លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក្នុង​ស្មារតី​មនុស្សធម៌​បានបន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ចុះសួរសុខទុក្ខវីរៈកងទ័ពលោកអនុសេនីយ៍ត្រី ផាន់ ផល្លា ជំនួយការការិយាល័យឃោសនាព័ត៌មាន ដែលកំពុងសម្រាកព្យាបាលជំងឺពុកក្បាលឆ្អឹងភ្លៅទាំងសងខាងនៅ​គេហដ្ឋាន​ ក្នុងក្រុងច្បារមន…

កំពង់ស្ពឺ៖ដោយ​អនុវត្តតាមគោលការដឹកនាំយ៉ាងបុិនប្រសព ឈ្លាសវៃ​ ប្រកបដោយ​គុណធម៌​ខ្ពង់ខ្ពស់​ របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​ សៅ​​​​​ សុខា​ អគ្គ​មេបញ្ជាការ​រង​​​ កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​​ និង​មានការ​ណែនាំ​ដោយ​ផ្ទាល់​ជាប្រចាំ ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​ នៅវេលាម៉ោង១០.៣០នាទីព្រឹក នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុង​ស្មារតី​មនុស្សធម៌​បានបន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំង​មាន​ការចូលរួម​ពី​ក្រុម​ការងារ​សហភាព​សហព័ន្ធ​យុវជនកម្ពុជាខេត្ត​កំពង់ស្ពឺ​ រួមនិងមានការចូលរួមពីរអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត​កំពង់ស្ពឺ​ ចុះសួរសុខទុក្ខវីរៈកងទ័ព លោកអនុសេនីយ៍ត្រី ផាន់ ផល្លា ជំនួយការការិយាល័យឃោសនាព័ត៌មាន ដែលកំពុងសម្រាកព្យាបាលជំងឺពុកក្បាលឆ្អឹងភ្លៅទាំងសងខាងនៅ​គេហដ្ឋាន​ ស្ថិតក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។លោកអនុសេនីយ៍ត្រី ផាន់ ផល្លា ជា​វីរៈ​កងទ័ពឈរជើងការពារបូរណភាពទឹកដី នៅទិសទី៣ ប្រាសាទតាមាន់ តាក្របី នាខេត្តឧត្តរមានជ័យ។

នាឱកាសសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាន​ជួបសំណេះសំណាល​និងជូនពរឲ្យគាត់បានឆាប់ជាសះស្បើយពីជំងឺ ជាពិសេសក៏បានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​ សៅ​​​​​ សុខា​ ចំពោះលោកអនុសេនីយ៍ត្រី ផាន់ ផល្លា​ ផងដែរ។ឆ្លៀតនាពេលនោះដែរលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈ​កងទ័ព​នៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បី​ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ដើម្បីការពារជាតិមាតុភូមិ និង​ដើម្បី​បុព្វហេតុ​ថែរក្សា​សុខសន្តិភាពជូនប្រជាជនកម្ពុជា​ទាំងមូល។

ជាទឹកចិត្តក្នុងបេះដូងមនុស្សធម៏ខ្មែរស្រលាញ់ខ្មែរ បាន​បរិច្ចាគ​ជា​ថវិការផ្ទាល់ខ្លួនចំនួន​ ៤០០,០០០រៀល(សែសិបមុឺនរៀល) និង​គ្រឿង​ឧបភោគបរិភោគរួមមាន៖អង្ក១បាវ(៥០Kg),មីចំនួន១កេស,ទឹកសុទ្ធចំនួន២កេស,ភេសជ្ជៈ១កេស,ទឹកត្រីចំនួន១យួរ,ទឹកស៉ីអ៉ីវ១យួរ​​​ និងត្រីខ១យួរ​ថែមទៀត​ក្នុងការឧបត្ថម្ភ​នាពេលនោះផងដែរ ដោយសរុបជាថវិការអស់ប្រមាណជា៧០៤,០០០រៀល៕

Photo 2026 07 01 16 16 03 1024x682 Photo 2026 07 01 16 16 05 1024x682 Photo 2026 07 01 16 16 06 1024x682 Photo 2026 07 01 16 16 07 1024x768 Photo 2026 07 01 16 16 07 2 1024x768 Photo 2026 07 01 16 16 10 1024x768 Photo 2026 07 01 16 16 12 1024x682 Photo 2026 07 01 16 16 13 1024x682 Photo 2026 07 01 16 16 13 2 1024x682 Photo 2026 07 01 16 16 14 1024x682 Photo 2026 07 01 16 16 15 682x1024 Photo 2026 07 01 16 16 18 1024x682 Photo 2026 07 01 16 16 19 682x1024 Photo 2026 07 01 16 16 21 1024x682 Photo 2026 07 01 16 16 22 1024x682 Photo 2026 07 01 16 16 23 1024x682 Photo 2026 07 01 16 16 24 1024x682 Photo 2026 07 01 16 16 25 1024x655 Photo 2026 07 01 16 16 25 2 1024x682 Photo 2026 07 01 16 16 26 1024x682