រដ្ឋបាលខេត្តកណ្តាល ត្រៀមជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ៣៤ គ្រួសារ ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង
​ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើការងាររៀបចំជូនដំណើរប្រជាពលរដ្ឋចំនួន ៣៤ គ្រួសារ មកពីបណ្តាក្រុង-ស្រុកទាំង១១ ក្នុងខេត្ត ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដើម្បីត្រៀមចេញដំណើរទៅកាន់ទីតាំងថ្មី ស្ថិតនៅឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង នាថ្ងៃទី៣០ ខែតុលា ខាងមុខនេះ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា៖ «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» គឺជាគោលនយោបាយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ធានានូវសន្តិសុខដីធ្លី ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា និងការពារធនធានធម្មជាតិប្រកបដោយចីរភាព។
​
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា៖ ប្រជាពលរដ្ឋទាំង ៣៤ គ្រួសារ ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងប្រកបដោយតម្លាភាព តាមបណ្តាក្រុង-ស្រុកទាំង ១១ ក្នុងខេត្តកណ្តាល គឺដើម្បីធានាឱ្យដំណើរការផ្លាស់ទីលំនៅប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព ឯកឧត្តមបានផ្តល់ការណែនាំសំខាន់ៗដល់អាជ្ញាធរពាក់ព័ន្ធ រួមមាន៖ត្រូវត្រៀមរថយន្ត សម្រាប់ជូនដំណើរប្រជាពលរដ្ឋ និងសម្ភារប្រើប្រាស់អោយបានគ្រប់គ្រាន់ និងមានភាពងាយស្រួល ព្រមទាំងបិទស្លាកលេខសម្គាល់លើរថយន្ត និងកំណត់លេខផ្ទះជូនប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការសម្របសម្រួល និងរៀបចំកន្លែងស្នាក់នៅនិងរៀបចំក្រុមគ្រូពេទ្យ ឱសថ និងផ្តល់ជូននូវស្បៀងអាហារ គ្រឿងបរិភោគចាំបាច់ សម្រាប់កំឡុងពេលធ្វើដំណើរ និងការស្នាក់នៅបណ្តោះអាសន្ន។
ឯកឧត្តមបានបន្ថែមថា៖ ក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវសហការជិតស្និទ្ធជាមួយអាជ្ញាធរខេត្តស្ទឹងត្រែង និងស្រុកសេសាន ដើម្បីរៀបចំដីឡូត៍លំនៅឋាន ដីបង្កបង្កើនផល និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានសមរម្យ និងត្រួតពិនិត្យ និងរៀបចំឯកសារផ្លាស់ប្តូរទីលំនៅ ព្រមទាំងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់តាមនីតិវិធីច្បាប់។
​
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា៖ គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ បម្រើ និងសម្របសម្រួលជូនប្រជាពលរដ្ឋឱ្យទទួលបាននូវភាពកក់ក្តៅ និងមានទំនុកចិត្តយ៉ាងរឹងមាំលើការដឹកនាំ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដី។
​
សូមបញ្ជាក់ផងដែរថា៖ ប្រជាពលរដ្ឋក្រីក្រទាំង ៣៤ គ្រួសារដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» មានសមាសភាពមកពីក្រុង-ស្រុកទាំង ១១ ក្នុងខេត្តកណ្តាល រួមមាន៖ ស្រុកកណ្តាលស្ទឹង, ស្រុកកៀនស្វាយ, ក្រុងតាខ្មៅ, ស្រុកខ្សាច់កណ្តាល, ស្រុកកោះធំ, ស្រុកស្អាង, ស្រុកអង្គស្នួល, ស្រុកពញាឮ, ក្រុងអរិយក្សត្រ, ស្រុកមុខកំពូល និងស្រុកល្វាឯម៕
857117313 1432525889055749 3943160277389960784 N 1024x683 857512697 1432526469055691 600522286775137390 N 1024x683 855259737 1432525935722411 2479256289468971430 N 1024x683 856282079 1432526432389028 7776501665238068701 N 1024x683 856174191 1432526089055729 6080347373379635834 N 1024x683 856553461 1432526072389064 7507607986920613261 N 1024x683 857562944 1432526342389037 8165869275726802537 N 1024x683 856985587 1432526489055689 82062561002356949 N 1024x683 855664487 1432526269055711 6419535675229788285 N 1024x683 855773239 1432526515722353 7390402484460046594 N 1024x683 856174095 1432525815722423 399919663152934249 N 1024x683 856127258 1432525955722409 6636249318551807345 N 1024x683 855986658 1432526402389031 4560779188259922933 N 1024x683 855514935 1432526232389048 699606112320990425 N 1024x683 855514933 1432526152389056 2897011969395643714 N 1024x683 856919689 1432526462389025 5501133592987306823 N 1024x683 858740799 1432526162389055 3746955099839358096 N 1024x683 857766594 1432526355722369 475976500159333468 N 1024x683 856025068 1432526005722404 3284809363547869308 N 1024x683 856940531 1432526289055709 7358884670394607865 N 1024x683 857849154 1432526192389052 2860353079413076304 N 1024x683 856961563 1432526259055712 5307745095303755621 N 1024x683 856665268 1432526282389043 6534642785153707887 N 1024x683 857398650 1432525785722426 8443791038197668314 N 1024x683 858439931 1432526035722401 3968497519328942142 N 1024x683 856682735 1432526132389058 4889999380532442358 N 1024x683 858121469 1432525792389092 4901481715015489555 N 1024x683