លោក​ឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​​​ មេបញ្ជាការ បាន​​ដាក់បទបញ្ជា​ឱ្យកម្លាំងជំនាញកង​រាជ​អាវុធហត្ថខេត្ត​កំពង់ស្ពឺ បន្តចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន ក្មេងទំនើង​ និងលេខ​ទូរស័ព្ទអន្តរាគមន៍សង្គ្រាះបន្ទាន់ Hotline 1292 នៅសាលាវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ស្រុកបសេដ្ឋ…

ខេត្តកំពង់ស្ពឺ​៖ដោយ​មានការ​ចង្អុល​បង្ហាញ​និង​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ លោក​ឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​​​ មេបញ្ជាការ​​ កង​រាជ​អាវុធហត្ថខេត្ត​កំពង់ស្ពឺ​​​ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦​ លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស​​ បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមយ៉ាងសកម្មពីក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ​ បានបន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើង ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ Hotline 1292​​ នៅសាលាវិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ ស្ថិតនៅភូមិតានួន ឃុំពោម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ដោយក្នុងពិធីនេះដែរ​ មានការអញ្ជើញចូលរួម​សហការ​ពីគណៈ​គ្រប់គ្រង​សាលា​ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សចូលរួមស្ដាប់ការអប់រំផ្សព្វផ្សាយចំនួន ១.៥៥៥នាក់ ក្នុងសិស្សស្រីចំនួន ៨០៥នាក់ ផងដែរ។ ជាកិច្ចចាប់ផ្តើមនៃកម្មវិធី​​​​ លោកវរសេនីយ៍ទោ ណុល ដារ៉ា និង​ក្រុមការងារ​អាវុធហត្ថ​​​ រួមទាំងក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ​ ព្រមទាំងគណៈ​គ្រប់គ្រង​សាលា​ លោកគ្រូអ្នកគ្រូចំនួន ព្រមទាំងសិស្សានុសិស្ស​ទាំងអស់ បានគោរពទង់ជាតិនៃព្រះរាជណាចក្រកម្ពុជា។

លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស​​ និងក្រុមការងារជំនាញកងរាជអាវុធហត្ថ ក៏បានផ្សព្វផ្សាយពន្យល់ប្រាប់អំពីផលប៉ះពាល់នៃគ្រឿងញៀន (បារីអេឡិចត្រូនិច) និងក្មេងទំនើង ជាពិសេសផ្សព្វផ្សាយនូវលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ 1292 ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ឲ្យជ្រាបជាព័ត៌មាន ដោយបានពន្យល់ណែនាំពន្យល់ប្រាប់ឲ្យយល់ពីគុណសម្បត្តិ និងការប្រើប្រាស់ របៀបក្នុងការទំនាក់ទំនងមកកាន់លេខ 1292 ដែលមានការចាំទទួលពីក្រុមការងារប្រចាំការ មណ្ឌលប្រតិបត្តិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ (២៤ម៉ោងលើ២៤ម៉ោង) ៕

Photo 2026 04 29 12 10 17 1024x682 Photo 2026 04 29 12 10 21 768x1024 Photo 2026 05 01 18 47 21 1024x768 Photo 2026 05 01 18 47 25 768x1024 Photo 2026 05 01 18 47 28 1024x768 Photo 2026 05 01 18 47 31 1024x768 Photo 2026 05 01 18 47 39 768x1024 Photo 2026 05 01 18 47 42 1024x768 Photo 2026 05 01 18 47 47 1024x768 Photo 2026 05 01 18 47 49 1024x768 Photo 2026 05 01 18 47 51 1024x768 Photo 2026 05 01 18 47 53 1024x768 Photo 2026 05 01 18 47 57 1024x768 Photo 2026 05 01 18 48 01 1024x768 Photo 2026 05 01 18 48 04 1024x768