Category: ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ការប្រកួត AFC U-20

ភ្នំពេញ៖ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញប្រតិបត្តិការការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ក្នុងការប្រកួតបាល់ទាត់ជម្រុះពានរង្វាន់អាស៊ីយុវជនអាយុក្រោម២០ឆ្នាំ ឆ្នាំ២០២៧ (2027 AFC U-20 Asian Cup Qualification) ពូល G ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងឱកាសនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ពង្រាយកម្លាំងតាមទីតាំងសំខាន់ៗ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ជូនកីឡាករ គ្រូបង្វឹក មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ព្រមទាំងអ្នកគាំទ្រដែលបានចូលរួមទស្សនាការប្រកួតយ៉ាងកក់ក្តៅ។ ការចូលរួមរបស់កម្លាំងសមត្ថកិច្ច បានរួមចំណែកធានាឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន…

ឯកឧត្តមឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បន្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសេនាធិការដ្ឋានថ្មី នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពនៃការសាងសង់ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី។ ក្នុងការចុះពិនិត្យនេះ ឯកឧត្តមមេបញ្ជាការ បានយកចិត្តទុកដាក់តាមដានលើដំណើរការសាងសង់ ការអនុវត្តតាមលក្ខណៈបច្ចេកទេស និងគុណភាពការងារ ដើម្បីធានាឱ្យការសាងសង់អគារថ្មីប្រព្រឹត្តទៅតាមផែនការ ស្តង់ដារបច្ចេកទេស និងមានគុណភាពល្អប្រសើរ។ ការចុះត្រួតពិនិត្យ និងតាមដានជាប្រចាំនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងការជំរុញ និងធានាឱ្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់អង្គភាព សម្រេចបានតាមការគ្រោងទុក ដើម្បីបម្រើដល់ការងាររដ្ឋបាល សេនាធិការ និងប្រតិបត្តិការរបស់អង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព។

មន្ទីរព័ត៌មានខេត្តកំពង់ចាម រៀបចំពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ដើម្បីពង្រឹងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»

កំពង់ចាម៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម បានរៀបចំពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ក្នុងគោលបំណងពង្រឹងកិច្ចសហការក្នុងការផ្សព្វផ្សាយព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងមានការទទួលខុសត្រូវ ព្រមទាំងចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ក្នុងឱកាសនេះ អ្នកចូលរួមបានពិភាក្សា និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ការប្រើប្រាស់បណ្តាញសង្គមប្រកបដោយវិជ្ជាជីវៈ និងការជៀសវាងការចែករំលែកព័ត៌មានដែលមិនទាន់បានបញ្ជាក់ច្បាស់លាស់។ ពិធីនេះក៏បានបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ក្នុងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងរួមគ្នាអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដើម្បីរួមចំណែកបង្កើតបរិយាកាសព័ត៌មានដែលមានគុណភាព ជឿទុកចិត្តបាន និងមានប្រយោជន៍សម្រាប់សង្គម។

ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ផ្តើមចែកពាក្យដល់បេក្ខជន ដែលចង់ចុះឈ្មោះចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ…

ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ផ្តើមចែកពាក្យដល់បេក្ខជន ដែលចង់ចុះឈ្មោះចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ បានមួយចំនួនហើយ។ ដូចច្នេះ សូមជូនដំណឹងដល់សិស្ស និស្សិត យុវជន ទាំងអស់ សូមរួសរាន់មកទទួលយកឯកសារដាក់ពាក្យប្រលងចូលក្របខ័ណ្ឌ កងរាជអាវុធហត្ថ (ដោយឥតគិតប្រាក់) នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់សាម៉ីខ្លួនដែលមានអាសយដ្ឋានរស់នៅក្នុងរាជធានីភ្នំពេញ តាមកាលបរិច្ឆេទដូចខាងក្រោម៖ ក-ពេលវេលាពេលព្រឹក : ចាប់ពីម៉ោង ០៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី -ពេលរសៀល:…

សេចក្តីជូនដំណឹងស្តីពីការជ្រេីសរេីសយោធិននៃកងរាជអាវុធហត្ថ!

សេចក្តីជូនដំណឹងស្តីពីការជ្រេីសរេីសយោធិននៃកងរាជអាវុធហត្ថ! អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ សូមជូនដំណឹងដល់សិស្ស និស្សិត យុវជន ទាំងអស់ ជ្រាបថា៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ធ្វើការជ្រើសរើស ពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌ ឱ្យកងរាជអាវុធហត្ថ។ ចំពោះអ្នកដែលមានបំណង និងស្ម័គ្រចិត្តចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនង ទទួលយកពាក្យ និងដាក់ពាក្យ ដោយឥតគិតប្រាក់ រៀងរាល់ថ្ងៃ (ចន្ទ-អាទិត្យ) តាមអាសយដ្ឋានដែលសាមីខ្លួនរស់នៅ តាមកាលបរិច្ឆេទដូចខាងក្រោម៖ ក-ពេលវេលាពេលព្រឹក : ចាប់ពីម៉ោង…

បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ

នាថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២៦ បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ។ ពិធីនេះមានការចូលរួមពីក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកាសគោរពអញ្ជើញ ចូលរួមដោយសេរី និងឥតគិតថ្លៃ កម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកាសគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ ថ្ងៃសៅរ៍ ទី៥ កញ្ញា ២០២៦ ម៉ោង១៧:០០ល្ងាចតទៅ ចុះឈ្មោះឥឡូវនេះ Link ចុះឈ្មោះ៖ https://docs.google.com/.../1cB7vM.../viewform... សម្ភារៈកីឡាដែលគួរយកមកសម្រាប់ការហាត់៖ កន្សែង ស្រោមដៃ និងដបទឹក ។ ទីតាំង៖ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក (ទីធ្លាមុខមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា) https://maps.app.goo.gl/AWtSMQmmVyLK33Qq8?g_st=ic

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក្នុងឱកាសចម្រើនអាយុវឌ្ឍនមង្គល

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងនាយ នាយរង និងពលអាវុធហត្ថទាំងអស់ បានសូមគោរពផ្ញើសារលិខិតជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសពិធីចម្រើនអាយុវឌ្ឍនមង្គល គម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ។ ក្នុងសារលិខិតជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំងនាយ នាយរង និងពលអាវុធហត្ថទាំងអស់…

វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា

រាជធានីភ្នំពេញ ៖ នាថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២៦នេះ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួល និងដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹង ព្រំដី ប្រឡាយ និងផ្លូវ រវាងម្ចាស់ដីពាក់ព័ន្ធ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមជាមួយលោកអភិបាលរងខណ្ឌដង្កោ ចៅសង្កាត់ពងទឹក និងក្រុមការងារពាក់ព័ន្ធ។​ ការដោះស្រាយបានធ្វើឡើងដោយឈរលើកិច្ចសន្ទនា ការយោគយល់ និងកិច្ចសហការគ្នារបស់ភាគីពាក់ព័ន្ធ។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពបញ្ចប់វិវាទដោយសន្តិវិធី និងព្រមបើកផ្លូ​វសាធារណៈសម្រាប់ការប្រើប្រាស់រួម ដោយប្រកបដោយភាពរីករាយ និងការពេញចិត្ត។

រដ្ឋបាលស្រុកឯកភ្នំ ចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋរស់ឃុំចំនួន៤ ជាប់មាត់ស្ទឹងសង្កែ ត្រូវបង្កើនការប្រុងប្រយ័ត្ន ខណៈដែលទឹកជំនន់ស្ទឹងសង្កែហក់ឡើងខ្ពស់

រដ្ឋបាលស្រុកឯកភ្នំ ចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋរស់ឃុំចំនួន៤ ជាប់មាត់ស្ទឹងសង្កែ ត្រូវបង្កើនការប្រុងប្រយ័ត្ន ខណៈដែលទឹកជំនន់ស្ទឹងសង្កែហក់ឡើងខ្ពស់