គណៈបញ្ជាការឯកភាពខេត្តកណ្តាល បង្ក្រាបបទល្មើសបច្ចេកវិទ្យា Online Scams មួយកន្លែងនៅក្រុងសំពៅពូនឃាត់ខ្លួនសរុបចំនួន ៦៨នាក់

ខេត្តកណ្តាល៖ ដោយមានការណែនាំ និងបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីពេលថ្មីៗនេះ កម្លាំងគណៈបញ្ជាការឯកភាពក្រុងសំពៅពូន និងកម្លាំងវរការពារព្រំដែនគោកលេខ៦០៥ បានចុះធ្វើរដ្ឋបាល ដោយអនុវត្តតាមអនុក្រឹត្យ លេខ០៣ របស់រាជ រដ្ឋាភិបាលកម្ពុជាស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាម ទីតាំងរស់នៅប្រមូលផ្ដុំបានចុះធ្វើការត្រួតពិនិត្យនៅចំណុចអគារជួល SSLN ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល មាន០៤ ជាន់ ស្មើ ១៤០បន្ទប់ ដោយបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ៦៨នាក់ (ស្រី ១៤នាក់) ក្នុងនោះ៖ ជនបរទេស ៦៧នាក់ (ស្រី ១៣នាក់) ព្រមទាំងដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ ទូរសព្ទដៃ និងសម្ភារៈមួយចំនួនផងដែរ។
បន្ទាប់ពីធ្វើការឃាត់ខ្លួន និងដកហូតសម្ភារៈរួចមក ក្រុមការងារត្រួតពិនិត្យលើឧបករណ៍អេឡិចត្រូនិច បានរកឃើញពីសញ្ញានៃសកម្មភាព Online Scams តាមគេហទំព័រចំនួន ០៦ ដែលបានចាប់ផ្ដើមដំណើរការការពារថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយប្រើប្រាស់ Telegram និងWhatsApp ជាមធ្យោបាយទំនាក់ទំនង និងផ្សព្វផ្សាយ។
ចំពោះមនុស្សទាំង ៦៨នាក់ រួមជាមួយវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់ ចំពោះទីតាំងអគារជួល SSLN បានធ្វើការបិទសៀលតាមនីតិវិធីច្បាប់។

772656229 1077247001311335 4996565256385040637 N 1024x576 771808747 1188876050126028 8714078907436521076 N 1024x768 773726192 1644634120617790 574998756103996469 N 1024x576 771678000 1819942149168102 8889145032764490213 N 1024x768 772102467 4063435723956165 1416329911997773589 N 1024x768 771822623 1346207914295571 5029595803361109654 N 1024x768 773218500 27505164539186056 1553840516192734801 N 1024x768 772948540 1486359839966668 94757170599076590 N 857x1024