អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្ដាផ្លូវជាតិសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងសុវត្ថិភាព សាធារណៈ
ខេត្តកណ្តាល៖ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ បន្តចុះរៀបចំសណ្តាប់ធ្នាប់ ណែនាំដល់បងប្អូនអាជីវករនិងបងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបអាជីវកម្មនិងរស់នៅតាមសងខាង តាមបណ្តាផ្លូវជាតិសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវធ្វើការរុះរើចេញនូវសំណង់ សំយាប ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ លើចំណីផ្លូវ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណភាពឱ្យកាន់តែមានភាពស្រស់បំព្រង។
ការចុះរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនេះ មិនមែនធ្វើឡើងតែមួយដងមួយកាលនោះទេ ពោលគឺអាជ្ញាធរនឹងបន្តធ្វើជាប្រចាំដូចភ្លៀងរលឹម។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ អាជ្ញាធរមិនមានបំណងរារាំង ឬប៉ះពាល់ដល់ការប្រកបរបរទទួលទានរបស់បងប្អូនប្រជាពលរដ្ឋនោះឡើយ ប៉ុន្តែរាល់ការប្រកបអាជីវកម្មទាំងឡាយ ត្រូវតែគោរពច្បាប់ និងមិនត្រូវរំលោភបំពានលើទ្រព្យសម្បត្តិសាធារណៈ ឬបង្កការលំបាកដល់អ្នកដទៃឡើយ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទូទៅ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់ និងទន់ភ្លន់របស់អាជ្ញាធរខេត្ត ព្រមទាំងបានសំណូមពរឱ្យអាជ្ញាធរបន្តអនុវត្តវិធានការនេះឱ្យបានជាប់ជាប្រចាំ ដើម្បីជៀសវាងការកើតមានឡើងវិញនូវភាពអនាធិបតេយ្យនៅលើចិញ្ចើមផ្លូវសាធារណៈ។
រដ្ឋបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ដោយស្ម័គ្រចិត្តចូលរួមគោរពច្បាប់ចរាចរណ៍ មិនរំលោភយកចិញ្ចើមផ្លូវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងរួមគ្នាថែរក្សាអនាម័យបរិស្ថាន ដើម្បីធ្វើឱ្យទីក្រុងរបស់យើងក្លាយជាទីក្រុងគំរូ មានសោភ័ណភាពស្រស់បំព្រង គួរជាទីមោទនៈ៕
705128086 1305276228447383 4176541624631173300 N 1024x683 707855460 1305276291780710 216168263833450602 N 1024x683 708276230 1305276411780698 675972520372025784 N 1024x683 708210611 1305276498447356 4452566063881604853 N 1024x683 706839537 1305276628447343 6750637401003902369 N 1024x683 707857712 1305276728447333 2984000115302411320 N 1024x683 705905973 1305276838447322 6725846415669862214 N 1024x683 706337361 1305276941780645 4460467586807228542 N 1024x683 707138339 1305277045113968 7197056998605823733 N 1024x683 706582174 1305277155113957 8864778639048101624 N 1024x683 707750244 1305277238447282 8666996103635990751 N 1024x683 707678716 1305277305113942 5697742454842455350 N 1024x683 706690925 1305277385113934 486165960369362711 N 1024x683 707678473 1305277445113928 3254721424874464391 N 1024x683 705964263 1305277498447256 5663675287681060801 N 1024x683 707632450 1305277565113916 6658490618487303545 N 1024x683 706771652 1305277621780577 5362813999539535165 N 1024x683 706698207 1305277718447234 1675902712466152628 N 1024x683 706088900 1305277791780560 4788490048660079174 N 1024x683 708216858 1305277858447220 7960365524957293515 N 1024x683 706219510 1305277931780546 1334549077879269146 N 1024x683 707477560 1305277975113875 7008940424491692844 N 1024x683 705267725 1305278035113869 316924236035292167 N 1024x683 706237681 1305278098447196 7288477234989678122 N 1024x683 705891640 1305278175113855 7569439213291349582 N 1024x683 705122418 1305278245113848 2196052384565454890 N 1024x683 706496158 1305278318447174 2127363372044619898 N 1024x683 708833178 1305278418447164 6600571071337063389 N 1024x683 706705150 1305278521780487 2127861121044292140 N 1024x683 708222575 1305278581780481 7778618781280843369 N 1024x683 705127258 1305278695113803 7133224827740847860 N 1024x683 707826831 1305278781780461 4401129480653814505 N 1024x683 708546957 1305278838447122 7840785117035055642 N 1024x683 706397075 1305278921780447 6843252450473858807 N 1024x683 707668345 1305279001780439 7217204169627520461 N 1024x683