ឯកឧត្តម នេត្រ ភក្ត្រា៖ អំពើល្អរបស់មន្ត្រីគណបក្សបានធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា អំពើល្អរបស់មន្ត្រីគណបក្សបានធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលជ័យជម្នះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា។
ការលើកឡើងបែបនេះរបស់ ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ត ព្រមទាំងពិធីប្រកាសសមាសភាពបំពេញបន្ថែមគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន។ ពិធីនេះបានប្រព្រឹត្តទៅនៅវិមាន៧មករា ស្នាក់ការកណ្តាលគណបក្សប្រជាជន រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៃក្រសួងព័ត៌មាន ព្រមទាំងសមាជិក សមាជិកាគណបក្សក្រសួងព័ត៌មានជាង ៨០០នាក់។
ឯកឧត្តម នេត្រ ភក្ត្រា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក និងសមាជិកាគណបក្សប្រជាជនកម្ពុជា ក្រសួងព័ត៌មានទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃចូលរួមប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ត ដើម្បីធ្វើយ៉ាងណាឱ្យមានភាពរឹងមាំ និងមានការឯកភាពផ្ទៃក្នុងប្រកបដោយស្មារតីទទួលខុសត្រូវ។
នាឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្ស ឱ្យបន្តថែរក្សាអំពើល្អ ខិតខំប្រឹងប្រែងបង្កើនអំពើល្អ និងមិនត្រូវឆ្អែតឆ្អន់នឹងអំពើល្អដែលបានធ្វើបម្រើប្រជាពលរដ្ឋឡើយ តាមរយៈការផ្តល់សេវាសាធារណៈ សេវាសំណូមពរ និងសេវាតម្រូវការ។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្តគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋកាន់តែខ្លាំង និងទទួលបានការបោះឆ្នោតគាំទ្រនៅរៀងរាល់ការបោះឆ្នោត ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្តលើថ្នាក់ដឹកនាំគណបក្ស និងគណបក្សប្រជាជនកម្ពុជាផ្ទាល់ ព្រោះគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ ដើរតួនាទីស្នូលក្នុងការសង្គ្រោះជាតិ និងប្រជាជន នាំយកសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិពិតប្រាកដ តាមរយៈការដាក់ចុះនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងជាក់ស្តែងនិយម ឆ្លើយតបនឹងការចង់បានរបស់ប្រជាពលរដ្ឋ។
ប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន ក៏បានណែនាំបន្ថែមដល់ក្រុមការងារគណបក្សក្រសួងព័ត៌មាន ត្រូវពង្រឹងសមត្ថភាពសមាជិក សមាជិកាបក្សឱ្យកាន់តែរឹងមាំបន្ថែមទៀត ទាំងគោលជំហរ ស្មារតី និងសតិអារម្មណ៍ ដើម្បីគ្រប់គ្រងឱ្យបាននូវស្ថានភាពពិត ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈម និងការលំបាកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងការបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អំពើល្អដែលមន្ត្រីបក្សគ្រប់ជាន់ថ្នាក់បានបម្រើប្រជាពលរដ្ឋយ៉ាងសកម្ម ដោយមិនគិតពីការនឿយហត់ និងការលំបាក គឺជាកត្តាសំខាន់ក្នុងការឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស គឺជាគំរូដ៏ល្អប្រកបដោយមោទនភាពសម្រាប់មន្ត្រីបក្សគ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើជាតិ និងប្រជាជន។

760242228 1626733272155217 173754819245669201 N 683x1024 762677009 1626733505488527 6374163903532065489 N 1024x683 762676887 1626733845488493 8273573309665079522 N 1024x683 762903525 1626733425488535 5830861194707504540 N 1024x683 760455014 1626733302155214 6743040669064640792 N 1024x683 762660867 1626733925488485 4748690721331978579 N 1024x683 760701474 1626733982155146 3219591724842770157 N 1024x683 758943869 1626734135488464 4644598831172376987 N 1024x683 762677052 1626733672155177 4061481542623751193 N 1024x683 763120048 1626733808821830 4215064076702675182 N 1024x683 760701353 1626733888821822 3658540493961319076 N 1024x683 759299632 1626733678821843 8266152370616632896 N 1024x683 760671428 1626734162155128 8524281308342482595 N 1024x683 761829402 1626733565488521 5414388631098611803 N 1024x683 760671475 1626734195488458 4433190825857261787 N 1024x683 762689117 1626733855488492 1761340558866550920 N 1024x683 760661023 1626734022155142 3109730339193514408 N 1024x683 762655567 1626734228821788 8865450234970072296 N 1024x683 762655253 1626733908821820 6462849426550381549 N 1024x683 760620950 1626733515488526 1769932615244993821 N 1024x683 761811456 1626734068821804 6550106054968674141 N 1024x683 761566672 1626733975488480 1166461546737514571 N 1024x683 760701539 1626733722155172 8607909320307903986 N 1024x683 760437804 1626733768821834 8610269977609116696 N 1024x683 763120023 1626733718821839 2685847325222996566 N 1024x683 760964588 1626734185488459 6305331933429256365 N 1024x683 760248139 1626734175488460 2759911797521232037 N 1024x683 763120008 1626733575488520 2334353660607813878 N 1024x683 762696485 1626733278821883 4868178964123130312 N 1024x683 760671459 1626733945488483 3674184503285612670 N 1024x683 763089315 1626733342155210 7340042302989341617 N 1024x683 759964930 1626734202155124 4628703145408106225 N 1024x683 760689915 1626733308821880 7459912656717901097 N 1024x683 762737485 1626733755488502 1212346267439619249 N 1024x683 762667081 1626733362155208 7230808099334804200 N 1024x683 762667101 1626734095488468 7278156857967631802 N 1024x683 763700939 1626734012155143 1704060273840250387 N 1024x683 762867241 1626734125488465 2500237252365284555 N 1024x683 762660620 1626733802155164 3089575976177925176 N 1024x683 759932320 1626734105488467 8857682326330471106 N 1024x683 763119694 1626734055488472 376671511010620296 N 1024x683 762676781 1626733435488534 9101750718903493102 N 1024x683 762660385 1626733628821848 6680350070062960365 N 1024x683 762737579 1626734155488462 2629824926969724640 N 1024x683 763119615 1626733635488514 4188336160708311597 N 1024x683 760671457 1626765248818686 8654111692266590322 N 1024x683 759871743 1626765802151964 4018922720954885591 N 1024x683 762847599 1626765332152011 7619396811537670149 N 1024x683 760437804 1626765532151991 271688584227184489 N 1024x683 760620949 1626765495485328 6019066484952158146 N 1024x683 762655578 1626766028818608 9191564081071524454 N 1024x683 762655570 1626765725485305 5162212485418478205 N 1024x683 761748129 1626766168818594 492729580898416944 N 1024x683 763119771 1626765558818655 4557602794608032388 N 1024x683 762676778 1626765655485312 3445810445095881884 N 1024x683 760654615 1626765872151957 3905407778171196102 N 1024x683 762689112 1626766068818604 4411874478236084327 N 1024x683 760503231 1626765638818647 2906656408325254144 N 1024x683 761504070 1626765838818627 5605294615591829119 N 1024x683 763120048 1626765978818613 8400504942352172232 N 1024x683 762737553 1626766148818596 6072323684534592824 N 1024x683 760105571 1626765602151984 7554143746578692298 N 1024x683 763028852 1626765625485315 3101662483563366867 N 1024x683 762804091 1626766038818607 8804410857774011138 N 1024x683 760654612 1626765888818622 4835383230819356924 N 1024x683 762937631 1626765512151993 7857081599609964787 N 1024x683 760929878 1626765688818642 1712416020628281015 N 1024x683 760689940 1626766088818602 6836569141530849472 N 1024x683 763119774 1626765735485304 8033665279293224188 N 1024x683 762944514 1626765765485301 823081602394574201 N 1024x683 760455079 1626765778818633 5219358926882621196 N 1024x683 760671480 1626765258818685 5391233782393958504 N 1024x683 762937634 1626765358818675 2620028134766718625 N 1024x683 760705249 1626766198818591 5439373615245925986 N 1024x683 759942014 1626765418818669 904781936391344535 N 1024x683