ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅក្រុងអរិយក្សត្រ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល
ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ដកណ្ដាល មកចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ទាំង ១៦គ្រួសារ ដែលមានទីលំនៅក្នុងសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលពិធីជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌នេះដែរមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សហការី និងអាជ្ញាធរក្រុងអរិយក្សត្រ។ មានប្រសាសន៍សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តម គួច ចំរើន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត…
