កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​០៤​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​គ្រឿងញៀន​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ភូមិ​សាស្ត្រស្រុកសំរោងទង…
ក្រោម​ការចង្អុល​បង្ហាញ​និង​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំង​មានការសម្របសម្រួលនីតិវិធីពី​ឯកឧត្ដម​ព្រះ​រាជអាជ្ញា​អមសាលាដំបូងខេត្តកំពង់ស្ពឺ​​ កាលពីវេលាម៉ោង១១:៥០នាទី នាថ្ងៃទី១៥ ខែតុលា​​​ ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការ មូល​ដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានដឹកនាំកម្លាំងចុះបង្រ្កាបករណីគ្រឿងញៀនចំនួន១ករណី ស្ថិតនៅភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមមាន:ទី១ឈ្មោះវ៉ា ស្រីប៉ិច ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិស្រះធុល ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ​​​ និងទិ២ឈ្មោះ ភ័ក្ក្រ នឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ចាប់យកវត្ថុតាងបានរួមមាន:ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៦កញ្ជប់(ទម្ងន់៥.៧៥ក្រាម),ម៉ូតូចំនួន០១គ្រឿង ម៉ាក Beat ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ1KV-1357,ខ្សៀជក់ចំនួន០២និងកូនកន្ត្រៃចំនួន០១ផងដែរ។
ក្រោមវិធានជំនាញលុះរហូតដល់វេលាម៉ោង១១:៣០នាទី​ ថ្ងៃទី១៦ខែតុលា​​ ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស​​ បាន​សហការ​ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានបន្តឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បន្ថែមទៀត ស្ថិតនៅចំណុចភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ជនសង្ស័យ​រួមមាន:ទី១ឈ្មោះ សាំង រ៉ុម ភេទប្រុស អាយុ ៥៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ និង២.ឈ្មោះ ឡាក់ រី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចប្បន្នរស់នៅភូមិ រើងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ព្រមទាំងចាប់យកវត្ថុតាងរួមមាន:កាំភ្លើងកៃច្នៃចំនួន០២ដើម​,ម៉ូតូចំនួន០២គ្រឿង,ដាវចំនួន០១ដើម,ទូរស័ព្ទចំនួន០២គ្រឿង,កាបូបដៃចំនួន០១,លោហៈធាតុពណ៍លឿងចំនួន០៣ខ្សែ(ខ្សែក)និងថង់ច្រក់ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ​និងបង្រ្កាបបទល្មើស​​នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ​សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕
Photo 2026 10 20 16 54 40 819x1024 Photo 2026 10 20 16 54 25 819x1024 Photo 2026 10 20 16 54 26 819x1024 Photo 2026 10 20 16 54 29 819x1024 Photo 2026 10 20 16 54 30 819x1024 Photo 2026 10 20 16 54 32 819x1024 Photo 2026 10 20 16 54 35 819x1024 Photo 2026 10 20 16 54 38 819x1024  Photo 2026 10 20 16 54 41 768x1024 Photo 2026 10 20 16 54 43 768x1024

Photo 2026 10 20 16 54 21 819x1024 Photo 2026 10 20 16 54 23 819x1024

Photo 2026 10 20 16 54 46 1024x577