាទីតាំងនានាដែលបានរៀបចំពិធីកំសាន្តសប្បាយ ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល០៣ថ្ងៃមកនេះ។

Photo 2026 04 16 23 29 33 1024x736 Photo 2026 04 16 23 29 34 1024x682 Photo 2026 04 16 23 29 36 1024x682 Photo 2026 04 16 23 29 37 1024x682 Photo 2026 04 16 23 29 38 1024x737 Photo 2026 04 17 17 11 28 1024x682 Photo 2026 04 17 17 11 30 1024x672 Photo 2026 04 17 17 11 32 1024x682 Photo 2026 04 17 17 11 33 1024x702 Photo 2026 04 17 17 11 35 1024x646 Photo 2026 04 16 23 29 44 1024x682 Photo 2026 04 16 23 29 46 1024x682 Photo 2026 04 16 23 29 51 1024x682 Photo 2026 04 16 23 29 48 1024x682 Photo 2026 04 16 23 29 55 1024x682 Photo 2026 04 17 17 12 11 1024x682 Photo 2026 04 17 17 12 13 1024x682 Photo 2026 04 16 23 30 01 1024x682 Photo 2026 04 16 23 30 08 1024x682 Photo 2026 04 17 17 12 26 1024x682 Photo 2026 04 17 17 12 27 1024x768 Photo 2026 04 17 17 12 29 1024x682 Photo 2026 04 17 17 12 31 1024x641 Photo 2026 04 17 17 12 32 1024x682