វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា
រាជធានីភ្នំពេញ ៖ នាថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២៦នេះ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួល និងដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹង ព្រំដី ប្រឡាយ និងផ្លូវ រវាងម្ចាស់ដីពាក់ព័ន្ធ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមជាមួយលោកអភិបាលរងខណ្ឌដង្កោ ចៅសង្កាត់ពងទឹក និងក្រុមការងារពាក់ព័ន្ធ។​ ការដោះស្រាយបានធ្វើឡើងដោយឈរលើកិច្ចសន្ទនា ការយោគយល់ និងកិច្ចសហការគ្នារបស់ភាគីពាក់ព័ន្ធ។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពបញ្ចប់វិវាទដោយសន្តិវិធី និងព្រមបើកផ្លូ​វសាធារណៈសម្រាប់ការប្រើប្រាស់រួម ដោយប្រកបដោយភាពរីករាយ និងការពេញចិត្ត។
Photo 2026 08 31 14 19 33 1024x768 Photo 2026 08 31 14 19 34 1024x768 Photo 2026 08 31 14 19 35 1024x769 Photo 2026 08 31 14 19 36 1024x768 Photo 2026 08 31 14 19 36 2 1024x768 Photo 2026 08 31 14 19 37 1024x769 Photo 2026 08 31 14 19 38 1024x768