លោក​ឧត្តម​សេនីយ៍ត្រី​ ម៉េ​ង​ ស្រ៊ុន​ បាន​ចាត់​ក្រុម​ការងារ​កង​រាជ​អាវុធហត្ថខេត្ត​កំពង់ស្ពឺ ជាតំណាង​ធ្វើការសហការសម្រប​សម្រួលជាមួយ​មជ្ឈមណ្ឌល​ជាតិផ្តល់ឈាម​ ដើម្បី​បានឈាមចំនួនបីសាក់ សម្រាប់ព្យាបាលប្អូនស្រី សាន​ ស្រីពៅ​ ដែលមានជំងឺខូចតំរង់នោម ទឹកនោមប្រៃ ខ្វះគ្រាប់ឈាមក្រហម សម្ពាធឈាមខ្សោយ​ កំពុងសម្រាក់ព្យាបាលជំងឺនៅមជ្ឍមណ្ឌលលាងឈាម មន្ទីរពេទ្យខ្មែរ-សូវៀត​​​​………

កំពង់ស្ពឺ៖កាលពីថ្ងៃអាទិត្យ ១៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានព័ត៌អំពីស្ថានភាពបងប្អូនប្រជាពលរដ្ឋមួយគ្រួសារដែលមានជំងឺខូចតំរង់នោម ទឹកនោមប្រៃ​ មានសភាពធ្ងន់ធ្ងរ កំពុងដង្ហើយស្វែងរកជំនួយដោយត្រូវការឈាមជាបន្ទាន់ដើម្បីសង្គ្រាះជីវិត លោក​ឧត្តម​សេនីយ៍ត្រី​ ម៉េ​ង​ ស្រ៊ុន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុង​ស្មារតី​មនុស្សធម៌​​ ដែលតែងតែខ្វល់ខ្វាយ ឈឺឆ្អាលបំផុត ចំពោះ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ ចាស់ជរា​​ ដែលកំពុងជួបការលំបាកផ្សេងៗ បានចាត់ឲ្យលោកអនុសេនីយ៏ឯក​ ស្រេង លីហួរ​​​​​ ជាបន្ទាន់បំផុតអោយធ្វើការទំនាក់ទំនងទៅកាន់ក្រុមគ្រួសារ ប្អូនស្រី​ សាន ស្រីពៅ ភ្លាម​តែម្តង​។ដោយ​បច្ចុប្បន្ន​ប្អូនស្រីមានអាយុ២៤ឆ្នាំ មានប្តីជាកម្មករសំណង់​ រនិង​ទទួលបន្ទុក​ចិញ្ចឹម​កូនស្រីម្នាក់​ មានអាយុ៣ឆ្នាំ​ មានទីលំនៅក្នុងភូមិដក់ពោធ៏ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បន្ទាប់ពី​ទទួល​បាន​នូវបទបញ្ជារបស់​ លោក​ឧត្តម​សេនីយ៍ត្រី​ ម៉េ​ង​ ស្រ៊ុន​​​ មេបញ្ជាការ​​​ ភ្លាមលោកអនុសេនីយ៏ឯក​ ស្រេង លីហួរ​​​​​ នាយការិយាល័យសុខាភិបាល នៃ​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​ ក៏បាន​ធ្វើការ​ទំនាក់ទំនង​និងទៅជួបប្អូនស្រីដោយផ្ទាល់​​នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្សី) រាជធានី​ភ្នំពេញ។ជាក់ស្តែង​ ឃើញថាប្អូនស្រី សាន​ ស្រីពៅ​ មានសភាពធ្ងន់ធ្ងរ​​ មានរោគសញ្ញា ខូចតំរង់នោម ទឹកនោមប្រៃ ខ្វះគ្រាប់ឈាមក្រហម សម្ពាធឈាមខ្សោយ​ កំពុងសម្រាក់ព្យាបាលជំងឺនៅមជ្ឍមណ្ឌលលាងឈាម មន្ទីរពេទ្យខ្មែរ-សូវៀត​​​​ ហើយស្នើរសុំឈាមចំនួន៣សាក់ជាបន្ទាន់​​ផងដែរ។(ឈាមតែមួយដំណក់ដែលកើតចេញពីទឹកចិត្តសប្បុរសពិតប្រាកដ គឺពិតជាមានតម្លៃមហាសាល រកអ្វីប្រៀបផ្ទឹមពុំបាន ក្នុងការប្តូរយកអាយុជីវិតរបស់ប្រជាពលរដ្ឋយើងត្រឡប់មកវិញពីសេចក្តីស្លាប់)។

លោក​ឧត្តម​សេនីយ៍ត្រី​ ម៉េ​ង​ ស្រ៊ុន​​​ ដោយ​ក្តី​អាណិតអាសូរពន់ពេក​ ចំពោះ​ស្ថានភាពរបស់ប្អូនស្រីនាពេលនេះ បានសម្របសម្រួលដោះស្រាយភ្លាមៗដោយបានអោយ​​​​លោកអនុសេនីយ៏ឯក​ ស្រេង លីហួរ​​​​​ ធ្វើការសហការសម្រប​សម្រួលជាមួយ​មជ្ឈមណ្ឌល​ជាតិផ្តល់ឈាម​ ដើម្បី​បានឈាមចំនួនបីសាក់ សម្រាប់ព្យាបាលប្អូនស្រី សាន​ ស្រីពៅ​ ដែលមានសភាពធ្ងន់ធ្ងរ​​ ខូចតំរង់នោម ទឹកនោមប្រៃ ខ្វះគ្រាប់ឈាមក្រហម សម្ពាធឈាមខ្សោយ​ នាពេលនេះ៕

Photo 2026 06 29 10 21 57Photo 2026 06 28 16 32 25 768x1024 Photo 2026 06 28 16 32 27 768x1024 Photo 2026 06 28 16 32 28 768x1024 Photo 2026 06 28 17 07 47 768x1024 Photo 2026 06 28 17 54 03 768x1024