អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!

កាលពីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ មានករណីគាស់សោរទ្វារបន្ទប់ជួលមួយកន្លែងនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដោយលួចយកកាបូប ម្ចាស់បន្ទប់ដែលជាមន្ត្រីបម្រើការនៅអង្គភាពធ្វើស្លាកលេខបណ្តាលឲ្យបាត់ ស្លាកលេខរថយន្តនិងឯកសារពាក់ព័ន្ធមួយចំនួន។ បន្ទាប់ពីទទួលបានបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការស្រាវជ្រាវរហូតមកដល់វេលាម៉ោង ០៦:៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងបានដកហូតវត្ថុតាងសម្ភារៈជាស្លាកលេខ និងឯកសារពាក់ព័ន្ធមួយចំនួន បញ្ជូនទៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ជនសង្ស័យទាំង០៤នាក់ រួមមាន៖ ១.ឈ្មោះ ឯម សុគន្ធ ភេទប្រុស អាយុ ២៦ឆ្នាំ, ២.ឈ្មោះ ស វេហា ភេទប្រុស អាយុ ២០ឆ្នាំ, ៣.ឈ្មោះ ស៊ុត សំអូន ហៅអាងោល ភេទប្រុស អាយុ ៣០ឆ្នាំ, ៤ឈ្មោះ នេត ស្រីនិច ភេទស្រី អាយុ ២០ឆ្នាំ។

ក្រោមវិធានការជំនាញជនសង្ស័យប្រុសស្រីទាំង០៤នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើលួចគាស់បន្ទប់ជួលយកសម្ភារៈរបស់ជនរងគ្រោះនៅទីតាំងខាងលើ ប្រាកដមែន ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់ និងធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀនផងដែរ លើសពីនេះ ឈ្មោះ ស វេហា បានសារភាពបន្ថែមថា កន្លងមកខ្លួនធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធការលួចសម្ភារៈនៅក្នុងបុរីសង្ឃឹមថ្មីម្តងហើយ។

ជនសង្ស័យសង្ស័យប្រុសស្រីទាំង០៤នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Photo 2026 10 16 21 06 39 768x1024 Photo 2026 10 16 21 06 40 1024x616 Photo 2026 10 16 21 06 41 1024x650 Photo 2026 10 16 21 06 42 1024x682 Photo 2026 10 16 21 06 43 1024x682 Photo 2026 10 16 21 06 44 1024x714