កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 វគ្គផ្តាច់ព្រ័ត្រ

ភ្នំពេញ៖ នៅវេលាម៉ោង ២:០០នាទីទាបភ្លឺ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមអនុវត្តភារកិច្ចល្បាត ការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់សាធារណៈ និងត្រៀមអន្តរាគមន៍សង្គ្រោះបន្ទាន់ ក្នុងឱកាសរៀបចំការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup 2026 វគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។

ការដាក់ពង្រាយកម្លាំងនេះ មានគោលបំណងធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលបានអញ្ជើញមកទស្សនាការផ្សាយបន្តផ្ទាល់យ៉ាងច្រើនកុះករ ព្រមទាំងត្រៀមជួយអន្តរាគមន៍បានទាន់ពេលវេលា ក្នុងករណីមានហេតុការណ៍បន្ទាន់ណាមួយកើតឡើង។

វិធានការនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការត្រៀមខ្លួនរួចជាស្រេចរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ដើម្បីឱ្យការទស្សនាព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំនេះ ប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងមានបរិយាកាសសប្បាយរីករាយ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2026 បានធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក)។

Photo 2026 07 20 01 30 17 1024x682 Photo 2026 07 20 01 30 19 1024x682 Photo 2026 07 20 01 30 22 1024x682 Photo 2026 07 20 01 30 24 1024x682 Photo 2026 07 20 01 30 27 1024x682 Photo 2026 07 20 01 30 33 1024x682 Photo 2026 07 20 01 30 36 1024x682 Photo 2026 07 20 01 30 42 1024x682 Photo 2026 07 20 01 30 46 1024x682 Photo 2026 07 20 01 30 50 1024x682 Photo 2026 07 20 01 30 54 1024x682 Photo 2026 07 20 01 30 56 1024x682 Photo 2026 07 20 01 45 28 1024x682 Photo 2026 07 20 01 45 32 1024x682