លោកយាយ នៅ ឃាង អាយុ៧៣ឆ្នាំ មានជំងឺក្អក និងណែនទ្រូងទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យជាតិ តេជោ សន្តិភាព
លោកយាយ នៅ ឃាង អាយុ៧៣ឆ្នាំ រស់នៅភូមិ ឈូក ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ លោកយាយមានជំងឺក្អក និងណែនទ្រូង មានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ត្រូវបានក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី រួមនិងរដ្ឋបាលខេត្តកំពង់ធំ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ចែកជូនដល់លោកយាយដើម្បីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោ សន្តិភាព។ ក្រោយព្យាបាលបានធូរស្រាល និងបានត្រលប់ទៅផ្ទះវិញ លោកយាយបានគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលសម្ដេចទាំងទ្វេកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិ ក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត៕
ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងប្រកាសសមាសភាពក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានទាំង៩ ក្រុង/ស្រុក
ខេត្តកំពត៖ នាព្រឹក ថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងដាក់ចេញទិសដៅអនុវត្តការងារបន្ត ព្រមទាំងប្រកាសសមាសភាពក្រុមការងារចុះជួយក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានក្រុង/ស្រុក និងក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានក្រុង/ស្រុក នៅស្នាក់ការគណបក្សស្រុកឈូក ខេត្តកំពត។ កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារចលនាកសាងសមាជិកគណបក្សថ្នាក់ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ និងមន្ត្រីគណៈកម្មាធិការគណបក្សស្រុកឈូក ដើម្បីពិនិត្យលទ្ធផលការងារដែលសម្រេចបាន និងពង្រឹងកិច្ចសហការជាមួយគណបក្សមូលដ្ឋានឱ្យមានភាពស្អិតរមួត ដើម្បីអនុវត្តការកសាងសមាជិកគណបក្សនៅមូលដ្ឋានឱ្យទទួលបាននូវលទ្ធផលកាន់តែប្រសើរឡើង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សអប់រំពិសេស និងអាណាព្យាបាល នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ
ខេត្តកណ្តាល៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សអូទីស្សឹម និងពិការភាពសតិបញ្ញា-រាងកាយ ព្រមទាំងមាតាបិតា និងអាណាព្យាបាល នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា…
ពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋចូលបំពេញកាតព្វកិច្ចយោធា ទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ដើម្បីធ្វើដំណើរទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព។ ពិធីនេះរៀបចំឡើងក្នុងឱកាសជូនដំណើរយុវជនដែលត្រូវចូលរួមបំពេញកាតព្វកិច្ចយោធា ដើម្បីទទួលការហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញយោធា ស្របតាមការកំណត់របស់កងទ័ព៕
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងចំនួន៩នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ…
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រង់ទិសពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ការដឹកបញ្ជាយ៉ាងម៉ឺងរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងបានជាបន្តបន្ទាប់ចំនួន០៩នាក់ ពីទីតាំងផ្សេងគ្នាក្រោយពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមទីសាធារណៈដែលជាហេតុបង្កអោយមានភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅជុំវិញ បង្កភាពអណាធិបតេយ្យ ខូចសណ្តាប់ធ្នាប់សង្គម យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ ប្រតិបត្តិការទី១…
សេចក្តីជូនដំណឹង៖ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង៖ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី សម្រេចរក្សាទុកដីទំហំ ១៥៨ ម៉ែត្រការ៉េ ជាដីទួលអ្នកតា មានឈ្មោះថា “ទួលលោកតារ៉ាញ់” សម្រាប់ជាទីសក្ការបូជារបស់ប្រជាពលរដ្ឋ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី សម្រេចរក្សាទុកដីទំហំ ១៥៨ ម៉ែត្រការ៉េ ជាដីទួលអ្នកតា មានឈ្មោះថា “ទួលលោកតារ៉ាញ់” សម្រាប់ជាទីសក្ការបូជារបស់ប្រជាពលរដ្ឋ និងអនុញ្ញាតឱ្យចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនម្ចាស់សំណើទាំង ៣គ្រួសារ ដែលបានកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងលើផ្ទៃដីទំហំ ១ ៩៣៦ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមនីតិវិធីសុរិយោដី។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ចូលជួបសំណេះសំណាល សួរសុខទុក្ខសំដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅគេហដ្ឋាន…
កំពង់ស្ពឺ៖ដោយអនុវត្តតាមគំរូដឹកនាំប្រកបដោយគុណធម៏របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ព្រមទាំងមានអញ្ជើញចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ចូលជួបសំណេះសំណាល សួរសុខទុក្ខសំដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ…
សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ក្រុមការងារ TYDA នាំយកកង់អាគុយ និងរទេះរុញជូនជនមានពិការភាព ២រូប នៅខេត្តបាត់ដំបង
បាត់ដំបង៖ ដោយក្តីយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ឱ្យក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំយកកង់អាគុយចំនួន ១គ្រឿង ជូនប្អូនស្រី សួម លីដា អាយុ ៣៦ឆ្នាំ និងរទេះរុញសម្រាប់កុមារពិការចំនួន ១គ្រឿង ជូនក្មួយប្រុស ចាន់ លីហេង អាយុ ៥ឆ្នាំ ដែលរស់នៅក្នុងខេត្តបាត់ដំបង។ សូមជម្រាបថា ប្អូនស្រី សួម លីដា និងក្មួយប្រុស ចាន់…
កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ក្រោយទទួលការរាយការណ៍តាម Hotline 1292
កំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ក្រោយទទួលបានការរាយការណ៍សុំកិច្ចអន្តរាគមន៍ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ Hotline 1292 ដែលបម្រើសេវា២៤ម៉ោងលើ២៤ម៉ោង។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការចង្អុលបង្ហាញ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោង១៧:៤៨នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ Hotline 1292 បានទទួលការហៅចូលពីប្រជាពលរដ្ឋ ដើម្បីសុំកិច្ចអន្តរាគមន៍ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ នៅស្រុកថ្ពង។ ភ្លាមៗនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ដឹកនាំដោយលោកវរសេនីយ៍ត្រី…
