ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលបានរៀបចំឡើងនៅបរិវេណទីស្នាក់ការ គណៈកម្មាធិការគណបក្សសង្កាត់ព្រែកកំពឹស និងបានអញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក កន សុកេន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ ព្រមទាំង ឯកឧត្តម អស់លោកជាគណៈប្រតិភូអមដំណើរ លោក លោកស្រីក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិ ប្រធានអនុសាខាបក្ស ប្រធាន-អនុប្រធានក្រុមបក្ស និងសមាជិកយុវជនសង្កាត់ សរុបមានចំនួន ៨៧៩នាក់ (ស្រី៣៧៩នាក់)។

ក្នុងពិធីនោះដែរ លោកចៅសង្កាត់ ក៏បានថ្លែងអំណរគុណ ឯកឧត្តម រ័ត្ន ស៊្រាង ដែលបានជួយឧបត្ថម្ភជាថវិកា និងសម្ភារៈជួយដោះស្រាយបានទាន់ពេលវេលាតាមការស្នើសុំរបស់ក្រុមការងារភូមិសង្កាត់ដូចជា៖ បានផ្តល់ថ្មមិចចាក់ក្រាលផ្លូវដីមួយខ្សែប្រវែង100ម៉ែត្រ នៅស្របជាប់របងសាលាវិទ្យាល័យព្រែកកំពឹស និងជួយជាថវិកាដើម្បីជួលគ្រឿងចក្រចុះកាយប្រឡាយប្រវែង80ម៉ែត្រ ដើម្បីធានារំដោះទឹកចេញពីក្នុងបរិវេណសាលា ព្រមទាំងបានជួយប្រេងម៉ាស៊ូតចំនួន350លីត្រ និងជួលគ្រឿងចក្រអ៊ិចស្កាវ៉ាទ័រ ដើម្បីចុះកាយស្តារប្រឡាយរំដោះទឹកមួយខ្សែ ប្រវែង1,000ម៉ែត្រ ដើម្បីបើកមុខបង្ហូររំដោះទឹកជំនន់ទឹកភ្លៀងដែលហូរចុះពីសង្កាត់ស្ពានថ្ម និងសង្កាត់រលួសបណ្តាលឱ្យលិចលង់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន ស្រ៊ាង បាននាំយកអាហារសម្រន់ ភេសជ្ជៈប៉ូការីស្វេត និងជែលបិទបញ្ចុះកម្តៅ ចែកជូនដល់សមាជិក សមាជិកាដែលបានចូលរួមក្នុងកម្មវិធីនាឱកាសនោះគ្រប់ៗគ្នា៕

 

Photo 2026 07 05 18 05 29 1024x672 Photo 2026 07 05 18 05 31 1024x698 Photo 2026 07 05 18 05 33 1024x711 Photo 2026 07 05 18 05 34 1024x681 Photo 2026 07 05 18 05 35 1024x696 Photo 2026 07 05 18 05 37 1024x698 Photo 2026 07 05 18 05 39 1024x703 Photo 2026 07 05 18 05 40 1024x674 Photo 2026 07 05 18 05 41 1024x677 Photo 2026 07 05 18 05 43 1024x673 Photo 2026 07 05 18 05 44 1024x674 Photo 2026 07 05 18 05 45 1024x677 Photo 2026 07 05 18 05 46 1024x722 Photo 2026 07 05 18 05 47 1024x620 Photo 2026 07 05 18 05 49 1024x632 Photo 2026 07 05 18 05 50 675x1024 Photo 2026 07 05 18 05 50 2 664x1024 Photo 2026 07 05 18 05 51 672x1024 Photo 2026 07 05 18 05 52 1024x704 Photo 2026 07 05 18 05 54 1024x665 Photo 2026 07 05 18 05 55 1024x690 Photo 2026 07 05 18 05 56 1024x682 Photo 2026 07 05 18 05 57 1024x658 Photo 2026 07 05 18 05 58 1024x662 Photo 2026 07 05 18 06 00 1024x655 Photo 2026 07 05 18 06 01 1024x623 Photo 2026 07 05 18 06 03 1024x705 Photo 2026 07 05 18 06 05 1024x682 Photo 2026 07 05 18 06 06 1024x682 Photo 2026 07 05 18 06 07 1024x720 Photo 2026 07 05 18 06 08 1024x682 Photo 2026 07 05 18 06 10 1024x682 Photo 2026 07 05 18 06 11 1024x674 Photo 2026 07 05 18 06 12 1024x700 Photo 2026 07 05 18 06 13 1024x692 Photo 2026 07 05 18 06 14 1024x682 Photo 2026 07 05 18 06 15 1024x682 Photo 2026 07 05 18 06 16 1024x682 Photo 2026 07 05 18 06 17 1024x682 Photo 2026 07 05 18 06 18 1024x736 Photo 2026 07 05 18 06 19 1024x687 Photo 2026 07 05 18 06 21 1024x667