លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញទទួលជួបសំណេះសំណាលជាមួយលោក ថៀវ វ៉ាន់ណាម នាយកសាខា Metfone ខេត្តកំពង់ស្ពឺ និង រួមដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី
កំពង់ស្ពឺ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយលោក ថៀវ វ៉ាន់ណាម នាយកសាខា Metfone ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងលោក ថៀវ វ៉ាន់ណាម បានរួមដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងលក្ខណៈបច្ចេកទេស ព្រមទាំងតាមដានដំណើរការសាងសង់អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី។
ការដ្ឋានសាងសង់អគារនេះ ស្ថិតនៅក្នុងភូមិត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយការចុះត្រួតពិនិត្យមានគោលបំណងតាមដានវឌ្ឍនភាពការងារ និងពិនិត្យលក្ខណៈបច្ចេកទេស ដើម្បីធានាឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមផែនការ និងស្តង់ដារបច្ចេកទេសដែលបានកំណត់៕

Photo 2026 09 10 13 57 27 1024x682 Photo 2026 09 10 13 57 27 2 1024x703 Photo 2026 09 10 13 57 28 1024x682 Photo 2026 09 10 13 57 28 2 1024x682 Photo 2026 09 10 13 57 28 3 1024x682 Photo 2026 09 10 13 57 30 1024x682 Photo 2026 09 10 13 57 30 2 1024x682 Photo 2026 09 10 13 57 30 3 1024x682 Photo 2026 09 10 13 57 30 4 1024x682 Photo 2026 09 10 13 57 30 5 1024x682 Photo 2026 09 10 13 57 30 6 1024x682 Photo 2026 09 10 13 57 31 1024x682 Photo 2026 09 10 13 57 31 2 1024x682 Photo 2026 09 10 13 57 31 3 1024x682 Photo 2026 09 10 13 57 31 4 683x1024 Photo 2026 09 10 13 57 31 5 1024x682 Photo 2026 09 10 13 57 31 6 1024x682 Photo 2026 09 10 13 57 32 1024x682 Photo 2026 09 10 13 57 32 2 1024x682 Photo 2026 09 10 13 57 32 3 1024x682 Photo 2026 09 10 13 57 32 4 1024x682 Photo 2026 09 10 13 57 33 1024x682 Photo 2026 09 10 13 57 33 2 1024x682 Photo 2026 09 10 13 57 33 3 1024x682