សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រ និងប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃ ៩អង្គ ថ្វាយព្រះរាជកុសល សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា ..!!
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រ និងប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃថ្វាយព្រះរាជកុសល សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ នៅទីស្នាក់ការសាខាកាបាទក្រហមកម្ពុជាខេត្តកណ្តាល។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខា និងលោកជំទាវ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងលោកជំទាវ និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ រួមជាមួយឥស្សរជន ថ្នាក់ដឹកនាំ ខេត្ត ភរិយាថ្នាក់ដឹកនាំ សប្បុរសជន លោកអាចារ្យ មន្ត្រីក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ជាច្រើនអង្គ/នាក់។
ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ ថ្នាក់ដឹកនាំ និងសហការីនៃសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សូមអភិវន្ទថ្វាយនូវព្រះរាជកតញ្ញូ កតវេទិតាដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គតែងតែបានដង្ហែព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង្គឧត្តមនៃ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងពុទ្ធចក្រ និងអាណាចក្រ កសាងនូវព្រះរាជសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ច្រើនសន្ធឹកសន្ធាប់ ទុកជាមរតកដ៏មានតម្លៃឥតគណនាចំពោះជាតិ មាតុភូមិ។ ជាក់ស្តែង ព្រះរាជវីរគំរូមនុស្សធម៌នៃសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងប្រោសព្រះរាជជនូបត្ថម្ភក គាំទ្រកាកបាទក្រហមកម្ពុជាគ្រប់កាលៈទេសៈ ផ្ដល់នូវកម្លាំងចិត្តដ៏ធំធេងដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការីយាងដង្ហែតាម ដើម្បីឧត្តមប្រយោជន៍ប្រជារាស្ត្រ ជាតិ សាសនា ព្រះមហាក្សត្រ។
សូមជម្រាបជូនថា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំចង្ហាន់ទេយ្យទាន និងបច្ច័យសម្រាប់ប្រគេនព្រះសង្ឃ ៩អង្គ ក្នុង១អង្គ ប្រគេនសាដក ១ , ភេសជ្ជៈ ១កន្ត្រក ,ផ្លែឈើ ១កន្ត្រក, ចង្ហាន់ ១ស្រាក់ ព្រមទាំងទេយ្យវត្ថុមួយចំនួនទៀត។
724062034 1320886626886343 6923878210116340939 N 1024x683 722224824 1320887200219619 6129589076586186175 N 1024x683 724087247 1320887380219601 2606539038781897045 N 1024x683 723706232 1320887650219574 7431920227868931247 N 1024x683 722769701 1320888223552850 2259602002776238678 N 1024x683 723853196 1320888260219513 5340048576006705874 N 1024x683 722205714 1320887790219560 7323765763528338251 N 1024x683 724010763 1320887566886249 9062854256852960015 N 1024x683 724230730 1320887903552882 7601776174978745298 N 1024x683 724098681 1320887316886274 4879941956311098880 N 1024x683 723386476 1320888196886186 5513451025173865053 N 1024x683 722039031 1320887223552950 9134410421103066723 N 1024x683 723491535 1320888056886200 6637502597326138142 N 1024x683 724098681 1320888153552857 6167667362276615688 N 1024x683 722305812 1320887273552945 8721457850932272045 N 1024x683 724062025 1320886673553005 8135841158329949908 N 1024x683 722384702 1320888080219531 6460625872572389247 N 1024x683 723428249 1320888236886182 3387765869773543219 N 1024x683 723544880 1320887410219598 3416019166379817962 N 1024x683 723527824 1320887176886288 4908212237590482548 N 1024x683 722268442 1320887633552909 2345299835971008050 N 1024x683 724005188 1320888143552858 948608633456117777 N 1024x683 721415940 1320888270219512 3351173632004206555 N 1024x683