ការបង្ហោះម៉ូតូនៅលើផ្លូវសាធារណៈមិនគ្រាន់តែជាការបំពានច្បាប់ចរាចរណ៍ និងបង្កហានិភ័យប៉ុណ្ណោះទេ វាក៏ជាសកម្មភាពរបស់ក្មេងទំនើងដែលបំផ្លាញសណ្តាប់ធ្នាប់ បង្កអសន្តិសុខ និងប៉ះពាល់ដល់ភាពថ្លៃថ្នូរក្នុងសង្គមផងដែរ…

មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន តែងតែមានការណែនាំយ៉ាងតឹងរ៉ឹងដើម្បីថែរក្សាសណ្តាប់​ធ្នាប់​សា​ធា​រ​ណៈ ជាក់ស្តែង នៅព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២៦ នេះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង រុនតាឯកតេជោសែន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការបង្ក្រាបក្មេងទំនើង ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូ និងបានឃាត់ខ្លួនភ្លាមៗដើម្បីអប់រំ ដាក់ពិន័យនិងធ្វើកិច្ចសន្យា។
សូមយុវជនទាំងអស់បញ្ឈប់រាល់ឥរិយាបថអនាធិបតេយ្យទាំងនេះជាបន្ទាន់។

ផ្ទុយទៅវិញសូមងាកមកផ្តោតលើការសិក្សា ការគោរពច្បាប់ និងរួមគ្នាលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ដើម្បីអនាគតដ៏ភ្លឺស្វាង និងសង្គមជាតិទាំងមូល។

Photo 2026 05 22 12 13 57 1024x573 Photo 2026 05 22 12 15 40 1024x768 Photo 2026 05 22 12 15 41 1024x768 Photo 2026 05 22 12 15 42 1024x768 Photo 2026 05 22 12 15 43 1024x768 Photo 2026 05 22 12 15 43 2 1024x768