ឯកឧត្តម នេត្រភក្រ្តា៖ របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែងដល់តម្លៃបេតិកភណ្ឌពិភពលោក
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរលើបណ្តាញសង្គមការងារផ្លូវការនាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា នៅថ្ងៃនេះ អង្គការយូណេស្កូបានផ្សព្វផ្សាយរបាយការណ៍ផ្លូវការរបស់បេសកកម្មរួម UNESCO–ICOMOS ដែលបានចុះពិនិត្យប្រាសាទព្រះវិហារពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ។ របាយការណ៍បានបញ្ជាក់ពីទំហំនៃការខូចខាតយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីការវាយប្រហារប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ បេសកកម្មរកឃើញថា ផលប៉ះពាល់បានធ្វើឱ្យខូចខាតដល់ភាពគង់វង្ស (Integrity), ភាពដើម (Authenticity) និងតម្លៃសកលលេចធ្លោ (Outstanding Universal Value – OUV) របស់ប្រាសាទព្រះវិហារ។
ឯកឧត្តម បានបន្តថា របាយការណ៍បានកត់ត្រាថា មានការកត់ត្រាចំនួន ១៤២ តំបន់ដែលបានខូចខាតពីការវាយប្រហារខែកក្កដា និងចំនួន ៤២០ តំបន់ដែលរងការខូចខាតពីការវាយប្រហារខែធ្នូ ឆ្នាំ២០២៥ ហើយបានពិពណ៌នាថា ទំហំនៃការបំផ្លិចបំផ្លាញពីជម្លោះថ្មីនេះគឺ «មិនអាចប្រៀបធៀបបាន» ជាមួយការខូចខាតពីជម្លោះមុនៗ។
តាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលេចថា «បេសកកម្មក៏បានកត់សម្គាល់យ៉ាងច្បាស់ថា «no area was spared» គឺ «គ្មានតំបន់ណាមួយរួចផុតពីផលប៉ះពាល់ឡើយ»។ មិនត្រឹមតែសំណង់ប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ទេសចរណ៍ក៏រងការខូចខាតផងដែរ។
អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺ UNESCO–ICOMOS បានវាយតម្លៃថា ប្រាសាទព្រះវិហារកំពុងស្ថិតក្រោម “serious and specific danger” គឺ «គ្រោះថ្នាក់ធ្ងន់ធ្ងរ និងជាក់លាក់ ហើយត្រូវការប្រតិបត្តិការអភិរក្សដ៏សំខាន់ជាបន្ទាន់»។ »
គួរជម្រាបជូនថា ប្រាសាទព្រះវិហារ មិនមែនជាមរតករបស់កម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែជាបេតិកភណ្ឌរបស់មនុស្សជាតិ។ ការការពារប្រាសាទព្រះវិហារ គឺជាកាតព្វកិច្ចដែលត្រូវទទួលខុសត្រូវដោយគោរពច្បាប់អន្តរជាតិ និងដោយមិនអនុញ្ញាតឱ្យជម្លោះប្រដាប់អាវុធបន្តបំផ្លាញមរតកវប្បធម៌ដែលមិនអាចជំនួសវិញបាន៕
801009567 1561312222398217 2216531921580258646 N 1024x682 799972274 2540923229705301 6261149536685580889 N 1024x682 801963429 1085365701114798 7239780954859428258 N 724x1024 801326649 1254645050107948 6556996289200603162 N 1024x993 801855866 1417718017157651 7000650924680781867 N 898x1024 801429601 3487980828046236 2270551987624167652 N 682x1024 799429376 957767280689126 4653774098038201980 N 1024x682 798018703 2674551189670806 9256701592941313 N 1024x682 801585087 4713283442270387 6446964766007084301 N 1024x682 801786047 1763065811604911 633549168581443718 N 1024x682 798018686 1296843020180462 2522897562909976308 N 1024x682 801101895 1070048405767249 4072761242431279223 N 1024x682 801787919 1428230179227639 1500060365432784076 N 1024x682 801010412 2641222756298794 7288033390081239985 N 1024x682