Category: ព័ត៌មានជាតិ

ឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា បរិច្ចាគថវិកា ៤០ លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមទ្រទ្រង់ការសង្គ្រោះជីវិតកុមារ

សកម្មភាពមនុស្សធម៌ និងស្មារតីនៃការចែករំលែកក្នុងសង្គមជាតិ នៅតែបន្តផុសឡើងជាបន្តបន្ទាប់ គួរឱ្យកោតសរសើរ។ ជាក់ស្តែង ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សាយ សោភា អគ្គនាយិកាសាលាអន្តរជាតិវើលដ៍កម្ពុជា បាននាំយកថវិកាចំនួន ៤០ ០០០ ០០០ រៀល មកបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកាឧបត្ថម្ភដ៏មានអត្ថន័យនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីធានាថា ទារក និងកុមារកម្ពុជាបន្តទទួលបានសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ គ្មានការរើសអើង…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បន្តដឹកនាំកម្លាំងចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់អគារសេនាធិការដ្ឋានថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងលក្ខណៈបច្ចេកទេសនៃការសាងសង់ អគារសេនាធិការដ្ឋានថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ ការចុះត្រួតពិនិត្យនេះ មានគោលបំណងពិនិត្យលើលក្ខណៈបច្ចេកទេស ស្តង់ដារសំណង់ និងតាមដានវឌ្ឍនភាពការងាររបស់គម្រោង ព្រមទាំងពិនិត្យលើការអនុវត្តផែនការសាងសង់ឱ្យស្របតាមទំហំការងារ និងផែនការដែលបានកំណត់។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានណែនាំដល់ក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសាងសង់ ដោយត្រូវអនុវត្តតាមលក្ខណៈបច្ចេកទេស និងស្តង់ដារដែលបានកំណត់ ព្រមទាំងរៀបចំផែនការការងារឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព។ លោកមេបញ្ជាការ…

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញអន្តរាគមន៍ជួយសង្គ្រោះ និងបាញ់ពន្លត់អគ្គិភ័យនៅផ្សារនាគមាស

ភ្នំពេញ៖ នៅវេលាម៉ោង ១២:៤០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ រថយន្តពន្លត់អគ្គិភ័យ និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញអន្តរាគមន៍ជួយសង្គ្រោះ និងបាញ់ពន្លត់អគ្គិភ័យ ដែលបានកើតឡើងនៅចំណុច ផ្សារនាគមាស ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ បានចូលរួមអន្តរាគមន៍យ៉ាងសកម្ម ដើម្បីទប់ស្កាត់ការរីករាលដាលនៃអគ្គិភ័យ និងការពារអាយុជីវិត ព្រមទាំងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតំបន់កើតហេតុ។ ចំពោះមូលហេតុនៃការកើតអគ្គិភ័យ និងទំហំនៃការខូចខាត សមត្ថកិច្ចកំពុងបន្តត្រួតពិនិត្យ និងស្រាវជ្រាវបន្ថែម។

សេចក្តីប្រកាសទីក្រុងភ្នំពេញ នៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)

សេចក្តីប្រកាសទីក្រុងភ្នំពេញ នៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម យូ សិរីវុឌ្ឍ និងឯកឧត្តម ភឺន ផល្លា ទទួលជួបស្វាគមន៍លោក ហ៊ុន សុខបាន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត និង ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារ បានជួបស្វាគមន៍ លោក ហ៊ុន សុខបាន ដែលបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងការស្វាគមន៍ចំពោះលោក ហ៊ុន សុខបាន ដែលបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានជូនពរលោក និងក្រុមគ្រួសារ…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋខ្វះខាតនៅក្រុងច្បារមន

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភជូនលោកតា **ហាច ហាន** អាយុ៦៨ឆ្នាំ ដែលមានជីវភាពខ្វះខាត និងកំពុងរស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ សកម្មភាពនេះមានការចូលរួមពីក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំត្រៀមបើកវគ្គបំប៉នគ្រូបង្គោលការងារកាតព្វកិច្ចយោធាកងរាជអាវុធហត្ថ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារជំនាញ ដើម្បីត្រៀមរៀបចំបើក វគ្គបំប៉នគ្រូបង្គោលការងារកាតព្វកិច្ចយោធាកងរាជអាវុធហត្ថ នាពេលខាងមុខ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក មេបញ្ជាការរង ទទួលជំនាញកសាងកម្លាំង ប្រធានមន្ទីរ នាយទាហាន និងគ្រូបង្គោលពាក់ព័ន្ធ។ ក្នុងឱកាសនោះ លោកមេបញ្ជាការ និងអង្គប្រជុំបានពិភាក្សា និងពិនិត្យលើការងារសំខាន់ៗពាក់ព័ន្ធនឹងការរៀបចំវគ្គបំប៉ន ដោយផ្តោតលើការពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញរបស់គ្រូបង្គោល ដើម្បីធានាឱ្យដំណើរការបណ្តុះបណ្តាលមានភាពច្បាស់លាស់ ប្រសិទ្ធភាព…

ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន០៣គ្រួសារ ស្ថិតនៅឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម គួច ចំរើន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីអាណិតអាសូរ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ…

ប្រាសាទតាមាន់ធំ ស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី

មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ប្រាសាទតាមាន់ធំ ស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី State Secretariat of Border Affairs Official: Tamone Thom Temple Lies Within Cambodian Territory…

ប្រតិភូរដ្ឋបាលខេត្តកណ្តាល ដឹកនាំយុវជនឃុំ-សង្កាត់ ជិត ៧០០នាក់ ទៅទស្សនកិច្ចសិក្សានៅតំបន់កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញសំណេះសំណាល និងស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងតំណាងយុវជនឃុំ-សង្កាត់ មកពីខេត្តកណ្តាល សរុបប្រមាណ ៧០០នាក់ ដែលដឹកនាំដោយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍ កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែសីហា…