វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៧០០ បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋដែលមានក្បាលដីស្ថិតក្នុង ៩ ភូមិ នៃឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៧០០ បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋដែលមានក្បាលដីស្ថិតក្នុង ៩ ភូមិ នៃឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប។
ក្រសួងអប់រំ៖ ការប្រឡបាក់បិទបញ្ចប់បានប្រព្រឹត្តទៅដោយរលូន សភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ សីហា ២០២៦ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី១០ និងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយរលូន សភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ក្រោមការយកចិត្ត ទុកដាក់បំពេញតួនាទី ភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការ អប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្តាល គណៈកម្មការត្រួតពិនិត្យអគារ…
កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ ការប្រលងបាក់ឌុបដោយជោគជ័យ
នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលជាថ្ងៃបញ្ចប់នៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់នៅតាមមណ្ឌលប្រឡងនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ការចូលរួមរបស់កងកម្លាំងនេះ គឺជាផ្នែកមួយនៃការសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាដំណើរការប្រឡងទាំងមូលប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុវត្ថិភាពខ្ពស់ មានសណ្តាប់ធ្នាប់ល្អប្រសើរ និងបង្កលក្ខណៈងាយស្រួលបំផុតដល់បេក្ខជន អាណាព្យាបាល ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់។ វត្តមានរបស់កងរាជអាវុធហត្ថបានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់រាល់បាតុភាពមិនប្រក្រតីនានា ដែលអាចកើតឡើងក្នុងអំឡុងពេលប្រឡង។ តាមរយៈការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្កកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបំពេញបេសកកម្មរបស់ខ្លួនដោយជោគជ័យ រួមចំណែកធ្វើឱ្យសម័យប្រឡងបាក់ឌុបឆ្នាំនេះ ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ និងធានានូវបរិយាកាសប្រឡងមួយប្រកបដោយទំនុកចិត្តសម្រាប់សិស្សានុសិស្សទាំងអស់។
ក្មេងទំនើង១៦នាក់ ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រក្រុងច្បារមន និងភូមិសាស្ត្រស្រុកសំរោងទង…
ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថ បានធ្វើបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងពីក្រុមមានគ្នាចំនួន១២នាក់ ក្រោយពីពួកគេបានធ្វើសកម្មភាពទំនើងដោយបានបង្ហោះម៉ូតូ អុកឡុកតាមដងផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ដែលជាហេតុបង្កអោយមានការភ័យខ្លាចដល់ប្រជាពលរដ្ឋជុំវិញ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខសង្គម នៅក្នុងភូមិសាស្រ្តក្រុងច្បារមននិហស្រុកសំរោងទង។ ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងចំនួនពីរទីតាំងផ្សេងគ្នា ដោយទីតាំងទី១ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែងនូវក្មេងទំនើងបង្ហោះម៉ូតូចំនួន១២នាក់ ក្រោយពីពួកគេបានប្រព្រឹត្តកាលពីវេលាម៉ោង២០:៤០នាទី នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ នៅចំណុចដីឡូតិ៍ក្រោយពន្ធធនាគារ ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ដោយក្មេងទំនើងទី១មានឈ្មោះ ពៅ រដ្ឋា ភេទប្រុស…
រថយន្ត ០១គ្រឿង និងម៉ូតូ ០៨គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកម្ចាស់ទៅព្រមាន និងអប់រំជាបន្តបន្ទាប់ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!
ចាប់ពីពាក់កណ្ដាលខែកក្កដា រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌ៧មករា ខណ្ឌជ្រោយចង្វារ ខណ្ឌទួលគោក បានធ្វើការឃាត់ម្ចាស់ រួមទាំង រថយន្ត ០១គ្រឿងម៉ាក BMW M4 ពណ៌ ខ្មៅ ផលិតឆ្នាំ២០១៥ ពុំមានពាក់ផ្លាកលេខ និងម៉ូតូ ០៨គ្រឿង ជាបន្តបន្ទាប់ ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសម្លេងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណ:លើដងផ្លូវ នៅតាមទីតាំងនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ…
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ រកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគមួយចំនួនដល់វីរៈកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ តាមរយ:លោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធ នាយការិយាល័យព្រហ្មទណ្ឌបញ្ជាការដ្ឋានអង្គរក្ស….
កំពង់ស្ពឺ៖ក្រោមការចង្អុលបង្ហាញតម្រង់ទិសរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធនាយការិយាល័យព្រហ្មទណ្ឌបញ្ជាការដ្ឋានអង្គរក្ស និងបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគមួយចំនួនដល់វីរៈកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ នៅទីបញ្ជាការកងរាជអាវុធហត្ថ។ នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយលោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធ ជាពិសេសក៏បានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ឯកឧត្តម…
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានគិតគូរនិងជំរុញបន្ថែមទៀតលើវិស័យអប់រំ និងវិស័យសុខាភិបាល ប្រកបដោយភាពនវានុវត្ត ឆ្លើយតបតម្រូវការ ទំនៀមទម្លាប់នៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បី…
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានគិតគូរនិងជំរុញបន្ថែមទៀតលើវិស័យអប់រំ និងវិស័យសុខាភិបាល ប្រកបដោយភាពនវានុវត្ត ឆ្លើយតបតម្រូវការ ទំនៀមទម្លាប់នៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីឱ្យវិស័យនេះរីកចម្រើន បង្ការកុំអោយពលរដ្ឋមានជំងឺ ធ្វើឱ្យពួកគាត់មានសុខភាពល្អ ជាប្រជាជនសកល តាមរយ:៖ - រៀបចំសាលារៀន ឱ្យមានថ្នាក់រៀននិងទីធ្លាស្អាត មានកន្លែងក្មេងលេង មានបន្ទប់ទឹកស្អាត បណ្តុះផ្នត់គំនិត និងទម្លាប់ការរស់នៅក្នុងជីវិត - រៀបចំមន្ទីរពេទ្យ និងមណ្ឌលសុខភាពឱ្យបានស្អាតបាត សមរម្យ មានអនាម័យ មានលំហសាធារណៈ ដើម្បីបម្រើសេវាជូនពលរដ្ឋ - ពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យទាំងវិជ្ជាជីវៈ និងអាកប្បកិរិយា ដើម្បីប្រាស្រ័យទាក់ទងនិងលើកទឹកចិត្តអ្នកជំងឺ -…
ឯកឧត្តម ភឺន ផល្លា ចេញសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៤ ឆ្នាំ ឈានចូល ៧៥ ឆ្នាំ
ភ្នំពេញ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស និងមហាប្រសើរនៃថ្ងៃចម្រើនជន្មាយុ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គម្រប់ ៧៤ ឆ្នាំ ឈានចូល ៧៥ ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត បានចេញសារលិខិតជូនពរ ប្រកបដោយសមានចិត្តគោរព ស្រឡាញ់ និងដឹងគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ។…
ឯកឧត្តមបណ្ឌិត ហ៊ុន សុខា តំណាងឯកឧត្តម ភឺន ផល្លា ដឹកនាំក្រុមការងារ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគជូនដល់វរកងទ័ព និងសន្យាផ្គត់ផ្គង់បន្លែជាប្រចាំដល់អង្គភាព
ខេត្តព្រះវិហារ៖ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់កងទ័ពជួរមុខដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សមាជិកក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត បានដឹកនាំក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល ជាជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត អញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ រួមជាមួយថវិកាមួយចំនួន ប្រគល់ជូនដល់វរកងទ័ពជួរមុខ ព្រមទាំងសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើងការពារទិសមុខប្រាសាទព្រះវិហារ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត…
ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរួមគ្នាចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ការផលិត ការផ្សព្វផ្សាយ និងការចែកចាយបន្តនូវមាតិកាគ្រប់ប្រភេទ ដែលមានខ្លឹមសារប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ
ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរួមគ្នាចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ការផលិត ការផ្សព្វផ្សាយ និងការចែកចាយបន្តនូវមាតិកាគ្រប់ប្រភេទ ដែលមានខ្លឹមសារប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ។
