ឱក្មេង…អេីយក្មេង​..ដូច ពាក្យចាស់ពោលថាក្មេង​ ប្រៀបបាន ដូចជាសត្វមមាចមេន…!  ឃើញហើយ លឺហើយនៅតែមិនរៀងចាល ករណីក្មេងទំនើងចំនួន១១នាក់ បែកគំនិតធ្វើសកម្មភាពជិះម៉ូតូជាក្រុមបង្ករភាពរញេររញៃ និងបង្ហោះម៉ូតូ​តាមផ្លូវ​សាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ បង្កការភ័យខ្លាចដល់ពលរដ្ឋកំពុងធ្វើដំណើរ​ ត្រូវបានអាវុធហត្ថខេត្ត​កំពង់ស្ពឺ​ បង្ក្រាប ​និង​ឃាត់ខ្លួនភ្លាមៗ​……….!

កំពង់ស្ពឺ​៖ ​ដោយទទួលបានការអនុញ្ញាតពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃបប្រទេស និងមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្ត ក្រោម​បទបញ្ជា​យ៉ាងម៉ឺងម៉ាត់ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាប និងឃាត់ខ្លួន​ក្មេងទំនើងបាន​ជា​បន្ត​បន្ទាប់ចំនួន១១នាក់​ និងត្រូវអនុវត្តតាមវិធានការឱ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់…. ។
នៅយប់វេលាម៉ោង ០១:០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចខាងលិចវត្តម្រុំខាងជើង ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានក្មេងទំនើងមួយក្រុមទៀត បានធ្វើការបង្ហោះម៉ូតូ និងជិះម៉ូតូជាក្រុមបង្ករភាពរញេរញៃតាមផ្លូវសាធារណៈ ក៏ត្រូវបានកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់ ដែលជនសង្ស័យទី០១មានឈ្មោះ ទេម ទឹម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ,២.ឈ្មោះ ឯម សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ, ៣.ឈ្មោះ ឃ្លាំង ឡាយហៀង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ, ៤. ឈ្មោះ ឃឿម សំណាង ភេទ​ប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ,៥.ឈ្មោះ យុន ធាវីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ,៦.ឈ្មោះ គង់ គីមីត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ,៧.ឈ្មោះ ឃឿន មករា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ។
បន្ទាប់មកនៅយប់វេលាម៉ោង ០១:១០នាទី នៅថ្ងៃទី ខែ ឆ្នាំដដែល នៅចំណុចផ្លូវជាតិលេខ ១០៥ ស្ថិតនៅភូមិទួលគក  សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក៏មានកណីក្រុមក្មេងទំនើងមួយក្រុមទៀតកំពុងធ្វើសកម្មភាពជិះម៉ូតូជាក្រុមបង្ករភាពរញេររញៃ និងបង្ហោះម៉ូតូ​តាមផ្លូវ​សាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ បន្ថែមទៀតដែលមានឈ្មោះដូចជា,១.ឈ្មោះ អន ឡេង ប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ២.ឈ្មោះ ពយ បារាំង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករផ្សាដែក ៣.ឈ្មោះ រ៉េត រី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករផ្សាដែក, ៤,ឈ្មោះ ខាត់ កុសល់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ។
វត្ថុតាងចាប់យករួមមាន ម៉ូតូ ចំនួន០៥គ្រឿង (ម៉ាក HONDA DREAM ពណ៌ស ឆ្នាំ២០២២ ផ្លាកលេខ កំពង់ស្ពឺ 1V-4664​ , ម៉ាកHONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៥ ផ្លាកលេខ ភ្នំពេញ 1LL-5214 , ម៉ាកHONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៦ ផ្លាកលេខ ភ្នំពេញ 1MH-7206, ម៉ាក HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៥ ផ្លាកលេខ កំពង់ស្ពឺ 1Z-4834, ម៉ាក NEX CROSS ពណ៌ខ្មៅ ឆ្នាំ២០២៦ ផ្លាកលេខ កំពង់ស្ពឺ 1AC-7460) , ទូរស័ព្ទ ចំនួន០៧គ្រឿង (ម៉ាក IPHONE ចំនួន០៦គ្រឿង, ម៉ាក INFINIX  ០១គ្រឿង)
បច្ចុប្បន្នក្មេងទំនើងដែលបង្ហោះម៉ូទូទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំនិងធ្វើកិច្ចសន្យាចំពោះមុខ ម្តាយ​ ឪពុក​​​និង​អាណាព្យាបាល​ ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះដែលនាំឱ្យប៉ះពាល់សណ្តាប់សង្គម​ ជាហេតុនាំឲ្យមានការបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញខ្លួន បង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូវិញត្រូវបានដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕
លោក​ឧត្តម​សេនីយ​ត្រី​​​ ម៉េ​ង​ ស្រ៊ុន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏​សូម​អំពាវនាវ​ដល់បងប្អូនប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ បានឃើញក្រុមក្មេងទំនើងដែលចូលចិត្តបង្ហោះម៉ូតូតាមផ្លូវសារធារណះបែបនេះ ឫក៏ជួបនូវឧបទ្ទវហេតុផ្សេងៗហើយត្រូវការជំនួយអន្តរាគមន៍​ពីកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សូមធ្វើការទំនាក់ទំនងមកកាន់ លេខទូរសព្ទ​អន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292 ហើយជំនាញអាវុធហត្ថនឹងរក្សារការសម្ងាត់ជូនផងដែរ៕

Photo 2026 06 29 16 39 23 1024x575 Photo 2026 06 29 16 39 24 1024x575 Photo 2026 06 29 16 39 26 1024x575 Photo 2026 06 29 16 39 27 1024x575 Photo 2026 06 29 16 39 28 1024x575 Photo 2026 06 29 16 39 29 1024x575 Photo 2026 06 29 16 39 30 1024x576 Photo 2026 06 29 16 39 31 1024x575 Photo 2026 06 28 13 29 43 580x1024