ឯកឧត្តម នូ សាខន និង ឯកឧត្តម​​ គួច ចំរើន អញ្ជើញអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤
​ខេត្តកណ្តាល៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ខ្លួន ក្នុងអាណត្តិទី៤ ដោយផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការត្រួតពិនិត្យប្រសិទ្ធភាពការងារផ្តល់សេវាសាធារណៈ និងការជំរុញការដោះស្រាយរាល់បញ្ហាប្រឈមដែលនៅសេសសល់នៅតាមមូលដ្ឋាន ដែលកិច្ចប្រជុំនេះបានប្រព្រឹទ្ធទៅនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​​ គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
​
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានថ្លែងមតិបើកកិច្ចប្រជុំ ដោយ សង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចប្រជុំសាមញ្ញលើកទី២៥នេះ ក្នុងការពិនិត្យមើលរាល់វឌ្ឍនភាពការងារដែលសម្រេចបាន និងបញ្ហាប្រឈមនានាដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីបម្រើផល ប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព។ក្នុងនោះផ្តោតលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងការផ្តល់សេវាសាធារណៈ ដើម្បីធានាបាននូវតម្លាភាព និងភាពឆាប់រហ័ស។
​
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានជំរុញដល់មន្ទីរសុខាភិបាលខេត្ត ត្រៀមបង្ការ និងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺគ្រុនឈាមលើកុមារ ដោយសារបច្ចុប្បន្នអាកាសធាតុមានការប្រែប្រួល និងឈានចូលរដូវវស្សា សុខាភិបាល ត្រូវចុះធ្វើការដាក់ថ្នាំអាបែត និងបាញ់ថ្នាំមូសតាមមូលដ្ឋាននានា និងត្រូវតាមដានការវិវត្តរបស់ជំងឺគ្រុនឈាមនេះយ៉ាងកៀកកិតនៅទូទាំងខេត្តទាំងមូល ដើម្បីធានាថាគ្មានការរីករាលដាលទ្រង់ទ្រាយធំ និងអាចជួយសង្គ្រោះកុមារដែលជាជនងាយរងគ្រោះបានទាន់ពេលវេលា។
ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ការពុះដីឡូក្នុងមូលដ្ឋាន ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមសហការគ្នាដោះស្រាយបញ្ហានេះដោយតម្លាភាព និងម៉ឺងម៉ាត់បំផុត ដើម្បីជៀសវាងការវិវាទផ្សេងៗដែលអាចកើតមានឡើង។ ក្នុងនោះចំពោះអាងទឹកដែលប្រជាពលរដ្ឋកំពុងអាស្រ័យផល ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា គឺជាដីរបស់រដ្ឋ ដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់រដ្ឋរួចរាល់ហើយ។ ដូចនេះ អាជ្ញាធរត្រូវពន្យល់ និងណែនាំប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់លាស់ ដោយមិនត្រូវឱ្យមានការរំលោភបំពាន ការទិញ-លក់ដោយខុសច្បាប់ណាមួយកើតឡើងលើដីអាងទឹកដែលជាសម្បត្តិសាធារណៈរបស់រដ្ឋនោះឡើយ។
ក្នុងឱកាសនោះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងនូវការកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់សមាជិកអង្គប្រជុំទាំងមូលដែលបានសហការគ្នាយ៉ាងល្អក្នុងការ អនុវត្តតួនាទីភារកិច្ចកន្លងមក។
​
ឯកឧត្តមប្រធាន បានសង្កត់ធ្ងន់ថា៖ មន្ទីរ-អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាជាធ្លុងមួយ ក៏ដូចជាទិសដៅការងារដែលបានអនុម័តនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥ នេះ យកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត ក៏ដូចជាតម្រូវការជាក់ស្តែងរបស់ប្រជាពល រដ្ឋនៅក្នុងខេត្តទាំងមូល។
721575573 1319225823719090 6123142638740977531 N 1024x683 722605456 1319225883719084 7691352672195644600 N 1024x683 722911117 1319225937052412 337643399024377385 N 1024x683 722606298 1319226020385737 1864639401826839037 N 1024x683 721248588 1319226087052397 1425004789376487751 N 1024x683 721464209 1319226130385726 350567291450202182 N 1024x683 722909453 1319226193719053 3195490147677311567 N 1024x683 722910133 1319226263719046 5079825374939367497 N 1024x683 722606317 1319226320385707 944644740410459060 N 1024x683 722224188 1319226357052370 1578389140788777928 N 1024x683 720946619 1319226413719031 965591598724965864 N 1024x683 722935481 1319226473719025 8506773159197290759 N 1024x683 721517090 1319226537052352 3681556157056076511 N 1024x683 722963843 1319226597052346 4977278798962914952 N 1024x683 722638461 1319226643719008 7047436238752766993 N 1024x683 720268120 1319226707052335 4081760070312946656 N 1024x683 720236571 1319226760385663 621217855346179137 N 1024x683 722861093 1319226800385659 1532072090534259351 N 1024x683 720893674 1319226860385653 6455542840577491856 N 1024x683 722638445 1319226900385649 5774588849746843706 N 1024x683 720333989 1319226957052310 2183583204773487045 N 1024x683 721382970 1319227017052304 31730470163013623 N 1024x683 723172662 1319227057052300 4148933496256122554 N 1024x683 721415440 1319227107052295 7946797401409537781 N 1024x683 720475299 1319227160385623 4536260429725641806 N 1024x683 719548303 1319227197052286 7869309157465901129 N 1024x683 721995700 1319227250385614 4404308533402395335 N 1024x683 722859763 1319227303718942 3625888124898481532 N 1024x683 722638455 1319227340385605 5902320284277592899 N 1024x683 720495751 1319227393718933 5566280323889690582 N 1024x683 722859752 1319227447052261 5237333684021066551 N 1024x683 722911193 1319227503718922 2294270462539449675 N 1024x683 722606308 1319227570385582 1402445613690104350 N 1024x683