ក្រុមចោរដែលតែងតែធ្វើសកម្មភាពលួចយ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការបង្រ្កាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយទទួលបានការខលប្តឹងពីជនរងគ្រោះសុំអន្តរាគមន៍តាមរយៈលេខអន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 129 ….

កំពង់ស្ពឺ៖ ដោយ​អនុវត្ត​​យ៉ាង​ម៉ឺ​ង​ម៉ាត់តាមបទបញ្ជាផ្ទាល់ និងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ ឯកឧត្ដម ​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ ។

កាលពីវេលាម៉ោង ១១:១០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ជនរងគ្រោះបានខលមកកាន់លេខអន្តរាគមន៍សង្គ្រោះបន្ទាន់ (Hotline 1292) ប្ដឹងពីករណី លួច  កាលពីវេលាម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ និងបានរាយការណ៍អំពីទ្រព្យសម្បត្តិដែលបានបាត់បង់រួមមាន ប្រាក់រៀលចំនួន ១,២០០,០០០៛ ទូរស័ព្ទ ចំនួន០២គ្រឿង និងកាបូបឯកសារ ចំនួនមួយ ។

ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នៅម៉ោង ១១:២៥នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ ដឹកនាំដោយលោក អនុសេនីយ៍ទោ ឈួរ ឆាំងលក្ខ័ មេបញ្ជាការរង បានដឹកនាំកម្លាំងចុះអន្តរាគមន៍ដល់កន្លែងកើតហេតុខាងលើ ហើយបានធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ថុល ថាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានសារភាពថាខ្លួនពិតជាបានលួចចូលទៅលួចយកទូរស័ព្ទ ម៉ាក អាយហ្វូនអ៊ិច ពណ៌មាស ចំនួន០១គ្រឿង ក្នុងផ្ទះជនរងគ្រោះ ដែលកំពុងដេកនៅក្នុងផ្ទះគាត់កាលពីវេលាម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅក្នុងភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅបន្តស្រាវជ្រាវ ស្វែងរកកំណត់អត្តសញ្ញាណជនសង្ស័យ ហើយក៏បានបន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ គឿន តុលា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅបន្តស្រាវជ្រាវ ស្វែងរកកំណត់អត្តសញ្ញាណជនសង្ស័យ ហើយក៏បានបន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ ហួន រតនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃទទឹង សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង  បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី ។

Photo 2026 08 24 08 38 04 768x1024 Photo 2026 08 24 08 38 04 2 768x1024 Photo 2026 08 24 08 38 04 3 768x1024 Photo 2026 08 24 08 38 05 2 1024x768 Photo 2026 08 24 08 38 05 3 1024x768 Photo 2026 08 24 08 38 05 4 1024x768 Photo 2026 08 24 08 38 06 768x1024 Photo 2026 08 24 08 38 06 3 768x1024 Photo 2026 08 24 08 38 06 4 768x1024 Photo 2026 08 17 14 07 14 1024x768 Photo 2026 08 17 14 07 15 1024x768 Photo 2026 08 17 14 07 16 768x1024 Photo 2026 08 17 16 33 25 1024x768 Photo 2026 08 17 16 33 25 2 768x1024 Photo 2026 08 20 15 44 04 1024x576