ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅក្រុងអរិយក្សត្រ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ដកណ្ដាល មកចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ទាំង ១៦គ្រួសារ ដែលមានទីលំនៅក្នុងសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលពិធីជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌នេះដែរមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សហការី និងអាជ្ញាធរក្រុងអរិយក្សត្រ។
មានប្រសាសន៍សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តម គួច ចំរើន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនរងគ្រោះទាំងអស់ដោយក្តីនឹករលឹក និងក្តីអាណិតអាសូរយ៉ាងក្រៃលែង។ ឯកឧត្តមបានបន្តថា ជានិច្ចកាលសម្តេចប្រធាន តែងតែបានណែនាំជាប្រចាំដល់មន្ត្រីថ្នាក់មូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយពិនិត្យមើលពីបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ត្រូវតែជួយដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរទូទៅ ពិសេសជនរងគ្រោះដោយសារគ្រោះមន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុតនៅតាមសហគមន៍ផ្ទាល់ដោយគ្មានការរើសអើងពូជសាសន៍ សាសនា វណ្ណៈ ប្រពៃណី ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តម គួច ចំរើន បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ អ្វីដែលសំខាន់នោះសូមគ្រួសាររងគ្រោះទាំងអស់ សូមបន្តខិតខំរកចំណូលតាមសមត្ថភាពរៀងៗខ្លួន សម្រាប់ទ្រទ្រង់ដល់ ជីវភាពគ្រួសារ ឱ្យមានភាពប្រសើរឡើងវិញ ទើបជាការប្រសើរ។
ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ នៅក្នុងរដូវវស្សានេះ អាចមានភ្លៀងធ្លាក់ច្រើន ដូចនេះសូមបងប្អូនចូលរួមថែទាំសុខភាពសម្រាប់ក្រុមគ្រួសារជាចម្បង ពិសេសករណីជំងឺគ្រុនឈាមចំពោះកុមារ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវអនាម័យ៣ប្រការគឺ ហូបស្អាត ផឹកស្អាត និងការរស់នៅស្អាត។
ចំពោះសម្ភារអំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបានផ្តល់ជូន ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ត្រីខ ១យួរ ,ឃីតសម្លៀកបំពាក់មនុស្សចាស់ ក្មេង សារុង និងក្រមា ១កញ្ចប់ និងថវិកាចំនួន ២៥ម៉ឺនរៀល។ ក្នុងនោះព្រះឃោធម្មបណ្ឌិតលន់ សុគន្ធា ព្រះអនុគណក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រំបានចូលរួមបច្ច័យចំនួន ៥ម៉ឺនរៀលផងដែរ។

730771652 1573420887695864 2019870420227114378 N 1024x683 731310242 1379859690869734 8779454249534749 N 1024x683 730640632 1509219057569135 7089254739734111096 N 1024x683 731787826 1765242491321814 477934403086834764 N 1024x683 732763399 1684642932741712 739975744622561460 N 1024x683 731588933 1005687015578799 2393413697997431500 N 1024x683 732985151 2089885538576905 8984461408572612054 N 1024x683 731983723 1340660688033341 5156455895050296208 N 1024x683 732226672 1484061316738067 1523007958915171540 N 1024x683 732763399 1732717557762434 8667676452270279773 N 1024x683 730543296 2331666487361770 1990037676783855065 N 1024x683 732908845 26566805976325520 3130470905291635515 N 1024x683 731969704 1021493447048854 1731558621555574942 N 1024x683 732680749 1052923473932469 1114688243151829154 N 1024x683 731916834 1487598585966561 6590040965050504543 N 1024x683 731366619 27348386344795746 8565212916563822103 N 1024x683 733139785 1837378096977375 4105152097241437396 N 1024x683 730771661 1365812652128742 8054615457942918302 N 1024x683 732116753 1537020798126285 7259103262355812869 N 1024x683 730732308 1338654965040339 2214845604643346155 N 1024x683 732494081 998198852828781 1724185502846788606 N 1024x683 732494878 1638414681184389 3014328549269609189 N 1024x683 734435632 2127590461481572 8959522664004572390 N 1024x683 730833836 1691198742150708 9113489523594829886 N 1024x683 730784154 1541833817683061 5611158086605906075 N 1024x683 731935268 1196235849294516 8342941274504646813 N 1024x683 732560723 2036110460365216 5486136231572580244 N 1024x683 730695113 1347350650609796 5921733687736611056 N 1024x683 732832336 1040494525080897 1652575816953518047 N 1024x683 731884083 1020172534307690 6409762936504492170 N 1024x683 732138158 1530805825244103 8900499921295093853 N 1024x683 730891538 990950580479479 2650979272586412529 N 1024x683 732961636 1999080844047692 8560930745439460244 N 1024x683 732197269 1008836888552386 3584015763690673240 N 1024x683 731105123 1337337025257470 3442527032179045893 N 1024x683