លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ​ បានអញ្ជើញជាអធិបតីភាព ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចូលរួមបរិច្ចាគឈាមដោយស្ម័គចិត្ត ផ្តល់ជូនមន្ទីរពេទ្យខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម​ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៦) ខាងមុខនេះ​…

កំពង់ស្ពឺ៖ដោយ​អនុវត្តតាមគោលការដឹកនាំយ៉ាងមុឺងម៉ាត់​បុិនប្រសពឈ្លាសវៃ​ប្រកបដោយគុណធម៏របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​​ សៅ​​​ សុខា​ អគ្គ​មេបញ្ជាការ​រង​​​​ កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ព្រមទាំង​មាន​ការណែនាំ​ដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល​ខេត្ត​កំពង់ស្ពឺ​ ក្រោម​ការដឹកនាំ​បញ្ជាដោយផ្ទាល់​ យ៉ាង​មុឺងម៉ាត់​ប្រកបដោយ​ស្មារតី​បេះដូង​មនុស្ស​ធម៏ និងទំនួល​ខុស​ត្រូវ​ខ្ពស់​ ស្របតាម​តួនាទី​ភារកិច្ចស្នូលគឺ“បង្ការ បង្ក្រាប និងសង្គ្រោះ” ដោយចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិតអ្នកដែលត្រូវការឈាម។សកម្មភាពចូលរួមបរិច្ចាគនេះជាអំពើកុសលមួយដ៏មានតម្លៃដែលបានមគ្គផលខ្ពស់ណាស់ មិនថាយើងកាន់សាសនាណានោះទេ។

ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៦) ខាងមុខនេះ​ ជាក់ស្តែង​ នាព្រឹកថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានអញ្ជើញជាអធិបតីភាព ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចូលរួមបរិច្ចាគឈាមដោយស្ម័គចិត្ត ផ្តល់ជូនមន្ទីរពេទ្យខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម​ ដែលបានរៀបចំឡើងនៅសាលប្រជុំបញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​។

ក្នុង​ពីធី​នេះដោយការអញ្ជើញចូលរួម​ពីសំណាក់​ លោកវិជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឍមណ្ឌលជាតិផ្តល់ឈាម និងលោកវិជ្ជបណ្ឌិត ឡុង វិសិទ្ធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ​ លោកមេបញ្ជាការរង,លោកនាយសេនាធិការរង​,លោកប្រធាន-អនុប្រធាន និងនាយ-នាយរងការិយាល័យចំណុះមន្ទីរទាំង៧,កងអនុសេនាធំកងរាជអាវុធហត្ថចល័តខេត្តកំពង់ស្ពឺ​​ និងលោកមេបញ្ជាការ-រង,នាយសេនាធិការនិងជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩និងស្នាក់ការសន្តិសុខ​​​ ព្រមទាំង​បងប្អូន​ប្រជា​ពលរដ្ឋ​ដែលមានចិត្តសប្បុរសធម៏ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ចូល​រួម​បរិច្ចាគឈាមផងដែរ។

ស្ថិតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានលើកឡើងថា ចំពោះការបរិច្ចាគឈាមនេះគឺជាការចូលរួមគ្នាក្នុងសង្គមជាតិយើង ព្រមទាំងជាកាតព្វកិច្ចរបស់ពលរដ្ឋល្អ ដោយក្នុងនាមជាកងកម្លាំងដែលចង់ឃើញសង្គមជាតិមួយមានសុជីវធម៌ល្អ គុណធម៌ល្អ និងវប្បធម៌ល្អ ហើយនេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹង ទិសស្លោក «យុវជន យុវនារី ដើម្បីបុព្វហេតុជាតិមាតុភូមិ ខ្មែរជួយខ្មែរ ខ្មែរធ្វើបាន»។លោកឧត្តម​សេនីយ៍​ត្រី​មេបញ្ជាការ​ បានបន្តទៀតថា«យើងមិនចាំបាច់ទាល់តែក្លាយខ្លួនជាគ្រូពេទ្យទើបអាចជួយសង្គ្រោះជីវិតមនុស្សទេ យើងអាចជួយគ្នាបានតាមរយៈបរិច្ចាគឈាមត្រឹមតែមួយប្លោករបស់យើង»។ហើយពេលនេះគឺជាលើកទី០៣ហើយ ដែលលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាន ដឹកនាំ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាមផងដែរ។

សូម​បញ្ចាក់​ផង​ថា​ ក្នុងរយៈ​ពេល​នេះ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​ បានចាត់ក្រុមការងារជាតំណាងធ្វើការ សហការជាមួយ​មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម​​ ដើម្បី​ទទួល​បាន​ឈាម​ ក្នុងការអន្តរាគមន៍ជួយសង្រ្គោះ​ដល់ប្រជាពលរដ្ឋមានទុកលំបាក ជីវភាព​ខ្វះខាត​ មានជំងឺប្រចាំកាយ ​ហើយត្រូវាការឈាមជាបន្ទាន់បានជាច្រើននាក់មកហើយ ក្នុងការព្យាបាលជំងឺផងដែរ៕

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះលោកវិជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឍមណ្ឌលជាតិផ្តល់ឈាម និងលោកវិជ្ជបណ្ឌិត ឡុង វិសិទ្ធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងក្រុមការងារ ព្រមទាំងបានកោតសរសើរដល់នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទាំងអស់ រួម​បងប្អូន​សប្បុរសជន​ដែលបានចូលរួមបរិច្ចាកឈាមដោយស្ម័កចិត្តនាពេលនេះ​​ ជាពិសេសសូមជូនពរអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Photo 2026 07 07 15 36 32 1024x682 Photo 2026 07 07 15 36 33 1024x682 Photo 2026 07 07 15 36 33 2 1024x682 Photo 2026 07 07 15 36 33 3 1024x682 Photo 2026 07 07 15 36 33 4 682x1024 Photo 2026 07 07 15 36 33 5 682x1024 Photo 2026 07 07 15 36 33 6 682x1024 Photo 2026 07 07 15 36 33 7 682x1024 Photo 2026 07 07 15 36 33 8 682x1024 Photo 2026 07 07 15 36 33 9 682x1024 Photo 2026 07 07 15 36 33 10 1024x682 Photo 2026 07 07 15 36 34 1024x682 Photo 2026 07 07 15 36 34 2 1024x682 Photo 2026 07 07 15 36 34 3 682x1024 Photo 2026 07 07 15 36 34 4 682x1024 Photo 2026 07 07 15 36 34 5 1024x682 Photo 2026 07 07 15 36 34 6 1024x682 Photo 2026 07 07 15 36 34 7 1024x682 Photo 2026 07 07 15 36 34 8 682x1024 Photo 2026 07 07 15 36 34 9 1024x683 Photo 2026 07 07 15 36 34 10 1024x682 Photo 2026 07 07 15 36 34 11 1024x682 Photo 2026 07 07 15 36 35 1024x682 Photo 2026 07 07 15 36 35 2 1024x682 Photo 2026 07 07 15 36 35 3 1024x682 Photo 2026 07 07 15 36 35 4 1024x682 Photo 2026 07 07 15 36 35 5 1024x682 Photo 2026 07 07 15 36 35 6 1024x682 Photo 2026 07 07 15 36 35 7 1024x682 Photo 2026 07 07 15 36 42 1024x682 Photo 2026 07 07 15 36 42 2 1024x682 Photo 2026 07 07 15 36 42 3 1024x682 Photo 2026 07 07 15 36 42 4 1024x682 Photo 2026 07 07 15 36 42 5 1024x682 Photo 2026 07 07 15 36 42 6 1024x682 Photo 2026 07 07 15 36 42 8 1024x682 Photo 2026 07 07 15 36 42 9 1024x682 Photo 2026 07 07 15 36 42 10 682x1024 Photo 2026 07 07 15 36 42 11 682x1024 Photo 2026 07 07 15 36 42 12 1024x682 Photo 2026 07 07 15 36 42 13 1024x682 Photo 2026 07 07 15 36 42 14 1024x682 Photo 2026 07 07 15 36 42 15 1024x682 Photo 2026 07 07 15 36 42 16 1024x682 Photo 2026 07 07 15 36 42 17 1024x682 Photo 2026 07 07 15 36 42 18 1024x682 Photo 2026 07 07 15 36 42 19 1024x682 Photo 2026 07 07 15 36 42 20 682x1024 Photo 2026 07 07 15 36 43 1024x682 Photo 2026 07 07 15 36 43 2 1024x682 Photo 2026 07 07 15 36 43 3 1024x682 Photo 2026 07 07 15 36 43 4 1024x682 Photo 2026 07 07 15 36 43 5 1024x682 Photo 2026 07 07 15 36 43 6 1024x682 Photo 2026 07 07 15 36 43 7 1024x682 Photo 2026 07 07 15 36 43 8 1024x682 Photo 2026 07 07 15 36 43 9 1024x682 Photo 2026 07 07 15 36 43 10 1024x682 Photo 2026 07 07 15 36 42 21 1024x682 Photo 2026 07 07 15 36 42 22 1024x682 Photo 2026 07 07 15 36 42 23 1024x682 Photo 2026 07 07 15 36 42 24 682x1024 Photo 2026 07 07 15 36 42 25 682x1024 Photo 2026 07 07 15 37 05 1024x682 Photo 2026 07 07 15 36 43 11 1024x682 Photo 2026 07 07 15 36 43 12 1024x682 Photo 2026 07 07 15 36 43 13 682x1024 Photo 2026 07 07 15 37 05 2 1024x682 Photo 2026 07 07 15 36 43 14 1024x682